ឃាត់ខ្លួន​យុវជន​ម្នាក់ ករណី​គាស់​តូប​លួច​យក​ទូរស័ព្ទ ១០២​គ្រឿង​

ភ្នំពេញ: កម្លាំង​នគរបាល ប៉ុស្តិ៍​ផ្សារ​ដើម​គរ បាន​ឃាត់ខ្លួន​យុវជន​ម្នាក់ ពីបទ​លួច​គាស់​តូប​យក​ទូរស័ព្ទ​១០២​គ្រឿង កាលពី​វេលា នៅ​ម៉ោង​១​និង​៣០​នាទី រំលង អា​ធ្រា​ត្រ ថ្ងៃទី​៨ ខែធ្នូ ឆ្នាំ​២០១៥ នេះ​។​

 ជនសង្ស័យ​ត្រូវបាន​ឃាត់ខ្លួន​ឈ្មោះ ម៉េង លី ភេទ​ប្រុស អាយុ ២១​ឆ្នាំ មុខរបរ រៀន​ជួសជុល​ទូរ ស័ព្ទ ស្នាក់នៅ​ផ្ទះជួល ផ្លូវ​លេ់​២៦៥ សង្កាត់​ទឹក ល្អក់​ទី​៣ ខណ្ឌ ទួលគោក ។​ហើយ​ឃាត់ខ្លួន​បាន​នៅ​ចំណុច​ស្តុ​ប​នា​ងគ​ង្ហី​ង ផ្លូវ​លេខ​១៨២ សង្កាត់​វាលវង់ ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ ពីបទ​លួច​គាស់​តូប​យក​ទូរស័ព្ទ ប្រព្រឹត្ត​នៅ​ចំណុច​តូប​លេខ​E៣៩-៤០ ផ្សារ​ឃ្លាំង រំសេវ ផ្លូវ​ម៉ៅ​សេទុង ក្រុមទី​៥០ ភូមិ​៨ សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌទួលគោក​កាលពី វេលា​ម៉ោង​ប្រហែល ២​រំលង​អា​ធ្រា​ត្រ​ថ្ងៃទី​៤​ខែធ្នូ ឆ្នាំ​២០១៥​។​

​ដោយឡែក ជនរងគ្រោះ ឈ្មោះ ឃុ​ត សុខ​កេង ភេទ​ប្រុស អាយុ ២៦​ឆ្នាំ  មុខរបរ ជាង​ជួស​ជុស ទូរស័ព្ទ ស្នាក់​នៅផ្ទះ​លេខ​៧ ផ្លូវ​លេខ​៧ បូរី​ស្រេង គង់ ភូមិ​ម័ល សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី ភ្នំពេញ​។​

 សូមបញ្ជាក់​បញ្ជាក់ថា នៅ​ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ​២០១៥ វេលា​ម៉ោង​១០​យប់ ជន​រង គ្រោះ​បាន​បិទទ្វារ​តូប ហើយ​បាន​ទៅ​សំរាក​នៅផ្ទះ ម៉ោង​ប្រហែល​៦ ព្រឹក​ថ្ងៃទី​៤​ខែធ្នូ ឆ្នាំ​២០១៥ ជនរងគ្រោះ​បានមក បើក​តូប ស្រាប់តែ​ឃើញ​មានការ​គាស់​ទ្វារ និង បាត់​សំភារៈ​នៅក្នុង​តូប ហើយ​បាន ប្តឹង​មក​សមត្ថ កិច្ច ។

​លុះ​នៅ​ថ្ងៃទី​៨ ខែធ្នូ ឆ្នាំ​២០១៥ វេលា​ម៉ោង ប្រហែល ១​និង​៣០​នាទី​រំលង អា​ធ្រា​ត្រ ជនរងគ្រោះ បាន​ប្រទះឃើញ​ជនសង្ស័យ​ឈ្មោះ ម៉េង លី យក​ទូរស័ព្ទ​មក​លក់ ក៏បាន រាយការណ៍​ប្រាប់​សមត្ថកិច្ច ឲ្យ​ឃាត់ខ្លួន​ជន សង្ស័យ​រូបនេះ​តែម្តង​យកទៅ​កាន់​អធិការដ្ឋាន នគរបាល​ខណ្ឌទួលគោក ដើម្បី​កសាង​សំណុំរឿង​បញ្ជូន ទៅ​តុលាការ ៕​