ប្រកាស​ចូល​កាន់​តំណែងនាយ​រង​ខ​ណ្ឌកំពង់ឆ្នាំង និង​នាយ​សង្កាត់​រដ្ឋបាល​ជលផលកំពង់​ប្រសាទ​ថ្មី

ខេត្តកំពង់ឆ្នាំង ៖ «មន្ត្រី​ប្រកាស​តែងតាំង​ថ្មីត្រូវ​អនុវត្ត​តាម​អំណាច​របស់​ខ្លួន ​​ពីរ​ចំណុច ទី​១-​​អំណាចដែល​បាន​ប្រកាស​ទទួលស្គាល់​ជា​ផ្លូវការ ដូច​ការ​ប្រកាស​ថ្ងៃនេះ ទី​២ ​-អំណាច​មិន​ផ្លូវការ គឺ​អំណាច​ដែល
បាន​មក​ពី​ការ​ខិតខំ​ដោយ​ខ្លួនឯង ដោយ​ការ​បង្កើត​ទំនាក់ទំនង​ល្អ​ជាមួយ​មន្ត្រី​ក្រោម​ឱវាទ បើ​មិន​ដូច​ឆ្នោះទេ គ្មាន​អ្នក​ណា​គេ​ស្តាប់​បញ្ជា​យើង​ឡើយ»។

លោក​ចេ​ង ញ៉ា​ន់ អភិបាលរង​ខេត្តកំពង់​ឆ្នាំង​បាន​​មាន​ប្រសា​សន៍បែបនេះនៅ​ក្នុង​ពី​ធី​ប្រកាសចូល​កាន់​តំណែង នាយ​រង​ខ​ណ្ឌ និង​នាយ​ផ្នែក​រដ្ឋបាល​ជលផល នៅ​ព្រឹកថ្ងៃ​ទី០៨ ​ធ្នូ ​​២០១៥ នៅ​សាល​ប្រជុំ​សាលាខេត្ត​កំពង់ឆ្នាំង ។