ចោរប្លន់ប្រដាប់អាវុធ ​ជាង១០នាក់ ​ជិះ​ម៉ូតូ​៥គ្រឿង ​បាញ់​១​គ្រាប់ ​ប្លន់​​​​យក​ម៉ូតូ​មួយគ្រឿង

រាជធានីភ្នំពេញ ៖ ចេញពី​ធ្វើការ​​ដឹក​ប្អូនស្រី​ទៅ​ដើរ​លេង ​ត្រូវ​ជនសង្ស័យ​បាញ់​១​គ្រាប់​ប្លន់​យក​ម៉ូតូ​នៅ​ម្តុំ​ផ្សារ​តា​ប៉ា​ង តាម​បណ្តោយ​ផ្លូវ​លេខ​​១៣៦​​ កាលពី​វេលា​​ម៉ោង​៣​និង​៥០​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​៨ ខែធ្នូ​ ​ស្ថិត​សង្កាត់​ផ្សារ​ថ្មី​៣ ខណ្ឌដូនពេញ ។

ជនរ​ង​គ្រោះ​ឈ្មោះ ផ​ន សុវណ្ណ​រា អាយុ​២០​ឆ្នាំ ស្នាក់​នៅ​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ធ្វើការ​នៅ​ក្លឹ​ប​ប្លូ​ហ្ស៊ូ​ន ​បាន​ដឹក​ប្អូនស្រី​​ឈ្មោះ សុ​ភិន អាយុ​១៥​ឆ្នាំ​ ​ជា​អ្នក​​រត់​តុ​នៅ​ពិភព​សាច់​អាំង​១៦៨ ។

ប្រភព​ព័ត៌មាន​ពី​ជន​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ ពួក​គេ​មាន​គ្នា​៤​នាក់​ (ស្រី​២​នាក់​)​ ជិះ​ម៉ូតូ​២​គ្រឿងម៉ាក MSX  ពណ៌​ស​ ពាក់​ស្លាក​លេខភ្នំពេញ1EH-7935 និង​ស្គូ​ពី ពណ៌​ក្រហម ចេញពី​ធ្វើការ​នៅ​ក្លឹ​បប្លូ​ហ្សូ​ន ស្ថិត​នៅ​តាម​ផ្លូវ​លេខ​១៩៨៦ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ គោលបំណង​នាំ​គ្នា​ទៅ​​ហូប​អាហារ​នៅ​មុខ​សណ្ឋាគារ​ណា​ហ្គា​វើ​រ ដោយ​ធ្វើ​ដំណើរ​តាម​ផ្លូវ​​ផ្សារ​តា​ប៉ា​ង លុះ​​មក​ដល់​ចំណុច​​កើតហេតុ​ ​មាន​ជន​​មួយ​ក្រុម​មាន​គ្នា​ជាង​១០​នាក់​ជិះ​ម៉ូតូ​៥​គ្រឿង មាន​ម៉ាក​ហុងដា​ឌ្រី​ម ស៊ុ​យ​ស៊ូ​គី​និ​ក​ស្គូ​ពី និង​ម៉ូតូ​២គ្រឿង​ទៀត​ មិន​ចាំ​ម៉ាក ​​ជិះ​មក​​អែប​​​ដក​កាំភ្លើង​ច្នៃ​បាញ់​១​គ្រាប់​ តែ​មិន​បណ្តាល​ឲ្យ​រង​របួស​ទេ​​ ​ប្លន់​យក​ម៉ូតូ MSX មួយគ្រឿង ទៅ​បាត់​ដោយ​សុវត្ថិភាព ។

ក្រោយ​ពេល​កើតហេតុ​ ជន​រង​គ្រោះភ័យ​ស្លន់ស្លោ​ពេក​អត់​ស្គាល់​ភូមិសាស្ត្រ​ក៏​​​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​ផ្សារ​ថ្មី​ទី​១ ត្រូវ​បាន​សមត្ថកិច្ច​ដឹក​ទៅ​មើល​កន្លែង​កើតហេតុ ទើប​ដឹង​ថា ​នៅ​ប៉ុស្តិ៍​ផ្សារ​ថ្មី​ទី​៣ ​​ក៏​នាំ​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​ផ្សារ​ថ្មី​ទី​៣​ឲ្យ​ជួយ​អន្តរាគម​ន៍ ៕

ចោរប្លន់ប្រដាប់អាវុធ ​ជាង១០នាក់ ​ជិះ​ម៉ូតូ​៥គ្រឿង ​បាញ់​១​គ្រាប់ ​ប្លន់​​​​យក​ម៉ូតូ​មួយគ្រឿង
ចោរប្លន់ប្រដាប់អាវុធ ​ជាង១០នាក់ ​ជិះ​ម៉ូតូ​៥គ្រឿង ​បាញ់​១​គ្រាប់ ​ប្លន់​​​​យក​ម៉ូតូ​មួយគ្រឿង

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត