ឈ្លោះគ្នា ជាមួយមិត្តស្រី តាមទូរស័ព្ទ កាត់ប្រដាប់ភេទ ខ្លួនឯងចោល (មានវីដេអូ)

ទួកគី៖ បុរសម្នាក់ដែលជាអ្នកលក់ចំណីអាហារតាមផ្លូវ បានកាត់ប្រដាប់ភេទខ្លួនឯងចោល បន្ទាប់ពីរូបគេបានឈ្លោះគ្នា ជាមួយមិត្តស្រីតាមទូរស័ព្ទរួច។

ហេតុការណ៏នេះ បានកើតឡើងនៅក្នុងតំបន់  Yenisehir ក្នុងទីក្រុង Mersin ដែលជាទីក្រុងមួយនៅភាគខាងត្បូងប្រទេសទួកគី។ បុរសដែលបានកាត់ប្រដាប់ភេទខ្លួនឯងចោលនោះមានអាយុ ២១ឆ្នាំ ត្រូវបានគេបង្ហាញឲ្យដឹងត្រឹមតែឈ្មោះ HB ប៉ុណ្ណោះ។

វីដេអូដែលបានថតឡើង ដោយកាមេរ៉ាសុវត្ថិភាព ឃើញបុរសអ្នកលក់នំ Bagel ឈ្លោះគ្នាជាមួយមិត្តស្រីគាត់តាមទូរស័ព្ទ មុនពេលបើកខោរបស់គាត់ ហើយចាប់ផ្តើមកាត់ប្រដាប់ភេទ របស់ខ្លួនដោយផ្លែឡាម។ ទោះបីជាក្នុងវីដេអូបង្ហាញរូបភាពមិនសូវច្បាស់ក្តី តែបើតាមសាក្សី ដែលឃើញផ្ទាល់ភ្នែក បានប្រាប់អ្នកសារព័តមានថា បុរសនោះបានកាត់ប្រដាប់ភេទខ្លួនឯង នឹងផ្លែឡាម ហើយបានកាត់វារហូតទាល់តែដាច់ចេញតែម្តង។

ភ្លាមៗនោះប៉ូលិសម្នាក់ រួមជាមួយអ្នកធ្វើដំណើរនៅលើដងផ្លូវ បានចូលធ្វើអន្តរាគមន៏ ហាមឃាត់ផងដែរ។ បុរសនោះត្រូវបានគេបញ្ជូនទៅមន្ទីពេទ្យ ដើម្បីធ្វើការតភ្ជាប់ប្រដាប់ភេទឡើងវិញ តែទោះជាយ៉ាងណាក្តី គ្រូពេទ្យបានព្រមានថា ដោយសារតែប្រដាប់ភេទគាត់ត្រូវបានកាត់ផ្តាច់ហើយ ដូចនេះប្រហែលជាមិនអាចជួយបាននោះទេ៕

 ឈ្លោះគ្នា ជាមួយមិត្តស្រី តាមទូរស័ព្ទ កាត់ប្រដាប់ភេទ ខ្លួនឯងចោល (មានវីដេអូ)

បុរសដែលកាត់ប្រដាប់ភេទខ្លួនឯង

 ឈ្លោះគ្នា ជាមួយមិត្តស្រី តាមទូរស័ព្ទ កាត់ប្រដាប់ភេទ ខ្លួនឯងចោល (មានវីដេអូ)

ប្រភព៖

ដោយ៖ រិទ្ធីយ៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត