សមត្ថកិច្ចឃាត់ខ្លួន អ្នករត់រ៉ឺម៉ក ម៉ូតូកង់បី ពីបទលួចដែកជន្ទា

ភ្នំពេញ៖ សមត្ថកិច្ចឃាត់ខ្លួន អ្នករត់រ៉ឺម៉កម៉ូតូកង់បីម្នាក់ ពីបទលួចដែកជន្ទា នៅភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា នៅវេលាម៉ោង ៣និង៣០នាទីយប់ ចូលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៥ ស្ថិតនៅក្រុមទី៤ ផ្លូវលំ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ មានករណីឃាត់ខ្លួនអ្នក រត់រ៉ឺម៉កម៉ូតូកង់បី ឈ្មោះ លឹម អូន ហៅចិន ភេទប្រុស អាយុ៣០ឆ្នាំ ស្នាក់នៅផ្ទះជួល ភូមិត្រពាំងឈូក សង្កាត់កាកាប ខណ្ឌពោធិ៍សែន រាជធានីភ្នំពេញ ពីបទលួចដែកជន្ទា។

សមត្ថកិច្ចបានឲ្យដឹងទៀតថា បន្ទាប់ពីមានបណ្តឹងរបស់ជនរងគ្រោះ ឈ្មោះ សំ សុផារិទ្ធ ភេទប្រុស អាយុ ៤៧ឆ្នាំ មុខរបរមន្រ្តីយោធា ស្នាក់នៅផ្ទះលេខ2A ផ្លូវលេខ ៥៨៥ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ទើបកម្លាំងសមត្ថកិច្ច ចាប់ខ្លួនជនសង្ស័យខាងលើបានភ្លាមៗ។

ជនសង្ស័យនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនមកស្នងការដ្ឋាន នគរបាលខណ្ឌសែនសុខ ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕

សមត្ថកិច្ចឃាត់ខ្លួន អ្នករត់រ៉ឺម៉ក ម៉ូតូកង់បី ពីបទលួចដែកជន្ទា

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត