ផ្ទុះ​នៅ​ចំណតរថយន្ត​បឺស​មួយ​នា​ក្រុង​ម៉ូ​ស្គូ

ប៉ូលិស​រាយការណ៍​ថា មនុស្ស​៣​នាក់​រង​របួស​កាលពី​យប់​ថ្ងៃ​ទី​៧ ធ្នូ ដោយសារ​ការ​ផ្ទុះ​មួយ​ប្រហែល​បណ្តាល​មក​ពី​ថង់​រំសេវ​ផាវ​ត្រង់​ចំណតរថយន្ត​បឺស​មួយ​នៃ​ក្រុង​ម៉ូ​ស្គូ ។

ដកស្រង់​សម្តី​ដោយ​ទីភ្នាក់ងារ​ឍ​ព័ត៌មាន​ផ្លូវការ​រុ​ស្ស៊ី TASS អ្នកនាំពាក្យ​ប៉ូលិស​ក្រុង​ម៉ូ​ស្គូ លោក​អាន​ដ្រេ ហ្គា​លី​យ៉ាក បេ​រ៉ូ​វ ថ្លែង​ថា មនុស្ស​៣​នាក់​រង​របួសស្រាល ដោយសារ​អម្បែង​កញ្ចក់​ដែល​បែក​ដោយសារ​ការ​ផ្ទុះ​ដែល​កើត​មាននៅ​វិ​ថី POKROVKA នា​កណ្តាល​រដ្ឋធានី​រុ​ស្ស៊ី ។

យោង​តាម​ព័ត៌មាន​ដំបូង​ៗ​ថា ការ​ផ្ទុះ​បណ្តាល​មក​ពី​ថង់​ដាក់​គ្រឿងផ្ទុះ​កែ​ច្នៃ​មួយ​គ្រវែង​ដោយ​ពួក​ជន​មិន​ស្គាល់​មុខ​ចេញពី​រថយន្ត​មួយ​គ្រឿង​ដែល​បើក​អែប​អគារ​ប្រជាជន​រស់នៅ​មួយ​។

យោង​តាម​អ្នកកាសែត​របស់ AFP ម្នាក់​ថា រថយន្ត​ប៉ូលិស និង​រថយន្ត​ពន្លត់ភ្លើង​ជា​ច្រើន​គ្រឿង ព្រមទាំង​រថយន្ត​សង្គ្រោះ​មួយ​គ្រឿង​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​កន្លែង​ផ្ទុះ ៕