នៅចាំអត់! បុរសជនជាតិ ស៊ីរី ពរកូន ដើរលក់ប៊ិចតាមផ្លូវ ឥលូវនេះក្លាយជាម្ចាស់ជំនួញ ដល់ទៅបី

លីបង់៖ តាមផ្លូវ ក្នុងទីក្រុង Beirut ប្រទេសលីបង់ ដែលបានល្បី ពេញក្នុងបណ្តាញសង្គម ដូចជា Twitter ជាដើមនោះ ឥលូវនេះ គាត់បានក្លាយទៅជា ម្ចាស់អាជីវកម្ម ៣មុខ និងបានផ្តល់ការងារ ដល់ជនភៀសខ្លួន ដ៏ទៃទៀតជាច្រើននាក់ ទៀតផង។

នៅចាំអត់! បុរសជនជាតិ ស៊ីរី ពរកូន ដើរលក់ប៊ិចតាមផ្លូវ ឥលូវនេះក្លាយជាម្ចាស់ជំនួញ ដល់ទៅបី
រូបភាព ពេលគាត់ ដើរលក់ប៊ិច

តាមប្រភពព័ត៌មានបានឲ្យដឹងថា បុរសកំសត់នោះ មានឈ្មោះថា Abdul Halim al-Attar អាយុ ៣៣ឆ្នាំ ជាជនជាតិ ស៊ីរី ហេតុតែសំណាងមនុស្សមើលមិនឃើញ សព្វថ្ងៃនេះ គាត់ក៏បានក្លាយទៅជាម្ចាស់ជំនួញ ៣នៅក្នុងដៃ ដោយបានបើក ហាងលក់នំបុ័ង មួយកន្លែង កាលពី២ខែមុន និងបានបើកហាង លក់អាហារម្យ៉ាង មានឈ្មោះថា Kebab រួមទាំង ភោជនីយដ្ឋាន តូចមួយកន្លែង ទៀតផងដែរ។ មិនតែប៉ុណ្ណោះ គាត់ក៏បានផ្តល់ឱកាសការងារ ដល់ជនភៀសខ្លួន ស៊ីរីចំនួន ១៦នាក់ផ្សេងទៀតដែរ។

នៅចាំអត់! បុរសជនជាតិ ស៊ីរី ពរកូន ដើរលក់ប៊ិចតាមផ្លូវ ឥលូវនេះក្លាយជាម្ចាស់ជំនួញ ដល់ទៅបី
អាហារ Kebab

គួររំលឹកឡើងវិញដែរថា ដំបូងឡើយ រូបភាពដ៏គួរឲ្យខ្លោចចិត្តរបស់គាត់ ត្រូវបានថត និងផ្សព្វផ្សាយដោយ អ្នកសារព័ត៌មាន និង អ្នកបង្កើតគេហទំព័រម្នាក់ ឈ្មោះថា Gissur Simonarson មកពីប្រទេស Norway។ លោក Simonarson ក៏បានបង្កើតមូលនិធិ តាមបណ្តាញអនឡាញ ហៅថា "Buy Pens" ដើម្បីជួយឪពុកកូន ទាំង២នាក់នោះ ចេញពីភាពក្រីក្រលំបាក។ តាមរយៈយុទ្ធនាការមូលនិធិនេះ លោក Abdul ក៏ទទួលបានប្រាក់ សរុបចំនួន ១៨ម៉ឺនដុល្លារអាមេរិក ឯណោះ។

នៅចាំអត់! បុរសជនជាតិ ស៊ីរី ពរកូន ដើរលក់ប៊ិចតាមផ្លូវ ឥលូវនេះក្លាយជាម្ចាស់ជំនួញ ដល់ទៅបី

ក្រោយមកលោក ក៏បានយកប្រាក់ទាំងនោះ ទៅចាប់ផ្តើមជំនួញរបស់លោក និងបានឲ្យប្រាក់ប្រហែលជា ២ម៉ឺនដុល្លាអាមេរិក ទៅមិត្តភក្តិ ក៏ដូចជាគ្រួសារ ដែលរស់នៅក្នុងប្រទេសស៊ីរីផងដែរ។ គាត់បាននិយាយថា ៖ “វាមិនត្រឹមតែជាការផ្លាស់ប្តូរជីវិតរបស់ខ្ញុំ តែប៉ុណ្ណោះទេ តែវាក៏ជាការផ្លាស់ប្តូរជីវិតរបស់កូនៗខ្ញុំ និងប្រជាជនដែលខ្ញុំបានជួយនៅប្រទេសស៊ីរីផងដែរ”។

ហើយឥលូវនេះដែរ កូនប្រុស អាយុ៩ឆ្នាំ របស់គាត់អាចត្រលប់ទៅរៀន ក្រោយពេលផ្អាកអស់រយៈពេល ៣ឆ្នាំកន្លងមកនេះ។ ម្យ៉ាងវិញទៀត គាត់ និងកូនៗបានធ្វើការផ្លាស់ប្តូរផ្ទះល្វែង ដែលមានបន្ទប់តែមួយ ទៅជាផ្ទះល្វែង ដែលមានបន្ទប់គេង ២ បែបទំនើប ទៀតផង៕

នៅចាំអត់! បុរសជនជាតិ ស៊ីរី ពរកូន ដើរលក់ប៊ិចតាមផ្លូវ ឥលូវនេះក្លាយជាម្ចាស់ជំនួញ ដល់ទៅបី
នៅចាំអត់! បុរសជនជាតិ ស៊ីរី ពរកូន ដើរលក់ប៊ិចតាមផ្លូវ ឥលូវនេះក្លាយជាម្ចាស់ជំនួញ ដល់ទៅបី
នៅចាំអត់! បុរសជនជាតិ ស៊ីរី ពរកូន ដើរលក់ប៊ិចតាមផ្លូវ ឥលូវនេះក្លាយជាម្ចាស់ជំនួញ ដល់ទៅបី
រូបភាព ពេលដែលគាត់ក្លាយជាម្ចាស់ជំនួញ

ប្រភព៖

ដោយ ឌី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត