អ្នក​ស្រាវជ្រាវ​ជនជាតិ​ចិន​ប្រើ​ថាមពល​ខួរក្បាល​បញ្ជា​រថយន្ត


អ្នក​ស្រាវជ្រាវ​ជនជាតិ​ចិន​ប្រើ​ថាមពល​ខួរក្បាល​បញ្ជា​រថយន្ត

រថយន្ត​ដែល​បញ្ជា​ដោយ​ថាមពល​ខួរក្បាល​ដំបូង​ត្រូវ​បាន​ស្រាវជ្រាវ​ដោយ​ក្រុម​អ្នក​ស្រាវជ្រាវ​ចិន​នៅ​ក្នុង​ទី​ក្រុង​កំពង់ផែ Tianjin ។ គម្រោង​ស្រាវជ្រាវ​ដែល​ចំណាយ​ពេល​ជិត​ពីរ​ឆ្នាំ​នេះ បាន​ភ្ជាប់​ជា​មួយ​ឧបករណ៍​ចាប់​រលក​សញ្ញា​ខួរក្បាល​អ្នក​បើកបរ​អាច​ធ្វើ​ការ​បញ្ជា​រថយន្ត​ឲ្យ​ទៅ​មុខ​, ថយ​ក្រោយ​, ចាប់​ហ្រ្វាំង និង​ចាក់​សោ​រថយន្ត​។

 

អ្នក​ស្រាវជ្រាវ​ជនជាតិ​ចិន​ប្រើ​ថាមពល​ខួរក្បាល​បញ្ជា​រថយន្ត

 

ក្រុម​អ្នក​ស្រាវជ្រាវ​បាន​និយាយ​ថា គំនិត​របស់​ពួក​គេ​គឺ​ដើម្បី​ជួយ​ដល់​ជន​ពិកា​​អាច​បញ្ជា​រថយន្ត​បាន។

 

លោក Zhang ជា​អ្នក​ស្រាវជ្រាវ​ម្នាក់​នៅ​ក្នុង​គម្រោង​មួយ​នេះ​បាន​ឲ្យ​ដឹង​ថា​ឧបករណ៍​របស់​ពួក​គេ​មាន​បំពាក់​ឧបករណ៍​ចាប់​សញ្ញា (Sensor) ​ចំនួន​១៦ ​ដែល​អាច​ចាប់​យក​រលក​សញ្ញា​ដែល​ចេញ​ពី​ខួរក្បាល​របស់​អ្នក​បើកបរ​បាន​យ៉ាង​ច្បាស់លាស់។ លោក Zhang បាន​បន្ត​ទៀត​ថា​ឧបករណ៍​របស់​ពួក​គេ​មាន​ពីរ​ជម្រើស មួយ​សម្រាប់​ជន​ពិការ និង​មួយ​ទៀត​សម្រាប់​មនុស្ស​ទូទៅ​។

 

គម្រោង​ស្រាវជ្រាវ​នេះ ក៏​បាន​ធ្វើ​ការ​សហការ​ជា​មួយ​ក្រុមហ៊ុន​ផលិត​រថយន្ត​របស់​ប្រទេស​ចិន​ Great Wall Motor ដើម្បី​ផលិត​ឧបករណ៍​នេះ​ភ្ជាប់​ជា​មួយ​រថយន្ត​តែ​ម្ដង​ ​ប៉ុន្តែ​ខាង​ក្រុមហ៊ុន Great Wall Motor មិន​ទាន់​បង្ហាញ​ឲ្យ​ដឹង​ពី​កាលបរិច្ឆេទ​ដែល​គេ​ចាប់​ផ្ដើម​ផលិត​នៅ​ឡើយ​ទេ​។​

 

ចុច​អាន៖ FameBit គេហទំព័រ​​អាច​​​រក​ចំណូល​ពី​អ៊ីនធឺណិត​

 

ប្រែ​សម្រួល៖ រដ្ឋ
ប្រភព៖ reuter