គេ​ប៉ង​ចាប់​រំលោភ​តែ​ជ្រុល​ចាក់​សម្លាប់​គេ​វិញ​ នា​រី​អាច​មាន​ទោស​ឬ​ទេ?

គេ​ប៉ង​ចាប់​រំលោភ​តែ​ជ្រុល​ចាក់​សម្លាប់​គេ​វិញ​ នា​រី​អាច​មាន​ទោស​ឬ​ទេ?

មាន​សាធារណជន​ជា​ច្រើន​ឆ្ងល់​ថា បើ​មាន​បុរស​ម្នាក់​ប៉ង​ចាប់​រំលោភ​នារី​ម្នាក់ តែ​បាន​ប្រតាយ​ប្រតប់​គ្នា​ហើយ​នារី​នោះ​ក៏​ជ្រុល​ដៃ​សម្លាប់​បុរស​នោះ​ដើម្បី​ការពារ​ខ្លួន។ ដូច្នេះ តើ​នារី​នោះ​ជាប់​ទោស​ឬ​ទេ?

 

 

គេ​ប៉ង​ចាប់​រំលោភ​តែ​ជ្រុល​ចាក់​សម្លាប់​គេ​វិញ​ នា​រី​អាច​មាន​ទោស​ឬ​ទេ?

រូបតំណាង

 

 

ដើម្បី​ស្រាយ​មន្ទិល​នេះ លោក​ស្រី​មេ​ធា​វី ម៉េង សុ​ភា​រី បក​ស្រាយ​ថា​ ចំពោះ​អង្គ​ហេតុ​ខាង​លើ​អំពើ​ល្មើស​របស់​នារី​នោះ​អាច​ស្ថិត​ក្នុង​ស្ថាន​ភាព​ការ​ការពារ​ស្រប​ច្បាប់ ដែល​អាច​ឲ្យ​នារី​នោះ​រួច​ផុត​ពី​ការ​ទទួល​ខុស​ត្រូវ​ព្រហ្មទណ្ឌ​បាន ​មាន​ន័យ​ថា​អំពើ​ល្មើស​ដែល​នារី​នោះ​ប្រព្រឹត្ត​ពុំ​ទទួល​ទោស​ទេ ប្រសិន​បើ​រក​ឃើញ​ថា​អំពើ​របស់​នារី​នោះ​ស្ថិត​ក្នុង​លក្ខខណ្ឌ​ទាំង​៣ នៃ​គោលការណ៍​ការ​ការពារ​ស្រប​ច្បាប់៖

 

 

១-បទ​ល្មើស​ដែល​ប្រព្រឹត្ត​ដោយ​នារី​នោះ កើត​ឡើង​ដោយ​ភាព​ចាំ​បាច់​ដើម្បី​ការ​ការពារ​ខ្លួន​ឯង ប្រឈម​នឹង​អំពើ​រំលោភ​សេពសន្ថវៈ​ពី​សំណាក់​បុរស​ម្នាក់​នោះ។

 

២-បទល្មើស​ដែល​ប្រព្រឹត្ត​ដោយ​នារី​នោះ​កើត​ឡើង​ក្នុង​ពេល​ជាមួយ​គ្នា​នឹង​ការ​ឈ្លាន​ពាន​ពី​សំណាក់​បុរស ។

 

៣-អាវុធ​ដែល​នា​រី​យក​មក​ប្រើ​ប្រាស់​ក្នុង​ការ​ការពារ​ខ្លួន សមាមាត្រ​ទៅ​នឹង​ទម្ងន់​នៃ​ការ​ឈ្លាន ពាន​ពី​សំណាក់​បុរស ។
លោក​ស្រី​បាន​បញ្ជាក់​ថា ជា​ទូទៅ​ការ​កំណត់​អំពើ​ល្មើស​មួយ​ត្រូវ​ជាប់​ទោស​ព្រហ្មទណ្ឌ​ឬ​គ្មាន ឬ​ទទួល​នូវ​ការ​សម្រាល​ទោស​លុះ​ត្រា​បុគ្គល​ប្រព្រឹត្ត​ល្មើស​ស្ថិត​ក្នុង​ស្ថានភាព​ដូច​ខាង​ក្រោម៖

 

 

គេ​ប៉ង​ចាប់​រំលោភ​តែ​ជ្រុល​ចាក់​សម្លាប់​គេ​វិញ​ នា​រី​អាច​មាន​ទោស​ឬ​ទេ?

