ម្សៅ​ទឹកដោះគោ​របស់​ស្ត្រី​មាន​ផ្ទៃពោះ គួរតែ​ជ្រើសរើស​ដូចម្តេច​?

ម្សៅ​ទឹកដោះគោ​របស់​ស្ត្រី​មាន​ផ្ទៃពោះ គួរតែ​ជ្រើសរើស​ដូចម្តេច​?

​នៅពេល​ដែល​អ្នក​មាន​ផ្ទៃពោះ ការផឹក​ទឹកដោះគោ​ពិត​ជា​សំខាន់​ណាស់ ព្រោះ​វា​អាច​ធ្វើ​ឱ្យ​កូន​ក្នុង​ផ្ទៃ​មាន​សម្រស់​ស្អាត ថែមទាំង​មាន​សុខភាព​ល្អ រួមទាំង​អ្នក​ផងដែរ ហើយ​នៅពេល​មាន​ផ្ទៃពោះ អ្នក​ក៏​ត្រូវតែ​ស្រូប​យក​កាលស្យូម​ផងដែរ ដូចនេះ​ទឹកដោះគោ​នេះ​ហើយ​ដែល​អាច​ធ្វើឱ្យ​អ្នកទទួលបាន​កាលស្យូម ដូចនេះ​នៅពេល​ដែល​អ្នកទិញ​ទឹកដោះគោ​នេះ អ្នក​គួរតែ​ជ្រើសរើស​ដូច​ម្តេចទៅ​?

ជ្រើសរើស​សារធាតុ​ដែល​ផ្សំ​
នៅពេល​ដែល​អ្នក​ទៅ​ទិញ​ម្សៅ​ទឹកដោះគោ​ដំបូង អ្នក​ត្រូវ​តែ​ជ្រើសរើស​សារធាតុ​ផ្សំ​ដែល​ត្រូវ​នឹង​សុខភាព​អ្នក ដើម្បី​ចៀសវាង​កុំឱ្យ​ប្រតិកម្ម​ក្រោយ​ពេល​ផឹក​រួច​ដែល​អាច​ប៉ះពាល់​ដល់​កូន និង​អ្នក​យ៉ាង​ងាយ​។​

ជ្រើសរើស​ផលិតផល​
អ្នក​ត្រូវ​តែ​ជ្រើសរើស​ផលិតផល​នៃ​ទឹកដោះគោ​ឱ្យបាន​ច្បាស់ ដោយ​មិន​ត្រូវ​ជ្រើសរើស​ម៉ាក​ដែល​មិន​ល្បី​នោះទេ អ្នក​ត្រូវ​តែ​ជ្រើសរើស​ម៉ាក​ទឹកដោះគោ​ណា​ដែល​ល្បី ហើយ​មាន​អ្នក​ផឹក​ច្រើន ទើប​វា​អាច​ធ្វើឱ្យ​អ្នក​មាន​សុវត្ថិភាព​ក្នុង​ការផឹក ព្រោះ​មាន​ម្សៅ​ទឹកដោះគោ​ខ្លះ​ចេះតែ​ផលិត​ដោយ​មិន​គិត​ពី​សុខភាព​របស់​ស្ត្រី​មាន​ផ្ទៃពោះ​ឡើយ​។​

ក្លិន​
ទឹកដោះគោ​ដែល​ល្អ​ភាគច្រើន​មាន​ក្លិន​ឈីស និង​ក្លិន​នៃ​រុក្ខជាតិ ហើយក៏​មិន​សូវ​ផ្អែម​ដែរ វា​មាន​ជាតិ​ផ្អែម​ល្មម​មិន​ធ្វើឱ្យ​អ្នក​លើស​ជាតិ​ស្ករ​ដែល​អាច​ធ្វើឱ្យ​កើត​ជំងឺ​ផ្សេងៗ​ឡើយ​។​

ថ្ងៃ​ខែ​ឆ្នាំ​
មុនពេល​ដែល​អ្នកទិញ អ្នក​ត្រូវ​ពិនិត្យមើល​ថ្ងៃខែ​ឆ្នាំ​ដែល​មាន​លើ​កំប៉ុង​ឱ្យបាន​ច្បាស់ ព្រោះ​មាន​ទឹកដោះគោ​ខ្លះ​លក់​មិន​ចេញ ហើយ​ទុក​យូរ​ផុតកំណត់ ជា​ហេតុ​ដែល​ធ្វើឱ្យប៉ះពាល់​ដល់​សុខភាព​អ្នក​ណាស់​ក្រោយពេល​ដែល​អ្នក​ទទួល​ទាន​រួច​៕

ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី08  ធ្នូ ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។