ដំណើរជុំវិញពិភព លោក ក្នុងខួប២៥០ឆ្នាំ នៃស្រា Hennessy ត្រូវបញ្ចប់យ៉ាងជោគជ័យ

ភ្នំពេញ៖ ខួប២៥០ឆ្នាំ របស់ស្រា Hennessy សម្រាប់ ឆ្នាំ២០១៥ ត្រូវបានបញ្ចប់យ៉ាងរលូន ជាមួយនឹង ដំណើរជុំវិញ ពិភពលោករបស់ខ្លួន ដោយជោគជ័យ ទាំងជំនាន់ មុន និងបច្ចុប្បន្ននៅក្នុងទ្វីបទាំងប្រាំ។

Hennessy បានចាប់កំណើតឡើង រយ:កាល ២៥០ឆ្នាំមកហើយ។ ដំណើរកម្សាន្តគម្រប់ខួប ២៥០ឆ្នាំនេះ ធ្វើដំណើរ ទៅ៥ប្រទេស ពោលគឺបណ្តាប្រទេស ដែល មានទំនាក់ទំនងយ៉ាងជ្រាលជ្រៅជាមួយស្រា Hennessy រួមមានប្រទេសចិន រុស្សី សហរដ្ឋអាមេរិក អាហ្រ្វិក ខាងត្បូង និងប្រទេសបារាំង។

កម្មវិធីទាំងមូលបានឆ្លុះបញ្ចាំងទៅលើចក្ខុវិស័យរបស់ស្រា Hennessy  ដែលពោលពេញ ទៅដោយភាព ច្នៃប្រឌិតខ្ពស់ និងបានបន្តចាត់តាំងពីការបង្កើតឡើងដំបូងចេញពីភាពប៉ិនប្រសប់ និង ចំណេះជំនាញ នៃការផលិតស្រា។

លោក Raphael Gerad នាយកគ្រប់គ្រងផ្នែកកេរដំណែលបាន មានប្រសាសន៍ថា «ខ្ញុំមានសេចក្តី សោមនស្សរីករាយ ដែលកេរដំណែលរបស់យើងបានរីក សាយភាយទៅកាន់ភ្ញៀវកិត្តិយស អតិថិជននិងបុគ្គលិក របស់យើង ។ តាមរយៈការធ្វើការ យ៉ាងជិតស្និទ្ធជាមួយម៉ាកយីហោប្រវត្តិសាស្រ្តនេះជាច្រើនឆ្នាំ អ្វីដែលជារង្វាន់ ដ៏អស្ចារ្យ នោះគឺការដឹងថា អ្នកតំណាងលក់របស់យើងមានសេចក្តីរីករាយក្នុងការចែករំលែកប្រវត្តិ សាស្រ្តរបស់ Hennssy ជាមួយនឹងអតិថិជន »។

លោក Rodney Williame នាយករងក្រុមហ៊ុនស្រា Hennessy និងក្រុមហ៊ុន Moet Hennessy នៅសហរដ្ឋអា ម៉េរិក បានមានប្រសាសន៍ថា «កម្មវិធីនេះទទួលបានការស្វាគមន៍ យ៉ាងអស្ចារ្យ។ ចូលរួមមានសេចក្តីរំភើបក្នុងការស្វែងយល់ ឲ្យកាន់តែស៊ីជម្រៅពីស្រា Hennessy ព្រមទាំងកេរដំណែល ដ៏យូរលង់របស់យើង ដែលជាស្មារតីដ៏ល្អឥតខ្ចោះនៃការ ប្តេជា្ញចិត្តដ៏រឹងមាំពីមួយជំនាន់ទៅមួយជំនាន់»។

លោក Pascal Asin នាយក ប្រតិបត្តិរបស់ Moet Hennessy នៅអាហ្រ្វិកបានបញ្ជាក់ថា« យើងមានភ្ញៀវ កិត្តិយសមកពី គ្រប់តំបន់ អ្នកចែកចាយ អ្នកសិល្បៈសហសម័យតន្រ្តីករ ដ៏ល្បីល្បាញ អតិថិជន និងសិល្បករ  ជាច្រើន ។ ម៉ាកសញ្ញា Hennesy ត្រូវបានគេទទួលស្គាល់ថាជា ទំនើបកម្មម៉ាកយីហោល្បី ល្បាញនៅអាហ្រ្វិក នាពេលបច្ចុប្បន្ន ។ លោកថា កាលពី២ឆ្នាំមុន វាបានក្លាយជាម៉ាកយីហោដែលឈាន មុខគេ នៅក្នុងប្រវត្តិការងារ  Moet Hennessy នេះជានិមិត្តសញ្ញាដ៏ល្អមួយទៅថ្ងៃអនាគតរបស់ ស្រា Hennessy នៅគ្រប់តំបន់ដែលពេញ និយម និងវិវឌ្ឍន៍ទៅមុខជានិច្ច ។ Hennessy  បានប្រារព្ធការឆ្លងភាពជោគជ័យ នៃដំណើរការតាំង ពិព័រណ៍ សិល្បៈក្នុង ពិធីជប់លៀងពិសា អាហារពេលល្ងាចនៅ Friende of the Musee dArt Contemporain ក្នុងទី ក្រុងប៉ារីសប្រទេសបារាំងកាលពីខែ តុលា ។

នាយកគ្រប់គ្រងក្រុមហ៊ុនស្រា Hennessy លោក Bernard Peillon  បានមានប្រសាសន៍ថា « ក្នុងខួបទី២៥០ ឆ្នាំ បានបង្ហាញពីប្រវត្តិ សាស្រ្តល្បីល្បាញរបស់ខ្លួន ជាពិសេសសម្រាប់មនុស្សគ្រប់គ្នាដែលធ្វើឲ្យ មានថ្ងៃនេះ ៕

ដំណើរជុំវិញពិភព លោក ក្នុងខួប២៥០ឆ្នាំ នៃស្រា Hennessy ត្រូវបញ្ចប់យ៉ាងជោគជ័យ

ដំណើរជុំវិញពិភព លោក ក្នុងខួប២៥០ឆ្នាំ នៃស្រា Hennessy ត្រូវបញ្ចប់យ៉ាងជោគជ័យ

ដំណើរជុំវិញពិភព លោក ក្នុងខួប២៥០ឆ្នាំ នៃស្រា Hennessy ត្រូវបញ្ចប់យ៉ាងជោគជ័យ

ដំណើរជុំវិញពិភព លោក ក្នុងខួប២៥០ឆ្នាំ នៃស្រា Hennessy ត្រូវបញ្ចប់យ៉ាងជោគជ័យ

ដំណើរជុំវិញពិភព លោក ក្នុងខួប២៥០ឆ្នាំ នៃស្រា Hennessy ត្រូវបញ្ចប់យ៉ាងជោគជ័យ