រឿង​​​ថ្មី​ដែល កុំកុំ ថត​រហូត​ឆេះ​ស្ទូឌីយោ​អស់​ពីរ ចេញ​ Trailer ផ្លូវការ

រឿង​​​ថ្មី​ដែល កុំកុំ ថត​រហូត​ឆេះ​ស្ទូឌីយោ​អស់​ពីរ ចេញ​ Trailer ផ្លូវការ

ខ្សែ​ភាពយន្ត​ថ្មី​មួយ​ទៀត​របស់​​តារា​ក្បាច់​គុន​ហុងកុង Donnie Yen (កុំកុំ) រឿង “Crouching Tiger, Hidden Dragon: Sword of Destiny” បាន​ចេញ​វីដេអូ Trailer ផ្លូវ​ការ​ហើយ កាល​ពី​ម្សិលមិញ។

រឿង​​​ថ្មី​ដែល កុំកុំ ថត​រហូត​ឆេះ​ស្ទូឌីយោ​អស់​ពីរ ចេញ​ Trailer ផ្លូវការ

 

រឿង​​​ថ្មី​ដែល កុំកុំ ថត​រហូត​ឆេះ​ស្ទូឌីយោ​អស់​ពីរ ចេញ​ Trailer ផ្លូវការ

 

សហការ​ផលិត​ដោយ​ផលិតកម្ម​ចិន​ និង​អាមេរិក ភាពយន្ត​ថ្មី​នេះ​ដឹកនាំ​ដោយ​គ្រូ​ក្បាច់​គុន​ Yuen Woo-Ping ហើយ​តួ​អង្គ​សំខាន់​ម្នាក់​ទៀត គឺ​កំពូល​តារា​ក្បាច់​គុន​ស្រី Michelle Yeoh ដែល​ជា​តួ​ឯក​​តាំង​ពី​វគ្គ​មុន។​​

 

“Crouching Tiger, Hidden Dragon” បាន​ចេញ​វគ្គ​មួយ​តាំង​ពី​ឆ្នាំ​២០០០ ដោយ​កាល​នោះ តារា​សម្ដែង Chow Yun Fat គឺ​ជា​តួ​ឯក​ប្រុស។ វគ្គ​មុន​នោះ​បាន​ក្លាយ​ជា​ភាពយន្ត​បរទេស​ដែល​ទទួល​បាន​ជោគជ័យ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​អាមេរិក ដោយ​អាច​រក​ចំណូល​បាន ២១៣លាន​ដុល្លារ ខណៈ​ចំណាយ​ទុន​ផលិត​ត្រឹម​តែ ១៧លាន​ដុល្លារ​ប៉ុណ្ណោះ។

 

សម្រាប់​វគ្គ​ថ្មី ដែល​ជា​វគ្គ​ទី​ពីរ​នេះ​នឹង​ចាប់​ផ្ដើម​បញ្ចាំង​ផ្លូវការ​នៅ​ចិន និង​អាមេរិក ក្នុង​ខែ​កុម្ភៈ ឆ្នាំ​២០១៦ ខាង​មុខ។ ទស្សនា​វីដេអូ Trailer ខាង​ក្រោម​នេះ​តែ​ម្ដង៖

 

គួរ​រំឭក​ថា កាល​ពី​ថ្ងៃ​ទី​៣១ ខែ​កក្កដា អគ្គីភ័យ​បាន​ឆាបឆេះ​ស្ទូឌីយោ​ពីរ​​នៅ​លើ​ផ្លូវ Henderson Valley ក្នុង​តំបន់ West Auckland ប្រទេស​នូវែលហ្សេឡង់ ដែល​ពេល​នោះ​ Donnie Yen ​​កំពុង​ថត​​ភាពយន្ត​​ថ្មី​ខាង​លើ។ អ្នក​ពន្លត់​អគ្គីភ័យ​ជាង ៦០​នាក់ បាន​ចំណាយ​រយៈ​ពេល ៣​ម៉ោង​ទើប​ពន្លត់​បាន​ទាំង​អស់ ប៉ុន្តែ​មិន​មាន​នរណា​ម្នាក់​រង​របួស​ឡើយ​ក្នុង​ហេតុការណ៍​នេះ។​ ការ​ឆាបឆេះ​នេះ​​មិន​មាន​ផល​ប៉ះពាល់​ដល់​ដំណើរ​ការ​ថត​​ភាពយន្ត​នោះ​ទេ ដោយ​សារ​ក្រុមការងារ​បាន​ជ្រើសរើស​ស្ទូឌីយោ​ផ្សេង​សម្រាប់​ថត​ជំនួស​វិញ ៕

 

ចុចអាន៖“IP Man 3” របស់ កុំកុំ​និង Mike Tyson ចេញ​ Trailer ថ្មី​មាន​ឈុត​វាយ​កាន់​តែ​ច្រើន

 

ប្រែ​សម្រួល៖ វ៉ាន់ថន
ប្រភព៖ huffingtonpost