គន្លឹះ​ថ្មី​ងាយៗ​ទាញ​យក​វីដេអូ​ពី​​ Facebook លើ​ទូរសព្ទ​ iPhone​


គន្លឹះ​ថ្មី​ងាយៗ​ទាញ​យក​វីដេអូ​ពី​​ Facebook លើ​ទូរសព្ទ​ iPhone​

ការ​ទាញ​យក​វីដេអូ​ពី​ Facebook សម្រាប់​ទូរសព្ទ​ Android ភាគ​ច្រើន​គឺ​​មាន​ភាព​ងាយ​ស្រួល​​ ខុស​ពី​​ទូរសព្ទ​ iPhone ដែលជា​ការ​លំបាក​មួយ។ ​​​​ប៉ុន្តែ​ពេល​នេះ​​មាន​គន្លឹះ​ថ្មី​មួយ​ដែល​អាច​​​ឲ្យ​អ្នក​ប្រើ​ប្រាស់​ iPhone ទាញ​យក​វីដេអូ​ពី​ Facebook បាន​ដោយ​ងាយ។

 

@ដំបូង​ទាញ​យក​កម្មវិធី​ “MyMedia” ដែល​កម្មវិធី​នេះ​សម្រាប់​ធ្វើ​ការ​គ្រប់​គ្រង​វីដេអូ​ដែល​បាន​ទាញ​យក​ហើយ។ ចុច​ទី​នេះ​ដើម្បី​ទាញ​យក​

 

គន្លឹះ​ថ្មី​ងាយៗ​ទាញ​យក​វីដេអូ​ពី​​ Facebook លើ​ទូរសព្ទ​ iPhone​

 

@ រួច​ហើយ​ចូល​ទៅ​កាន់​ Facebook លើ​ទូរសព្ទ​បន្ទាប់​មក​ស្វែង​រក​វីដេអូ​ណា​មួយ​ដែល​ចង់​ទាញ​យក​រួច​ចុច​ Play។ ចុច​នៅ​លើ​ពាក្យ​ “Share” រួច​ចុច​លើ​ពាក្យ​ “Copy Link”

 

គន្លឹះ​ថ្មី​ងាយៗ​ទាញ​យក​វីដេអូ​ពី​​ Facebook លើ​ទូរសព្ទ​ iPhone​
@បន្ទាប់​មក​ទៀត​បើក​កម្មវិធី​ MyMedia នៅ​ពេល​នោះ​វា​នឹង​លោត​ចេញ​ Browser មួយ​ឡើង។ នៅ​ត្រង់​ចំណុច​នេះ​អ្នក​ត្រូវ​បើក​វិបសាយ​មួយ​​ដែល​មាន​ឈ្មោះ​ savefrom.net។ បន្ទាប់​ពី​បក​វិបសាយ​រួច​ធ្វើ​ការ​ Paste Link ដែល​បាន​ កូពី​ ពី​ Facebook អម្បាញ់មិញ​ចូល​ទៅ​ក្នុង​ប្រអប់​ដែល​មាន​ពាក្យ​ថា​ “Enter the URL”។

 

គន្លឹះ​ថ្មី​ងាយៗ​ទាញ​យក​វីដេអូ​ពី​​ Facebook លើ​ទូរសព្ទ​ iPhone​

 

@ ជា​បន្ត​ជ្រើស​រើស​កម្រិត​វីដេអូ​ដែល​អ្នក​ចង់​បាន​រួច​ចុច​លើ​វា​ ដើម្បី​ធ្វើ​ការ​ទាញ​យក​តែ​ម្ដង។ កម្មវិធី​នឹង​ឲ្យ​អ្នក​ធ្វើ​ការ​ដាក់​ឈ្មោះ​វីដេអូ​នោះ​ជា​មុន​ដើម្បី​ចាប់​ផ្ដើម​ការ​ទាញ​យក។ នៅ​ពេល​ទាញ​យក​រួច​រាល់ អ្នក​នឹង​ឃើញ​វីដេអូ​នៅ​ក្នុង​ Tab ឈ្មោះ​ថា​ “Media” នៅ​ក្នុង​កម្មវិធី។

 

គន្លឹះ​ថ្មី​ងាយៗ​ទាញ​យក​វីដេអូ​ពី​​ Facebook លើ​ទូរសព្ទ​ iPhone​

 

@នៅ​ពេល​ចប់​សព្វ​គ្រប់​ អ្នក​អាច​ធ្វើ​ការ​ទស្សនា​វីដេអូ​ដែល​បាន​ទាញ​យក​ហើយ​នៅ​ក្នុង​កម្មវិធី​ MyMedia ផ្ទាល់​ ហើយ​ក៏​អាច​ធ្វើ​ការ​រក្សា​ទុក​វីដេអូ​ចូល​ទៅ​ក្នុង​ Camera Roll បាន​ផង​ដែរ។​​​​

 

គន្លឹះ​ថ្មី​ងាយៗ​ទាញ​យក​វីដេអូ​ពី​​ Facebook លើ​ទូរសព្ទ​ iPhone​

 

ចង់​ដឹង​កាន់​តែ​លម្អិត​ពី​វិធី​ទាញ​យក​អាច​ទស្សនា​វីដេអូ​ខាង​ក្រោម៖

 

 

ចុច​អាន៖ ៥​ចំណុច​​​ដែល​អ្នកគួរ​​ឆែក​​​មុន​សម្រេច​ចិត្ត​​​ទិញ​​​ iPhone​ មួយ​​ទឹក​​ ប្រយ័ត្ន​ស៊យ​ធំ​

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ GuidingTech​​​