រកឃើញ កន្លែងពិសោធន៍ សត្វឆ្កែដ៏រន្ធត់ នៅក្នុងសាលាពេទ្យ មួយកន្លែង (មានវីដេអូ)

ចិន៖ វាជាទិដ្ឋភាពដ៏គួរឲ្យតក់ស្លុត និងខ្លោចផ្សាក្រោយពីក្រុមអាជ្ញាធរ បានប្រទះឃើញសត្វឆ្កែជាច្រើនក្បាល បានងាប់យ៉ាងវេទនា បន្ទាប់ពីពួកវាត្រូវគេយកទៅធ្វើការពិសោធន៍។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា​ ទីតាំងដែលមានការយកសត្វឆ្កែ ទៅធ្វើការពិសោធន៍ដ៏គួរឲ្យរន្ធត់មួយនេះ ស្ថិតនៅលើដំបូលសាកលវិទ្យាល័យវេជ្ជសាស្ត្រមួយកន្លែង ស្ថិតនៅក្នុងទីក្រុង Xi’an ខេត្តសានស៊ី របស់ប្រទេសចិន។ រីឯអ្នកដែលធ្វើសកម្មភាពទាំងនោះ អាចជាបុគ្គលិក និងនិស្សិតប្រចាំសាកលវិទ្យាល័យនោះតែម្តង។

មានការបញ្ជាក់បន្ថែមទៀតថា ក្រៅពីមានសាកសពឆ្កែ ជាច្រើនហើយនោះ ក៏នៅមានសត្វឆ្កែ មួយចំនួនទៀតមានស្នាមជាំ យ៉ាងធ្ងន់ធ្ងរនៅលើខ្លួនរបស់ពួកវា រួមជាមួយនឹងរបួសផ្សេងៗទៀត។ លើសពីនេះ មាត់របស់ពួកវាត្រូវបាន រុំជាប់ដោយស្បៃ ហើយទិដ្ឋភាពទាំងនោះ ត្រូវបានថតជាវីដេអូបង្ហោះ បង្កឲ្យមានការផ្ទុះកំហឹងយ៉ាងខ្លាំងពីសំណាក់អ្នកប្រើប្រាស់បណ្តាញសង្គម ក្នុងប្រទេសចិន។

រកឃើញ កន្លែងពិសោធន៍ សត្វឆ្កែដ៏រន្ធត់ នៅក្នុងសាលាពេទ្យ មួយកន្លែង (មានវីដេអូ)
សត្វឆ្កែជាច្រើនក្បាល ដែលត្រូវបានគេយកទៅ ធ្វើការពិសោធន៍

លោក Jiang Hong ប្រធានក្រុមការពារសិទ្ធិសត្វ ប្រចាំទីក្រុង Xi’an បានប្រាប់ឲ្យដឹងថា “ពួកយើងបានរកឃើញ ឧបករណ៍សម្រាប់ពិសោធន៍ មានដូចជារំពាត់ឈើ ប្រឡាក់ទៅដោយឈាម រួមជាមួយនឹងសាកសព ឆ្កែជាច្រើនក្បាលទៀត។ ក្នុងនោះដែរ ប្រជាជនដែលរស់នៅក្បែរទីតាំងនោះ បានរាយការណ៍មកថា ពួកគាត់តែងតែឮនូវសម្លេងថ្ងូរ របស់សត្វឆ្កែទាំងនោះ ចេញពីដំបូលអគារ នៃសាកលវិទ្យាល័យមួយនោះ។ ទោះយ៉ាងណាពួកយើង នឹងធ្វើការស៊ើបអង្កេត ឲ្យបានច្បាស់ទាក់ទង ទៅនឹងសកម្មភាពដ៏ គួរឲ្យតក់ស្លុតបែបនេះ”។

រកឃើញ កន្លែងពិសោធន៍ សត្វឆ្កែដ៏រន្ធត់ នៅក្នុងសាលាពេទ្យ មួយកន្លែង (មានវីដេអូ)
ទីតាំងសាកលវិទ្យាល័យ ដែលនាំយកសត្វឆ្កែ ជាច្រើនក្បាល ទៅធ្វើការពិសោធន៍

ជុំវិញករណីនេះ ត្រូវបានទំព័រកាសែត Beijing News រាយការណ៍ឲ្យដឹងថា អាជ្ញាប័ណ្ណរបស់សាកលវិទ្យាល័យនេះ ក្នុងការអនុវត្តការពិសោធន៍ទៅលើសត្វ បានផុតកំណត់ទៅហើយ។ ម្យ៉ាងវិញទៀត អាជ្ញាប័ណ្ណនោះក៏មិនបាន បញ្ជាក់ឲ្យមានការពិសោធន៍ទៅលើសត្វឆ្កែដែរ។

យ៉ាងណាមិញ អ្នកនាំពាក្យ សាកលវិទ្យាល័យវេជ្ជសាស្ត្រ Xi’an បានបញ្ចេញសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃអាទិត្យសប្តាហ៍មុននេះថា រឿងរ៉ាវទាំងនេះ កើតឡើងដោយសារមានការប្រព្រឹត្តិមិនសមរម្យ និងការអនុវត្តមិនត្រឹមត្រូវ ពីសំណាក់សមាជិកមួយចំនួនរបស់ខាងសាលា ដូច្នេះហើយពួកយើង ក៏កំពុងតែដោះស្រាយ នូវបញ្ហាធំនេះដែរ៕

រកឃើញ កន្លែងពិសោធន៍ សត្វឆ្កែដ៏រន្ធត់ នៅក្នុងសាលាពេទ្យ មួយកន្លែង (មានវីដេអូ)
រកឃើញ កន្លែងពិសោធន៍ សត្វឆ្កែដ៏រន្ធត់ នៅក្នុងសាលាពេទ្យ មួយកន្លែង (មានវីដេអូ)
រកឃើញ កន្លែងពិសោធន៍ សត្វឆ្កែដ៏រន្ធត់ នៅក្នុងសាលាពេទ្យ មួយកន្លែង (មានវីដេអូ)
សត្វឆ្កែដែល ត្រូវបានយកទៅធ្វើការពិសោធន៍

រកឃើញ កន្លែងពិសោធន៍ សត្វឆ្កែដ៏រន្ធត់ នៅក្នុងសាលាពេទ្យ មួយកន្លែង (មានវីដេអូ)រកឃើញ កន្លែងពិសោធន៍ សត្វឆ្កែដ៏រន្ធត់ នៅក្នុងសាលាពេទ្យ មួយកន្លែង (មានវីដេអូ)រកឃើញ កន្លែងពិសោធន៍ សត្វឆ្កែដ៏រន្ធត់ នៅក្នុងសាលាពេទ្យ មួយកន្លែង (មានវីដេអូ)
រកឃើញ កន្លែងពិសោធន៍ សត្វឆ្កែដ៏រន្ធត់ នៅក្នុងសាលាពេទ្យ មួយកន្លែង (មានវីដេអូ)

ប្រភព៖

ដោយ៖ សុជាតិ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត