ក្មេង​ប្រុស​កំហូច​លួងលោម​នារី​សតិ​មិន​គ្រប់​ទៅរំលោភ​​​ក្នុង​ព្រៃ​បាន៣លើក ជាប់ខ្នោះ​សមត្ថ​កិច្ច​

ខេត្តកណ្ដាល ៖ នគរបាល​ស្រុក​កោះធំ​បាន​ឃាត់ខ្លួនក្មេង​ប្រុស​កំហូច​ម្នាក់​អាយុ​១៥​ឆ្នាំ បន្ទាប់​ពី​បាន​លួងលោមនារី​ម្នាក់​នាំ​ទៅ​រំលោភ​បាន​សម្រេច​ជា​លើក​ទី​៣ ​កាលពី​វេលា​ម៉ោង​៣រសៀល​ ថ្ងៃ​ទី​៧ ​ធ្នូ នៅចំណុចព្រៃ​ខាងក្រោយ​ផ្ទះ​ជន​រង​គ្រោះ​ភូមិ​ព្រែក​ខ្នាច ​ឃុំ​លើក​ដែក​ ស្រុក​កោះធំ ​។

នគរបាល​ស្រុក​កោះធំ​បាន​ឲ្យ​ដឹង​ថា ​ជនសង្ស័យ​ដែល​បាន​ឃាត់ខ្លួន​ឈ្មោះ មាម ស៊ា ​ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ នៅភូមិ​ព្រែក​ខ្នាច ឃុំ​លើក​ដែក​ ស្រុក​កោះធំ ខេត្តកណ្តាល​ មុខរបរកសិករ ​ចំណែក​នារី​រង​គ្រោះ​អាយុ​២៣​ឆ្នាំ មាន​សតិ​មិន​គ្រប់​។

ម​ន្ត្រី​នគរបាល​បាន​ឲ្យ​ដឹង​ទៀត​ថា​ កាលពីរសៀល​ថ្ងៃ​ទី​០៧​ ​ធ្នូ ជនសង្ស័យ​បាន​មក​លេង​ផ្ទះ​នារី​រង​គ្រោះ​ និង​បាន​បបួល​ជន​រង​គ្រោះ​ឱ្យទៅ​អង្គុយ​លេង​នៅ​ព្រៃ​ខាងក្រោយ​ផ្ទះ​ ពេល​នោះ​ជនសង្ស័យ​បានធ្វើ​សកម្មភាព​ចាប់រំលោភ​ជន​រង​គ្រោះ ភ្លាម​នោះ​ជន​រង​គ្រោះ​ខំប្រឹង​រើបំរះ ក៏​ត្រូវ​​ជនសង្ស័យវាយ​មួយ​ដៃ​ត្រូវ​ចំ​មាត់​បណ្តាលឱ្យ​បែក​ហូរ​ឈាម​ ហើយ​ធ្វើ​សកម្ម​ភាព​​​រំលោភ​រហូត​បាន​សំរេច​តែ​ម្តង​។

ក្រោយ​កើតហេតុ ​ម្តាយ​ជន​រង​គ្រោះ​​ឃើញកូនស្រី​មាន​ស្នាម​របួស​នៅ​ត្រង់​មាត់ ក៏​បាន​សួរ​ដេញដោល​ទើប​ដឹង​ថា​ កូនស្រី​គាត់​ត្រូវ​ជនសង្ស័យចាប់រំលោភ​៣​លើក​មក​ហើយ​ ​ក៏​បាន​ចាប់​ជនសង្ស័យ​យក​មក​ប្រគល់​ឲ្យ​នគរ​បាលប៉ុស្តិ៍លើក​ដែក​ និង​ដាក់​ពាក្យបណ្ដឹង​ឱ្យ​នគរ​បាល​ចាប់​ខ្លួន​ជន​សង្ស័យ​បញ្ជូនមក​កាន់​អធិការដ្ឋាន​នគរបាល​ស្រក​កោះធំ ដើម្បី​សាកសួរ និង​កសាង​សុំ​ណុំ​រឿង​តាម​នីតិវិធី​ច្បាប់ ៕ ​