នំបញ្ចុក​ពោះ​គោ​ទឹកប្រហុក រសជាតិ​ឆ្ងាញ់​ជាប់​មាត់


នំបញ្ចុក​ពោះ​គោ​ទឹកប្រហុក រសជាតិ​ឆ្ងាញ់​ជាប់​មាត់

នំបញ្ចុក​សម្លប្រហើរ សម្ល​ការី ឬ​​សម្ល​ណាំយ៉ា អ្នក​ប្រាកដ​ជា​ធ្លាប់​ស្គាល់​រសជាតិ និង​ញ៉ាំ​ជា​ញឹកញាប់​ ប៉ុន្តែ​​​​នំបញ្ចុក​ពោះ​គោ​ទឹក​ប្រហុក​វិញ អ្នក​ប្រហែល​ជា​មិន​ធ្លាប់​ភ្លក់ឡើយ។

 

នំបញ្ចុក​ពោះ​គោ​ទឹកប្រហុក រសជាតិ​ឆ្ងាញ់​ជាប់​មាត់

 

នំបញ្ចុក​ពោះ​គោ​ទឹកប្រហុក រសជាតិ​ឆ្ងាញ់​ជាប់​មាត់

 

សំបូរ​​ដោយ​បន្លែបូក​រួម​​ជាមួយ​​ពោះ​គោ​ទឹកប្រហុក ចំណិត​គល់​ស្លឹកគ្រៃ និង​សណ្ដែកដី​បុក ធ្វើ​ឱ្យ​​​​នំ​​​ដ៏​ស​ក្បុស​មាន​រសជាតិ​ប្លែក​មាត់។ ម្យ៉ាង​ទៀត​គ្រឿង​ផ្សំ​​មិន​អាច​ចោល​បាន ​ក្រូចឆ្មារ និង​ម្ទេស​ក្រហម​ឆ្អៅ ​ដែល​ពោរពេញ​ដោយ​ជាតិ​ជូរ​និង​ហឹរ ធ្វើ​ឱ្យ​នំ​សរសៃ​វែងៗ​នេះ កាន់​មានឱជារស​កាន់​តែ​ឆ្ងាញ់។

 

នំបញ្ចុក​ពោះ​គោ​ដែល Sabay បាន​រៀបរាប់​នេះ មាន​លក់​នៅ​​ផ្លូវ​កាច់​ជ្រុង​ ទល់មុខ​សាលាសង្កាត់​ផ្សារ​កណ្ដាល ១។ បើ​ចង់​សាក​រសជាតិ​ថ្មី ប្រិយមិត្ត​​អាច​​បញ្ជា​ទិញ​បាន ​តាមរយៈ​​​​ទូរសព្ទ​លេខ ០១២ ៩៨៩ ៦៧០ ឬ ០១៦ ២៩១ ៩៥៩ ប៉ុន្តែ​​អ្នក​ស្រី នាថ ដែល​ជា​អ្នក​លក់​ប្រាប់​ថា មិន​មាន​សេវា​ដឹកជញ្ជូន​ដល់​កន្លែង​​ទេ៕

 

ចុចអាន៖ យុវតី​បី​នាក់​​​នាំ​យក​​តៅហ៊ូ​អាំង​​​រសជាតិ​ដើម​ពី​​ប៉ោយប៉ែត​មក​ភ្នំពេញ
 

ចុចអាន៖ ហាង​មាន់​បំពង​ល្បី​ឈ្មោះ​ពី​កូរ៉េ រសជាតិ​ថ្មី ហឹរ​ផ្អែម​ប្លែក​មាត់

 

អត្ថបទ៖ អ៊ុំ សុភក្តិ