យោធា នី​ហ្ស៊េ​រី​យ៉ា ចង់​បង្កើត​កិច្ចសហប្រតិបត្តិការ​ជាមួយ ខ​.​ភ​.​ម​

ភ្នំពេញ: លោក​វរសេនីយ៍ឯក ស៊ូ​ហ៊ូ អូ​ស្មា​ច់បា​ការី ទីប្រឹក្សាយោធា​នី​ហ្ស៊េ​រី​យ៉ា ប្រចាំ​នៅ​កម្ពុជា ដែលមាន​និវេសនដ្ឋាន​នៅ​ទីក្រុង​គូ​ឡា​ឡាំ​ពួ ប្រទេស​ម៉ាឡេស៊ី ក្នុងជំនួប​សម្តែង​ការគួរសម​ជាមួយ លោក នាង ផាត រដ្ឋលេខាធិការ​ក្រសួងការពារជាតិ បាន​និយាយថា​៖ កងទ័ព​ប្រទេស​នី​ហ្ស៊េ​រី​យ៉ា​ចង់​បង្កើត​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ ខាង​វិស័យ​យោធា​ជាមួយ ខ​.​ភ​.​ម ។ នេះ​បើ​យោងតាម​ការផ្សាយ​របស់​គេហទំព័រ​ក្រសួងការពារជាតិ នៅ​ថ្ងៃទី​៨​ខែធ្នូ​នេះ​។​

​លោក​បាន​បញ្ជាក់ទៀតថា ៖ ក្នុង ដំណើរ​ទស្សនកិច្ច​នៅ​កម្ពុជា​ពេលនេះ គឺ​ក្នុង​គោលបំណង​រិត​ចំណង​សាមគ្គី​ទំនាក់ទំនង​រវាង​កង​ទ័ព​ទាំងពីរ កម្ពុជា និង នី​ហ្ស៊េ​រី​យ៉ា ដើម្បី​នាំមក​នូវ​កិច្ចសហប្រតិបត្តិការ​រឹងមាំ​និង​ផលប្រយោជន​ដល់​ប្រទេស​ទាំងពីរ ។​
        
​មានមតិ​ឆ្លើយតប​វិញ​លោក នាង ផាត ក្នុងនាម​លោក​ឧបនាយករដ្ឋមន្ត្រី​រដ្ឋ​មន្ត្រី ក្រសួងការពារជាតិ បាន​សម្តែង​ការស្វាគមន៍​ចំពោះ​លោក​វរសេនីយ៍ឯក បា​ការី ដែល​បានមក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ក្នុងការ​បង្កើត​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​ក​ង​ទ័ព​ទាំងពីរ​កម្ពុជា​- នី​ហ្ស៊េ​រី​យ៉ា​។

​លោក​ក៏បាន​ជំរុញ​ឲ្យ​លោក បា​ការី ធ្វើការ​សហការ​ជាមួយ​នាយកដ្ឋាន​ទាក់ទង​អន្តរជាតិ​ក្រសួងការពារជាតិ​កម្ពុ​ជា ដើម្បី​ពង្រឹង​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​រ​វាង​កងទ័ព​ទាំងពីរ​ឲ្យ​បានល្អ​ប្រសើរ ៕​

យោធា នី​ហ្ស៊េ​រី​យ៉ា ចង់​បង្កើត​កិច្ចសហប្រតិបត្តិការ​ជាមួយ ខ​.​ភ​.​ម​

យោធា នី​ហ្ស៊េ​រី​យ៉ា ចង់​បង្កើត​កិច្ចសហប្រតិបត្តិការ​ជាមួយ ខ​.​ភ​.​ម​