សាលាបឋមសិក្សា ៤ខ្នង នៅអារ៉ែង នឹងសាងសង់បញ្ចប់ ជាស្ថាពរ នៅចុងខែ មករា ឆ្នាំ២០១៦

ភ្នំពេញ៖សាលាបឋមសិក្សា ៤ខ្នង នៅក្នុងតំបន់ អារ៉ែង ដែលបានមកពីការរ៉ៃអង្គាសគ្នា របស់សមាជិកសមាជិកា នៃចលនាយុវជនកម្ពុជា ក្រុម១៥៧ ប្រមាណ ៥០០០ នាក់ នៅតាមបណ្តារាជធានី-ខេត្ត និងត្រូវបញ្ចប់គម្រោងសាងសង់ ជាស្ថាពរនៅចុងខែមករា ដើមឆ្នាំ២០១៦ ហើយនេះក៏ជាប្រវត្តិសាស្ត្រផងដែរ ជាលើកទី១ ដែលក្មេងៗនៅតំបន់អារ៉ែង បានរៀនក្នុងសាលាដែលសង់អំពីថ្មដ៏រឹងមំាមួយនេះ។

ក្រោមស្មារតីដឹកនាំរបស់ លោកបណ្ឌិត ហ៊ុន ម៉ាណែត ស្ថាបនិកនៃចលនាយុវជនកម្ពុជា ក្រុម១៥៧ លោក ម៉ឹង ពន្លក ប្រធានចលនាយុវជនកម្ពុជា ក្រុម១៥៧ រួមនិងលោក ទៀ សុខា ប្រធានសាខាខេត្តព្រះសីហនុ លោក ស្រេង ហុង ប្រធានសាខាខេត្តកោះកុង បានដឹកនាំក្រុមការងារ ពុះពាររយៈពេល៧ខែ កន្លងមកនេះ ទីបំផុតសាលាបឋមសិក្សាចំនួន ២ខ្នង ត្រូវបានបញ្ចក់គម្រោងនៃការសាងសង់ជាស្ថាពរ ដោយឡែក ២ខ្នងទៀត និងត្រូវបញ្ចប់គម្រោង នៅចុងខែមករា ឆ្នាំ២០១៦ ខាងមុខនេះ។

សាលាបឋមសិក្សា ៤ខ្នង ក្នុងតំបន់អារ៉ែងនេះ គឺជាក្តីជាសង្ឃឹមថ្មី ក៏ជាការបោះជំហានទៅមុខ ថែមមួយកំរិតទៀតផងដែរ សម្រាប់វិស័យអប់រំក្នុងតំបន់ដាច់ស្រយ៉ាលមួយនេះ។ សាលាបឋមសិក្សា៤ខ្នង ដែលសមាជិកចលនាយុវជនកម្ពុជា ក្រុម១៥៧ បាននិងកំពុងខិតខំពុះពារក្នុងការសាងសង់នេះ គឺស្ថិតនៅក្នុងភូមិជំនាប់ ឃុំជំនាប់ ភូមិប្រឡាយ ភូមិចំណារ និងភូមិសំរោង ក្នុងឃុំប្រឡាយ។

បើតាមក្រុមការងាររបស់លោក ទៀ សុខា ប្រធានចលនាយុវជនកម្ពុជា ក្រុម១៥៧ សាខាខេត្តព្រះសីហនុ និងលោក ស្រេង ហុង ប្រធានសាខាខេត្តកោះកុង បានឲ្យដឹង ថា បច្ចុប្បន្ននេះ សាលាពីរខ្នងត្រូវបានបញ្ចប់ការសាងសង់ជាស្ថាពរ គឺសាលាបឋមសិក្សាជំនាប់ ក្នុងភូមិជំនាប់ និងសាលាបឋមសិក្សាប្រឡាយ ក្នុងភូមិប្រឡាយ ដោយ ឡែកពីរខ្នងទៀត គឺសាលាបឋមសិក្សាសំរោង និងសាលាបឋមសិក្សាចំណារនោះ និងបញ្ចប់គម្រោងយ៉ាងយូរចុងខែមករា ឆ្នាំ២០១៦ នេះ។

មិនយូរនោះទេ សាលាបឋមសិក្សាទំាង៤ខ្នង ដែលធ្វើអំពីថ្ម និងសម្រេចបាន១០០ភាគរយ ដែលជាឱកាសឱ្យកូនអ្នកភូមិទំាងអស់បានចូលសិក្សារៀនសូត្រក្នុងសាលារៀនមួយដ៏កក់ក្តៅ លេងល្ហល្ហេវ លេងខ្លាចត្រូវភ្លៀងត្រូវខ្យល់ដូចមុនទៀត ហើយនេះក៏ជាប្រវត្តិសាស្ត្រ ក៏ដូចជាលើកទីមួយនោះដែរ ដែលប្រជាពលរដ្ឋនាតំបន់ដាច់ស្រយ៉ាលមួយនេះ មានសាលាថ្មសម្រាប់ក្មេងៗបានរៀនសូត្រវាខុសពីពួកគាត់ជំនាន់មុនដែលមានអាយុជិត២០ឆ្នាំ ទើបបានរៀនសូត្រ។ ចំពោះប្រជាពលរដ្ឋបានសម្តែង ក្តីរំភើបចំពោះការសាងសង់សាលារៀនដល់កូនចៅគាត់ បងប្អូនប្រជាពលរដ្ឋបានធ្វើការកោតសរសើរដល់ចលនាយុវជនកម្ពុជា ក្រុម១៥៧ ដែលបានខិតខំជួយវិស័យអប់រំនៅក្នុងតំបន់អារ៉ែងនេះ។ កន្លងក្មេងៗក្នុងតំបន់អារ៉ែង បើទោះបីមិនបាននិយាយអ្វីក៏ដោយ តែតាមរយ:សកម្មភាពលើកឥដ្ឋ លើកថ្ម របស់ពួកគេ បានបង្ហាញថា មានការពេញចិត្ត សប្បាយរីករាយនិងសាលាថ្មីនេះ ហើយពួកគេកំពុងរង់ចាំអង្គុយរៀនសូត្រ ក្នុងសាលាដ៏កក់ក្តៅមួយនេះ៕

សាលាបឋមសិក្សា ៤ខ្នង នៅអារ៉ែង នឹងសាងសង់បញ្ចប់ ជាស្ថាពរ នៅចុងខែ មករា ឆ្នាំ២០១៦

សាលាបឋមសិក្សា ៤ខ្នង នៅអារ៉ែង នឹងសាងសង់បញ្ចប់ ជាស្ថាពរ នៅចុងខែ មករា ឆ្នាំ២០១៦

សាលាបឋមសិក្សា ៤ខ្នង នៅអារ៉ែង នឹងសាងសង់បញ្ចប់ ជាស្ថាពរ នៅចុងខែ មករា ឆ្នាំ២០១៦

សាលាបឋមសិក្សា ៤ខ្នង នៅអារ៉ែង នឹងសាងសង់បញ្ចប់ ជាស្ថាពរ នៅចុងខែ មករា ឆ្នាំ២០១៦

លោក ទៀ សុខា ចុះពិនិត្យសាលាបឋមសិក្សាជំនាប់ កាលពីខែកក្កដា ឆ្នាំ២០១៥ កន្លងមក