ផ្សព្វផ្សាយ របាយការណ៍ ពី​គោលនយោបាយ​សំណង និង​តម្លៃ​ទ្រព្យ​តាម​ទីផ្សារ នៃ​ទំនប់​វា​រី​អគ្គិសនី​សេសា​ន​ក្រោម​២

ភ្នំពេញ: មន្ត្រី​រាជរដ្ឋាភិបាល​កម្ពុជា អ្នកតំណាង​ក្រុមហ៊ុន​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២ ដៃគូរ​អភិវឌ្ឍន៍ អង្គការ​សង្គម​ស៊ីវិល សាស្ត្រាចារ្យ អ្នកស្រាវជ្រាវ​ឯករាជ្យ  និង​សហគមន៍ នឹងចូលរួម ក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ របាយការណ៍​ស្រាវជ្រាវ​ស្តីពី “​លទ្ធផល​នៃ​របាយការណ៍ អង្កេត​គោលនយោបាយ​សំណង និង​តម្លៃ​ទ្រព្យ​តាម​ទីផ្សារ​នៃ​គម្រោង​អភិវឌ្ឍន៍​ទំនប់​វា​រី​អគ្គិសនី សេ​សាន​ក្រោម​២ នៅ​ថ្ងៃទី​៩ ខែធ្នូ ឆ្នាំ​២០១៥ សាលប្រជុំ​នៃ​មជ្ឈមណ្ឌល​ព័ន្ធ​កិច្ច​ឯកភាព​គ្រី​ស្ទ​បរិស័ទ​ភ្នំពេញ (PPEDC & ICF)​។​

​គោលបំណង​ចំបង​សម្រាប់​សិក្ខាសាលា​នេះ​គឺ ដើម្បី​ចែករំលែក​លទ្ធផល​ស្រាវជ្រាវ​ដែល​ទទួលបាន​ទាក់ទង​នឹង​ទំនប់​សេសា​ន​ក្រោម​២ ក៏ដូចជា​ការ​ផ្តល់ឱកាស​ជាពិសេស​សម្រាប់​សហគម​ន៍ និង​រាជរដ្ឋាភិបាល​ដើម្បី​បាន​ជួប ពិភាក្សា និង​រក​ដំណោះស្រាយ​ចំពោះ​ការអភិវឌ្ឍន៍​ទំនប់​នេះ​ឲ្យ​ប្រកបដោយ​និរន្តរភាព តាមរយៈ​គណៈកម្មការ​ដោះស្រាយ​ផលប៉ះពាល់​។

​អ្នកចូលរួម​ប្រមាណ ៧០​នាក់ មកពី រាជរដ្ឋាភិបាល​កម្ពុជា អ្នកតំណាង​ក្រុមហ៊ុន​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២ ដៃគូរ​អភិវឌ្ឍន៍ អង្គការ​សង្គម​ស៊ីវិល សាស្ត្រាចារ្យ អ្នកស្រាវជ្រាវ​ឯករាជ្យ  និង​សហគមន៍​។​

​លទ្ធផល​នៃ​របាយការណ៍​ស្រាវជ្រាវ​ស្តីពី “​លទ្ធផល​នៃ​របាយការណ៍​អង្កេត​គោលនយោបាយ​សំណង និង​តម្លៃ​ទ្រព្យ​តាម​ទីផ្សារ​នៃ​គម្រោង​អភិវឌ្ឍន៍​ទំនប់​វា​រី​អគ្គិសនី សេ​សាន​ក្រោម​២ ក្រោម​ការផ្តួចផ្តើម​ដោ​យស​ម្ព័​ន​ទន្លេ​កម្ពុជា និង​ក្រោម​ការ​សម្រប​ស្រួល​ដោយ វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្តីពី​កម្ពុជា នឹងធ្វើ​ការដាក់​ផ្សព្វផ្សាយ​ជា សាធារណៈ​នា​ថ្ងៃ​ពុធ​ខាងមុខនេះ​៕​