កាហ្វេគឺជាឱសថដ៏អស្ចារ្យ​ក្នុងការកម្ចាត់ស្នាមសង្វារ

ស្នាមសង្វារគឺជាបញ្ហា​ទូទៅដែលកើតឡើងចំពោះស្ត្រីនៅក្នុងកំឡុងពេលណាមួយបន្ទាប់ពីការមានផ្ទៃពោះ ឬសម្រក់ទម្ងន់។ តែទោះបីជាយ៉ាងណា បញ្ហាមួយនេះមាន​ការផល​ប៉ះពាល់​ខ្លាំងជាមួយនឹងការធ្លាក់ចុះនៃអ័រម៉ូន estrogen ដោយសារតែការអស់រដូវ។ estrogen មាន​ឥទ្ធិពលយ៉ាងសំខាន់នៅលើសសៃឈាម និងលំហូរឈាម។
 
កាហ្វេគឺជាឱសថដ៏អស្ចារ្យ​ក្នុងការកម្ចាត់ស្នាមសង្វារ 
នៅពេលដែលអ័រម៉ូន estrogen ចាប់ផ្តើមកាត់បន្ថយ ស្ត្រីចាប់ផ្តើម​បាត់បង់ការទទួលឈាមភ្លៅ និងគូទដែលនាំឲ្យចរាចរឈាមមាន​ការថយចុះ។ យូរៗទៅ​កម្រិតនៃ​អុកស៊ីសែន និងការផលិតនៃសារធាតុ collagen ត្រូវបានកាត់បន្ថយ។ នេះជាមូលហេតុ​ដែលកោសិកាខ្លាញ់មាន​ការកើនឡើងកាន់តែច្រើន ហើយ​ស្នាមសង្វារក៏ចាប់ផ្តើមកើតមាន​ដែរ។
ប៉ុន្តែសូមអ្នកកុំព្រួយ កាហ្វេ មាន​ឥទ្ធិពល​ក្នុងការដោះស្រាយបញ្ហា​មួយនេះ​បាន ដោយគ្រាន់តែអ្នកអនុវត្តតាមវិធីសាស្ត្រដូចខាងក្រោម៖
គ្រឿងផ្សំ៖
- កាកកាហ្វេ
- ប្រេងអូលីវ
-​ អំបិល
លាយគ្រឿងផ្សំទាំងអស់នេះបញ្ចូលគ្នាឲ្យក្លាយទៅជាល្បាយ រួចយកវាមក​លាប​លើ​តំបន់​ដែលរងផលប៉ះពាល់។ បន្ទាប់មកយកកន្សែរុំ និងទុកល្បាយ​នេះ​ចំនួន ៣០នាទី ដើម្បី​ឲ្យវាធ្វើការព្យាបាល៕
ដោយ៖ មង្គលការ
ប្រភព៖ justnaturallife

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • កាហ្វេគឺជាឱសថដ៏អស្ចារ្យ​ក្នុងការកម្ចាត់ស្នាមសង្វារ