មាន​អ្នកខ្សឹប​ប្រាប់Sabayថា មុនប្រកាស​ឈប់ ពេជ្រ សោភា ត្រូវ​ថ្នាក់​លើ​ស្ដី​បន្ទោស


មាន​អ្នកខ្សឹប​ប្រាប់Sabayថា មុនប្រកាស​ឈប់ ពេជ្រ សោភា ត្រូវ​ថ្នាក់​លើ​ស្ដី​បន្ទោស

​​ ប្រភព​មិនអោយ​បង្ហាញ​អត្តសញ្ញាណ បាន​ទម្លាយប្រាប់ព្រឹកមិញនេះថា​ តារា​ចម្រៀង​​BOOM BOOM​បានរង​ការ​​ស្ដី​បន្ទោសនៅមុនបន្តិច​ពីការប្រកាស​ដំណឹង​លាឈប់ ដែលធ្វើអោយអ្នក​គាំទ្រ​ទំាងឡាយ​ស្រលាំងកាំង។

 

«ស្តីអោយកណ្ដាល​មុខគេឯង ហើយ​គាត់​អាម៉ាស់!» ដោយចង់ផ្សារភ្ជាប់ថា ទំនងនេះជាហេតុផល​ មួយក្នុងចំណោម​ការសម្រេចចិត្ត​ចុងក្រោយ​របស់នាង ប្រភពដដែលនោះ បានអោយដឹងថា​ ការ​ស្តី​បន្តោស​​កើ​ត​មាន​ថ្មី​ៗ កាល​ពី​ចុង​សប្ដាហ៍​មុន​ក្នុង​កម្មវិធី​តន្ត្រី​មួយ​ធ្វើ​នៅ​កោះ​ពេជ្រ។

 

«រឿង​រ៉ាវ​ដែល​កើត​ឡើង​លើ ពេជ្រ សោភា ពិត​ជា​អយុត្តិធម៌​ ជា​ពិសេស​សម្រាប់​នារី​ភេទ​ដូចជា​គាត់​ ហេតុ​អ្វី​បាន​ខ្ញុំ​ហ៊ាន​និយាយ​បែប​ហ្នឹង! ខ្ញុំ​អ្នក​នៅ​ក្នុង​ហេតុ​ការណ៍​ កម្មវិធី​តន្ត្រី Cambodia V Concert ដែល​ធ្វើ​ឡើង​នៅ​​កោះ​ពេជ្រ​ថ្ងៃ​ចុង​ក្រោយ​​ហ្នឹង អ្វី​ដែល​ខ្ញុំ​បាន​ឮ​បាន​ឃើញ​គឺ​រឿង​ដែល​ពិត​ជា​មិន​អាច​ទទួល​បាន​»។

 

មាន​អ្នកខ្សឹប​ប្រាប់Sabayថា មុនប្រកាស​ឈប់ ពេជ្រ សោភា ត្រូវ​ថ្នាក់​លើ​ស្ដី​បន្ទោស

 

កាល​ពី​ថ្ងៃ​សៅរ៍ ពេជ្រ សោភា បាន​ធ្វើ​ការ​ប្រកាស​តាម​រយៈ​បណ្ដាញ​សង្គម​ថា នាង​នឹង​ចាក​ចេញ​ពី​ហង្សមាស។ ទន្ទឹម​នឹង​នោះ មូលហេតុ​ ដែល សោភា ​ចាក​ចេញ​ពី​ហង្សមាស ត្រូវ​បាន​ទស្សនិកជន​​សន្និដ្ឋាន​ថ្មី​ៗ​នេះ​ថា​ ដោយ​សារ​នាង​មាន​គម្រោង​ចេញ​ទៅ​ប្រមូល​ផ្តុំ​អ្នក​និពន្ធ​ក្មេងៗ​ ដើម្បី​​ធ្វើ​បទ​ថ្មី Original​ ជូន​ទស្សនិកជន​ស្ដាប់។

 

ទន្ទឹម​ព័ត៌មាន​ត្រៀម​​ចេញ​ពី​ហង្សមាស ប្រភព​​បង្ហើបថា​ ពេជ្រ សោភា កំពុង​ប្រមូល​ផ្ដុំ​អ្នក​និពន្ធ Original Song

 

យ៉ាងណា​មិញ​រឿង​រ៉ាវ​ទាំង​នោះប្រភព​​ខាង​លើ​​អះ​អាង​ថា ​មិន​មែន​ដោយសារ​តែ​រឿង​នោះមួយ​អាច​ជំរុញ​អោយ​តារា​ចម្រៀង​រាំ​បាន​ល្អ​ដាច់​គេ​ម្នាក់​នេះ ចាក​ចេញ​ពីទ្រនំមានគុណ​របស់ខ្លួន​នោះ​ទេ ​ប៉ុន្តែ​​បុរស​ម្នាក់​មាន​តួ​នាទី​សំខាន់ក្នុង​ម្មវិធីខាង​លើ ប្រើ​ពាក្យ​សម្ដី​មិន​សមរម្យ​ទៅ​លើ​ ពេជ្រ សោភា។

 

