Schweinsteiger អាច​ត្រូវ​ពិន័យ​៣​ប្រកួត រឿង​ប្រព្រឹត្ត​អំពើ​ហិង្សា

Schweinsteiger អាច​ត្រូវ​ពិន័យ​៣​ប្រកួត រឿង​ប្រព្រឹត្ត​អំពើ​ហិង្សា

Bastian Schweinsteiger ​ខ្សែ​បម្រើ​ក្រុម​ Manchester United ​ត្រូវ​បាន​សមាគម​កីឡា​បាល់ទាត់​អង់គ្លេស FA ចោទ​ប្រកាន់​ថាបាន​ប្រព្រឹត្ត​អំពើ​ហិង្សា​​ទៅ​លើ​ខ្សែ​ការពារ​ Winston Reid ​កាល​ប្រកួត​ទល់​នឹង​ក្រុម​ West Ham United ​ចុង​សប្ដាហ៍​កន្លង​ទៅ ​ហើយ​កីឡាករ​អាល្លឺម៉ង់​រូប​នេះ ​ប្រឈម​នឹង​ការ​ពិន័យ​៣​ប្រកួត បើ​គេ​រក​ឃើញ​ថា មាន​កំហុស​ពិត​មែន។

 

Schweinsteiger អាច​ត្រូវ​ពិន័យ​៣​ប្រកួត រឿង​ប្រព្រឹត្ត​អំពើ​ហិង្សា

 

​បើ​យោង​តាម​ Guardian បាន​ឲ្យ​ដឹង​ថាកីឡាករ​វ័យ​៣១​ឆ្នាំ​ Schweinsteiger ​បាន​យក​ដៃ​ទៅ​រុញ​ Reid ​នៅ​នាទី​៤០ ​ដើម្បី​​ត​វ៉ា​យក​បាល់​ហ្វ្រីឃីត​ ក្នុង​​ការ​ប្រកួត​ដែល​បិសាច​ក្រហម ស្មើ​គ្នា ០-០ ទល់​នឹង​ញញួរ​យក្ស​កាល​ពី​យប់​ថ្ងៃ​សៅរ៍។

 

​ក្រោយ​កើត​ហេតុ ​លោក​អាជ្ញាកណ្ដាល Mark Clattenburg ​ក៏​បាន​និយាយ​ទៅ​កាន់​កីឡាករ​ទាំង​២​នាក់​ខាង​លើ​ដែរ ប៉ុន្តែ​លោក​ពុំ​បាន​លើក​ឡើង​ ក្នុង​របាយការណ៍ ក្រោយ​ចប់​ការ​ប្រកួត​ទេ តែ​​ក្រោយ​មក​ FA ​បាន​ពិនិត្យ​មើល​វីដេអូ​ឡើង​វិញ ក៏​សង្ស័យ​ថា កីឡាករ​រូប​នេះ​​បាន​ប្រព្រឹត្ត​អំពើ​ហិង្សា​លើ​ទី​លាន​ប្រកួត។​

 

បើ​ FA ​​រក​ឃើញ​ថា Schweinsteiger ​ពិត​ជា​បាន​ប្រព្រឹត្តិ​កំហុស​មែន​នោះ​ កីឡាករ​រូប​នេះ នឹង​ត្រូវ​ជាប់​ពិន័យ​៣​ប្រកួត។ យ៉ាងណា​ អតីត​កីឡាករ​ក្រុម​ Bayern Munich ​រូប​នេះ​ ​នៅ​មាន​ពេល​ដល់​ថ្ងៃ​ព្រហស្បតិ៍ ដើម្បី​តវ៉ា​នឹង​ការ​ចោទ​ប្រកាន់​នេះ៕

 

-ចុចអាន៖ Sir Alex ​បារម្ភ​ខ្លាច​ Klopp ជួយ​ Liverpool ឲ្យ​​​ល្អ​​ជាង​ Man Utd

 

​​​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
​ប្រភព៖ bleacherreports