រូបតំណាង

 

 

១. ជន​ដែល​មាន​វិបល្លាស​ស្មារតី បាត់​បង់​នូវ​ការ​ដឹង​ខុស​ត្រូវ
 

២. ការ​អនុញ្ញាត​ដោយ​ច្បាប់ ឬ​អាជ្ញាធរ
 

៣.ការ​ការពារ​ស្រប​ច្បាប់
@លក្ខខណ្ឌ​នៃ​ការ​ការពារ​ស្រប​ច្បាប់ ៖
-បទ​ល្មើស​កើត​ឡើង​ដោយ​ការ​ចាំ​បាច់​ដើម្បី​ការ​ការពារ​ខ្លួន​ឯង ឬ​ការ​ការពារ​អ្នក​ដទៃ ឬ​ជា​ការ ការ​ពារ​ទ្រព្យសម្បត្តិ  ប្រឈម​នឹង​ការ​ឈ្លាន​ពាន​មួយ ដោយ​មិន​ត្រឹម​ត្រូវ ឬ​ដោយ​ខុស​ច្បាប់
-បទ​ល្មើស​កើត​ឡើង​ក្នុង​ពេល​ជាមួយ​គ្នា​នឹង​ការ​ឈ្លានពាន
-មធ្យោបាយ​ដែល​យក​មក​ប្រើ​ប្រាស់​ក្នុង​ការ​ការពារ និង​ទម្ងន់​នៃ​ការ​ឈ្លាន​ពាន​សមាមាត្រ​គ្នា

 

៤.ស្ថានភាព​ចាំ​បាច់
@លក្ខខណ្ឌ​នៃ​ស្ថាន​ភាព​ចាំ​បាច់ ៖
-មាន​ភាព​ចាំ​បាច់​ដើម្បី​ការពារ​ខ្លួន ការពារ​អ្នក​ដទៃ ឬ​ការពារ​ទ្រព្យសម្បត្តិ ប្រឆាំង​នឹង​គ្រោះ​ថ្នាក់ ដែល​កំពុង​កើត​មាន ឬ​ដែល​នឹង​កើត​មាន
-មធ្យោបាយ​ដែល​យក​មក​ប្រើ​ប្រាស់​ក្នុង​ការ​ការពារ  សមាមាត្រ​ទៅ​និង​ទម្ងន់​នៃ​គ្រោះ​ថ្នាក់ ។
 

៥.អានុភាព​នៃ​កម្លាំង​ឬ​ការ​បង្ខំ
@លក្ខខណ្ឌ​នៃ​កម្លាំង​ឬ​ការ​បង្ខំ ៖
-បុគ្គល​ដែល​ប្រព្រឹត្ត​ល្មើស​ក្រោម​អនុភាព​នៃ​កម្លាំង​ឬ​ការ​បង្ខំ​ដែល​បុគ្គល​នោះ​មិន​អាច​ទប់​ទល់ បាន​ឬ​ជៀស​វាង​បាន
-ត្រូវ​ តែ​មិន​អាច​មើល​ឃើញ​ជា​មុន​បាន
-អាច​កើត​ចេញ​ពី​ព្រឹត្តិការណ៍​ក្រៅ​ឆន្ទៈ​របស់​មនុស្ស ។

 

៦. ជា​អនីតិជន​ដែល​មាន​អាយុ​ក្រោម​១៤​ឆ្នាំ

 

 

សូមអាន  ​​​​ព្រម​ឡើង​ផ្ទះ​សំណាក់​សោះ បែរ​ប្ដឹង​ខាង​ប្រុស​ឲ្យ​ជាប់គុក និង បង់លុយ!

 

 

 

អត្ថបទ៖ លឹម សុ​នា

រូបភាព៖  បរទេស