១១ខែ ក្នុងឆ្នាំ២០១៥ ចំណូលលក់សំបុត្រ ចូលទស្សនា តំបន់អង្គរ បានជាង ៥៣លានដុល្លារ

ភ្នំពេញ៖ អាជ្ញាធរអប្សរា នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៥នេះ បានប្រកាសឲ្យដឹងថា ចំណូលដែលទទួលបាន ពីការលក់ប័ណ្ណចូលទស្សនា រមណីយដ្ឋានអង្គរ ក្នុងរយៈពេល១១ខែ ឆ្នាំ២០១៥នេះ បានចំនួន ៥៣,៥៥៦,៤៨០ដុល្លារ។

យោងតាម សេចក្ដីប្រកាសព័ត៌មាន របស់អាជ្ញាធរអប្សរា បានឲ្យដឹងថា ១១ខែនេះ  មានភ្ញៀវទិញសំបុត្រ ចូលទស្សនាតំបន់រមណីយដ្ឋានអង្គរ រហូត១,៨៧៧,៤៣៧នាក់ ប្រៀបធៀបនឹង១១ខែឆ្នាំ ២០១៤ កើន២.២១% ដែលទទួលបានចំណូល សរុបចំនួន ៥៣,៥៥៦,៤៨០ដុល្លារ៕

១១ខែ ក្នុងឆ្នាំ២០១៥ ចំណូលលក់សំបុត្រ ចូលទស្សនា តំបន់អង្គរ បានជាង ៥៣លានដុល្លារ

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត