វឌ្ឍនា​កា របស់​បឹង​កេត និង​ Korawit របស់ Buriram ជាប់​កីឡាករ​ឆ្នើម​ប្រចាំ​​សប្តាហ៍​ដូច​គ្នា​របស់ Goal.com

ខ្សែ​ប្រយុទ្ធ ចាន់ វឌ្ឍ​នាកា ​របស់​​ក្លិប​កីឡា​បាល់​ទាត់​បឹង​កេត​អង្គរ និង​ខ្សែ​ការ​ពារ​​​កណ្តាល​អន្តរ​ជាតិ​ថៃ Korawit Namwiset របស់​ក្លិប Buriram United សុទ្ធ​សឹង​បាន​​ជាប់​​ជា​កីឡាករ​ឆ្នើម​ប្រចាំ​​សប្តាហ៍​​​ដូច​​​គ្នា​​​របស់​គេហ​ទំ​ព័រ​ Goal.com ក្នុង​សប្តាហ៍​ទី​៥​នៃ​ខែ​វិច្ឆិកា និង​សប្តាហ៍​ទី​១​នៃ​ធ្នូ រៀង​ៗ​ខ្លួន នៅមុន​ពេល​ក្រុម​​ទាំង​ពីរ​​ជួប​ប្រកួត​គ្នា​ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ​នៃ​ពាន Mekong Club Championship នា​ថ្ងៃ​ទី​២៤ ខែ​ធ្នូ ខាង​មុខ​។chan-vatannaka-001

korawit-001
ចាន់ វឌ្ឍ​នា បាន​ជួប​សប្តាហ៍​​ដ៏​​រីក​រាយ​​តាម​រយៈ​ការ​​ស៊ុត​បាល់​បញ្ចូល​ទី​៣​គ្រាប់​តែ​​ម្នាក់​ឯង​ដើម្បី​ជួយ​ឲ្យ​​ក្រុម​បឹង​កេត​អង្គរ ដែល​បាន​បញ្ចប់​ក្នុង​​ចំណាត់​ថ្នាក់​លេខ​​១​​ក្នុង​ក្រប​ខ័ណ្ឌ​មិត្ត​ហ្វូ​ន​ខេម​បូ​ឌាន​លីក​ក្នុង​រដូវ​កាល​ធម្ម​តា​នោះ យក​ឈ្នះ​លើ​ក្រុម​ម្ចាស់​ជើង​ឯក​របស់​វៀត​ណាម Becamex Binh Duong ៣-២ ក្នុង​​វគ្គ​ពាក់​កណ្តាល់​​ផ្តាច់​ព្រ័ត្រ​នៃ​ពាន Mekong Club Championship​។ ជ័យ​ជម្នះ​នេះ​​​ក៏​បាន​ធ្វើ​ឲ្យ​បឹង​កេត​​រក្សា​កំណត់​ត្រា​ឈ្នះ​១០០​ភាគ​រយ​ផងដែរ បើ​គិត​ចាប់​តាំង​ពី​យុទ្ធ​នា​ការ​នេះ ខណៈ​ដែល​​ពួក​គេ​បាន​ផ្តួល​ក្រុម​ម្ចាស់​ជើង​ឯក​មី​យ៉ាន់​ម៉ា Yangon United និង​ឡាវ Lao Toyota FC ក្នុង​ការ​ប្រកួត​ជុំ​ទី​១​។ វឌ្ឍ​នា​កា បាន​ស៊ុត​បាល់​បញ្ចូល​ទី​៥​គ្រាប់​​​រួច​មក​ហើយ​មក​ទល់​​ពេល​នេះ ដែល​​នឹង​ធ្វើ​ឲ្យ​​រូប​​គេ​ក្លាយ​ជា​អ្នក​រក​​គ្រាប់​បាល់​ឈាន​មុខ​គេ​ក្នុង​យុទ្ធ​កា​ការ​នេះ​។ ដោយ​ឡែក Korawit Namwiset បាន​បង្ហាញ​ពី​​ភាព​រឹង​មាំ​យ៉ាង​ខ្លាំង​ក្នុង​តំបន់​ការ​ពារ​របស់​ក្លិប Buriram United ដើម្បី​ជួយ​ឲ្យ​ពួក​គេ​ឈ្នះ​​ពាន​​ក្រប​ខ័ណ្ឌ​កំពូល​​របស់​ថៃ​កាល​ពី​២​សប្តាហ៍​មុន ខណៈ​​ដែល​នៅ​សល់​៣​ប្រកួត​ទៀត​។ ភាព​រឹង​មាំ​របស់​គេ​ក្នុង​តំបន់​ការ​ពារ​​បាន​ធ្វើ​ឲ្យ​រាល់​ខ្សែ​ប្រយុទ្ធ​កំពូល​ៗ​ក្នុង​ក្រប​ខ័ណ្ឌ​ Thai Premier League លំ​បាក​ក្នុង​ការ​ទម្លុះ​ខ្សែ​ការ​ពារ​របស់​ក្រុម Buriram ណាស់​៕