Ronaldinho អរគុណ Messi ដែល​បាន​ផ្ញើ​អាវ​ឲ្យ

Ronaldinho អរគុណ Messi ដែល​បាន​ផ្ញើ​អាវ​ឲ្យ

ខ្សែ​ប្រយុទ្ធ​ក្រុម Barcelona កីឡាករ Lionel Messi បាន​ចុះ​ហត្ថលេខា​លើ​អាវ ជា​កាដូ​ផ្ញើ​ទៅ​ឲ្យអតីត​មិត្ត​រួម​ក្រុម​ចាស់ និង​ជា​វីរបុរស​ប្រេស៊ីល Ronaldinho។

 

Ronaldinho អរគុណ Messi ដែល​បាន​ផ្ញើ​អាវ​ឲ្យ

ថ្លែង​ពី​អារម្មណ៍​រំភើប​តាម​រយៈ​បណ្តាញ​សង្គម ​កីឡាករ Ronaldinho បាន​សរសេរ​លើគណនី​របស់ខ្លួន​ថា៖ “មើល​នោះ! មិត្ត​ចាស់ @leomessi កំពុង​សរសេរ​នៅ​លើ​អាវទុក​ឲ្យ​ខ្ញុំ!! នៅ​លើ គណនី Facebook ខ្ញុំ​មាន​រូបគាត់​កំពុង​តែ​ចុះ​ហត្ថលេខា!! អស្ចារ្យ​មែន​ទែន!!”។

 

Lionel Messi និង Ronaldinho គឺជា​កីឡាករ​ដ៏​លេច​ធ្លោ​២​រូប​ក្នុង​ប្រវត្តិសាស្ត្រក្រុម​ Barcelona ហើយ​គេទាំង​ពីរ​ជាអតីត​មិត្ត​រួម​ក្រុម​តែ​មួយ​ពី​ចន្លោះ​ឆ្នាំ ២០០៤ ដល់​២០០៨ ដែល​ទំនាក់​ទំនងនោះ​ ចាប់​ផ្តើមកើត​មាន​តាំង​ពីពេល Messi ចូល​លេង​ឲ្យ​ឈុត​ធំ Barca លើក​ដំបូង នៅ​អាយុ​១៦​ឆ្នាំ​មក​ម្ល៉េះ។

 

Ronaldinho ដែល​បច្ចុប្បន្ន​ឈាន​ចូល​វ័យ ៣៥ឆ្នាំ មិន​ទាន់​មាន​ក្លិប​ណា​ទាក់ទង​ទៅ​លេង​នៅឡើយ ក្រោយ​ពី​ចប់​កុងត្រា​ជាមួយក្រុម​ប្រេស៊ីល Fluminense កាល​ពី​ខែ​កញ្ញា។ អតីត​ម្ចាស់​ពាន Ballon d’Or ឆ្នាំ​២០០៥ រូប​នេះ​ទំនង​ជា​អាច​​ចូល​និវត្តន៍​ពី​ពិភព​បាល់ទាត់​នា​ពេល​ឆាប់ៗ​ខាង​មុខ៕

 

Ronaldinho អរគុណ Messi ដែល​បាន​ផ្ញើ​អាវ​ឲ្យ

 

Ronaldinho អរគុណ Messi ដែល​បាន​ផ្ញើ​អាវ​ឲ្យ

 

Ronaldinho អរគុណ Messi ដែល​បាន​ផ្ញើ​អាវ​ឲ្យ

 

ចុចអាន៖ Nike ចេញ​វីដេអូ​​រំឭក​ខួប​១០ឆ្នាំ Ronaldinho ​ទាត់​ Crossbar កាល​នៅ​ Barcelona

 

ប្រែ​សម្រួល៖​ រុន វីរ៉ុត
ប្រភព៖​ dailymail