តួ​ក​គី​បញ្ឈប់​ការបញ្ជូន​ទ័ព​ទៅ​ទីក្រុង Mosul ក្រោយ​មានប្រតិកម្ម​ពី​អ៊ីរ៉ាក់

​តួ​ក​គី​៖រដ្ឋាភិបាល​តួ​ក​គី​បាន​បញ្ឈប់​ការបញ្ជូន​កង​ទាហាន​ចំនួន​៣៥០​នាក់​ទៅ​ទីក្រុង Mosul ដែល​ស្ថិតនៅ​ភាគ​ខាង​ជើងប្រទេស​អ៊ីរ៉ាក់ បន្ទាប់ពី​មានប្រតិកម្ម​ពី​រដ្ឋាភិបាល​អ៊ីរ៉ាក់​។ នេះ​បើតាម​សារព័ត៌មាន Xinhua​។ 

​កាលពី​ថ្ងៃ​សៅរ៍ រដ្ឋាភិបាល​អ៊ីរ៉ាក់ បាន​កោះហៅ ឯកអគ្គរដ្ឋទូត​តួ​ក​គី​ប្រចាំ​អ៊ីរ៉ាក់ ដោយ​ទាមទារ​ឲ្យ​មានការ​ដកទ័ព តួ​ក​គី​ចេញពី​ទីក្រុង Mosul ជាបន្ទាន់ ដោយសារ​ពុំមាន​ការអនុញ្ញាត​ពី​ភាគី​អ៊ីរ៉ាក់​។ ទន្ទឹម​នោះ​កាលពី​ថ្ងៃអាទិត្យ នាយករដ្ឋមន្ត្រី​តួ​ក​គី លោក Ahmet Davutoglu បាន​ផ្ញើលិខិត​មួយ ទៅកាន់​នាយករដ្ឋមន្ត្រី​អ៊ីរ៉ាក់ លោក al-Abadi«​ដោយបាន​សន្យាថា នឹងមិន​ដាក់ពង្រាយ​ទ័ព​បន្ថែមទៀត ទៅកាន់​ទីក្រុង Mosul នោះទេ រហូតដល់​ការព្រួយបារម្ភ អំពី​បញ្ហា​ត្រូវបាន​លុបបំបាត់​»​។​

​គួរ​បញ្ជាក់ថា ទីក្រុង Mosul នៃ​ខេត្ត Nineveh របស់​អ៊ីរ៉ាក់ ត្រូវបាន​ស្ថិតនៅក្រោម ការគ្រប់គ្រង​របស់​ក្រុម IS ចាប់តាំងពី​ខែមិថុនា ឆ្នាំ​២០១៤៕

តួ​ក​គី​បញ្ឈប់​ការបញ្ជូន​ទ័ព​ទៅ​ទីក្រុង Mosul ក្រោយ​មានប្រតិកម្ម​ពី​អ៊ីរ៉ាក់