សកម្មភាព​នៃ​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ប្រតិបត្តិ សភាតំបន់អាស៊ី APA (​អេ​ភី​អេ​) លើក​ទី​២

ភ្នំពេញ: ​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ប្រតិបត្តិ​របស់​សភា​តំបន់​អាស៊ី ​(​អេ​ភី​អេ​)​ លើក​ទី​២ បាន​ចាប់ ដំណើរការ​ហើយ នៅ​ព្រឹក​ថ្ងៃទី​៨ ខែធ្នូ  ឆ្នាំ​២០១៥ នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ​ និង​រ៉េស៊ីដង់ ដោយមាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ និង​តំណាង​រដ្ឋសភា ព្រឹទ្ធសភា​នៃ​ប្រទេស​ជា​សមាជិក​ អេ​ភី​អេ​ និង​ប្រទេស​សង្កេតការណ៍ ​ព្រមទាំង​អង្គការ​ជា​ដៃគូ​សង្កេត​ការណ៍​មួយចំនួនទៀត​។​

​នៅក្នុង​កិច្ចប្រជុំ​នេះ ​មាន​កិច្ចការ​ជាច្រើន​ ដែល​ក្រុមប្រឹក្សា​ប្រតិបត្តិ​អេ​ភី​អេ ត្រូវធ្វើ​ មាន​ដូចជា​៖
១)​ការអនុម័ត​របៀបវារៈ​នៃ​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ប្រតិបត្តិ
២)​ការបោះឆ្នោត​ជ្រើសតាំង​ប្រធាន អនុប្រធាន​និង​អ្នកធ្វើ​សេចក្ដីរាយការណ៍​នៃ​កិច្ចប្រជុំ
៣)​ការ​ថ្លែង​សុន្ទរកថា​ស្វាគមន៍ ដោយ​លោក​បណ្ឌិត ងួន ញ៉ិល អនុប្រធាន​ទី​២​រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន​គណៈកម្មការ រៀបចំ​មហាសន្និបាត
៤)​ការ​ថ្លែង​សុន្ទរកថា​បើក​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ប្រតិបត្តិ​(​អេ​ភី​អេ​)​លើក​ទី​២ ដោយ​លោក មី​អេ​ន​រ៉ា​ហ្សា រ៉ា​បា​នី (Mian Raza RABBANI) ប្រធានព្រឹទ្ធសភា​ប៉ា​គី​ស្ថាន និង​ជា​ប្រធានសភា​តំបន់​អាស៊ី
៥)​ការធ្វើ​សេចក្ដីថ្លែងការណ៍​ដោយ​លោក​បណ្ឌិត ម៉ារ​ស៊ូ​ត អ៊ីស្លាម​មី (MASOUD Islami) អគ្គលេខាធិការ​ស្ដីទី​អេ​ភី​អេ
៦)​ការពិចារណា​និង​ផ្ដល់​អនុសាសន៍​លើ​សេចក្ដីព្រាង​សេចក្ដីសម្រេច​ដើម្បី​ដាក់ជូន​មហាសន្និបាត​អនុម័ត
៧)​ការពិចារណា​និង​ផ្ដល់​អនុសាសន៍​លើ​របៀបវារៈ​នៃ​កិច្ចប្រជុំ​គណៈកម្មការ​ចំពោះ​កិច្ច ស្ដីពី​បទបញ្ញត្តិ​ហិរញ្ញវត្ថុ និង​ការគ្រប់គ្រង​បុគ្គលិក
៨)​ការពិចារណា​និង​ផ្ដល់​អនុសាសន៍​លើ​របៀបវារៈ​នៃ​កិច្ចប្រជុំ​គណៈកម្មការ​ពិសេស ស្ដីពី​ការបង្កើត​សភា​អាស៊ី
)​ការពិចារណា​លើ​សេចក្ដីព្រាង​របៀបវារៈ​នៃ​មហាសន្និបាត​លើក​ទី​៨
 និង​១០)​ការពិចារណា​និង​ផ្ដល់​អនុសាសន៍​លើ​ការបង្កើត​កិច្ចប្រជុំ​ក្រុមការងារ​ចំពោះ​កិច្ច ស្ដីអំពី​៖ ច្បាប់រួម​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ការជួញដូរ​វត្ថុ​វប្បធម៌​នៅក្នុង​តំបន់​អាស៊ី ការបង្កើត​សភា​អាស៊ី និង​សមាជិកសភា​ប្រឆាំង​អំពើពុករលួយ​៕

សកម្មភាព​នៃ​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ប្រតិបត្តិ សភាតំបន់អាស៊ី APA (​អេ​ភី​អេ​) លើក​ទី​២

សកម្មភាព​នៃ​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ប្រតិបត្តិ សភាតំបន់អាស៊ី APA (​អេ​ភី​អេ​) លើក​ទី​២

សកម្មភាព​នៃ​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ប្រតិបត្តិ សភាតំបន់អាស៊ី APA (​អេ​ភី​អេ​) លើក​ទី​២