ប្រភព​​ដដែល​បញ្ជាក់​ទៀត​ថា ​ថ្ងៃ​នោះ​ រូប​គេ​​ចូល​រួម​កម្មវិធី​តាំង​ពី​ដើម​រហូត​ដល់​ចប់ ហើយ ​អ្វី​ដែលដឹង​​ច្បាស់ គឺរូប​គេ​បាន​ឃើញ​ ពេជ្រ សោភា ទទួល​រង​ការ​ស្ដី​បន្ទោស​ខ្លាំង​ៗ ធ្វើ​ឲ្យ​នាង​អាម៉ាស់។

 

ប្រភព​លាក់​មុខ​បន្ថែម៖

« ថ្ងៃ​នោះ​ខ្ញុំ​ រួម​ទាំង​ Fans​ ដទៃ​ឃើញ​ថា ពេជ្រ សោភា ធ្វើ​អស់​ពី​សមត្ថភាព​ “។

 

មាន​អ្នកខ្សឹប​ប្រាប់Sabayថា មុនប្រកាស​ឈប់ ពេជ្រ សោភា ត្រូវ​ថ្នាក់​លើ​ស្ដី​បន្ទោស

 

ប្រភព​បន្ថែមថា​ពេល​ច្រៀង​ចប់​ពី​កម្មវិធី​ខាង​លើ នាង​បាន​​បើក​ឡាន​ចេញ​ទៅ​ មិន​បាន​៥​នាទី​ផង​ស្រាប់​តែ​ឃើញ​នាង​ត្រឡប់​មកវិញ​ ហើយ​ពោល​ពាក្យ​ប៉ុន្មាន​ឃ្លា​ដែល​ធ្វើ​អោយ​មនុស្ស​គ្រប់គ្នា​នៅ​ក្នុង​ហេតុ​ការណ៍​នោះ​ភ្ញាក់ផ្អើល​។

 

ប្រភព​បាន​រំលឹក​សម្តី​ សោភា និយាយ​ថា​៖ “​ខ្ញុំ​​សូម​លា​អ្នក​ទាំង​អស់​គ្នា​ហើយ សូម​ឲ្យ​ការងារ​ប្រកប​ដោយ​ជោគ​ជ័យ​”។ មួយ​ឃ្លា​នេះ​ ធ្វើ​ឲ្យ​អ្នក​ដែល​នៅ​ក្នុង​ព្រឹត្តិការណ៍​នោះ​​ងឿង​ឆ្ងល់​ ព្រោះ​កន្លង​មក​ សោភា មិន​ដែល​បែប​ហ្នឹង​ទេ។

 

ដឹង​ថា បទ​​ចម្រៀង​អ្វី ​ធ្វើឲ្យ​ទស្សនិកជន​ស្គាល់ ពេជ្រ សោភា ច្រើន?

 

ផុត​ពី​នោះមួយ​ថ្ងៃ(កម្មវិធី​ធ្វើ​នៅ​យប់​ថ្ងៃ​សៅរ៍​ទី ០៥ ធ្នូ) ព្រឹក​ថ្ងៃ​អាទិត្យ​ឡើង ក៏​បែក​ធ្លាយ​ព័ត៌មាន​​លើ ​Facebook Page ផ្លូវ​ការ​របស់ ពេជ្រ សោភា ថា ​នាង​នឹង​លា​ឈប់​ពី​ហង្សមាស ប៉ុន្តែ​នាង​នឹង​នៅ​តែ​ធ្វើ​ការងារ​របស់​នាងឲ្យ The Voice Cambodia រដូវ​កាល​ទី​២ ចប់​ចុង​ចប់​ដើម​ដដែល។

 

ទោះយ៉ាងណា​លោក អ៊ិន ទីតូ ដែល​ជា​អ្នក​គ្រប់​គ្រង​កម្មវិធី​ខាង​លើ សុំ​មិន​ធ្វើ​ការ​អធិប្បាយ ​ជាមួយ Sabay ព្រឹក​នេះដោយ​ លោក​ថា​កំពុង​ជាប់​រវល់។ “អូហ៍…សុំ​ទោសអូន​បង​កំពុង​រវល់ បង​ជាប់​ដៃ​បន្តិច!”។

 

ពាក់​ព័ន្ធ​នឹង​ការ​ចាក​ចេញ​​ក្នុង​ផលិត​កម្ម​ ហង្ស​មាស សាម៉ី​ខ្លួន​នៅ​តែ​មិន​ទាន់​បក​ស្រាយ​ឲ្យ​ច្បាស់​ថា​យ៉ាង​ណា​នោះ​ទេ មក​ដល់​ពេល​នេះ​៕

 

ប្រភព​ថា រឿង​របស់ Angelina Jolie អាច​សម្រួល​ជីវភាព ស្វែង សុជាតា

 

មួយ​ឈុត​រួម​ទាំង​គ្រឿង​​ពេជ្រ​រំលេច​ ភាព​ទាន់​សម័យ​​ថ្លៃថ្នូរ​របស់​​ វ៉ាង ស្រី​ណូ

 

ប៉ែន ភ័ក្រសុធារិទ្ធ ថា​ឈុត​លើ​គ្រែ​ជាមួយ ដួង ម៉ានិច ជា​រឿង​ងាយស្រួល

 

អត្ថបទ៖ ថា ម៉ាលីដា