​ការសម្រេចចិត្ត ៖ តើ​អ្នក​ចង់​ប្រើ​ថ្នាំ បំបាត់​ការឈឺចាប់ ពេល​សម្រាលកូន​ដែរ​ទេ​?

​ការសម្រេចចិត្ត ៖ តើ​អ្នក​ចង់​ប្រើ​ថ្នាំ បំបាត់​ការឈឺចាប់ ពេល​សម្រាលកូន​ដែរ​ទេ​?

​គ្មាន​មធ្យោបាយ​ណាមួយ ដែល​ត្រឹមត្រូវ ក្នុងការ​សម្រាលកូន​នោះទេ​។ បទពិសោធន៍​ស្ត្រី​ម្នាក់ៗ នឹង​មាន​ការឈឺចាប់​ខុសៗ​គ្នា ហើយ​ការ​សម្រាល ក៏​ខុសៗ​គ្នា​ដែរ​។ ស្ត្រី​មួយ​ចំនួន​ដឹង​យ៉ាងច្បាស់​ថា ពួកគេ​ត្រូវការ ប្រើ​ថ្នាំ​បំបាត់​ការឈឺចាប់​។

អ្នកខ្លះ បែរ​ជា​ប្តេជ្ញាចិត្ត ធ្វើ​អ្វីៗ​ទៅ​តាម​ធម្មជាតិ និង​មិន​ប្រើ​ថ្នាំ ដើម្បី​គ្រប់គ្រង​ការឈឺចាប់​ឡើយ​។ អ្នកខ្លះ​ទៀត ចង់​សាកល្បង​សម្រាលកូន​ដោយ​មិន​ប្រើ​ថ្នាំ ប៉ុន្តែ ត្រូវ​ប្រើ​វិញ បើសិន​ជា​ស្ថានភាព​មាន​លក្ខណៈ​ពិបាក​។ ចូរ​សិក្សា​រាល់​គុណសម្បត្តិ និង​គុណវិបត្តិ​ទាំងឡាយ នៃ​ជម្រើស​ទាំងនោះ ដូច្នេះ ទើប​អ្នក​អាចបង្កើត ជម្រើស​ដ៏​ល្អ​មួយ​បាន​។

ខាងក្រោម​នេះ គឺជា​រឿង​មួយចំនួន ដែល​ត្រូវ​ពិចារណា នៅពេល​ធ្វើ​ការសម្រេចចិត្ត ៖
•​    ​បើសិន​ជា​អ្នក​បាន​ធ្វើ​អ្វីៗ​រួច​អស់ហើយ ចូរ​ចុះឈ្មោះ​រៀន​ថ្នាក់​អប់រំ​សម្រាលកូន ជាមួយ​ប្តី​អ្នកទៅ​។ ជាទូទៅ ការណែនាំ​នឹង​គ្រប់​ដណ្តប់ រាល់​ជម្រើស​នៃ​ការបំបាត់​ការឈឺចាប់​គ្រប់​ប្រភេទ ដូចជា ការចាក់​ថ្នាំ ការប្រើ​ថ្នាំ​ជា​ប្រព័ន្ធ ព្រមទាំង​ជម្រើស​ដែល​មិន​ប្រើ​ថ្នាំ ដូច​ជា​វិធីសាស្ត្រ​ដកដង្ហើម និង​ការ​បន្ធូរ​អារម្មណ៍​។​
•​    ​ស្ត្រី​ភាគច្រើន សម្រេចចិត្ត​ប្រើ​ថ្នាំ​បំបាត់​ការឈឺចាប់​មួយ​ចំនួន ក្នុងពេល​សម្រាល​។ ទម្រង់​ដ៏​ពេញនិយម​បំផុត នៃ​ការបំបាត់​ការឈឺចាប់ ពេល​សម្រាល​គឺ Epidural  ដែល​វា​គ្រាន់តែ​អាច ឲ្យ​ការសម្រាល ក៏​ដូច​ជា​មួយ​កំណាត់​ខ្លួន​ចុះ​ក្រោយ គ្មាន​ការឈឺចាប់ ប៉ុន្តែ មួយ​កំណាត់​ដែល​នៅសល់ គឺ​ធម្មតា​ទាំងអស់​។
•​    ​ស្ត្រី​ខ្លះ ជ្រើសរើស​វិធី​សម្រាលកូន​តាម​ធម្មជាតិ ដោយ​មិន​ប្រើ​ថ្នាំ​គ្រប់គ្រង ការឈឺចាប់​ឡើយ​។ បើសិន​ជា​អ្នក​ចង់​ធ្វើ​បែប​នេះ​មែន ចូរ​ចូលរួម​ឲ្យ​សកម្ម ក្នុងពេល​សម្រាល​ទៅ ហើយក៏​មាន​ទម្លាប់​អន្តរាគមន៍ ខាង​វេជ្ជសាស្ត្រ​តិចតួច​បំផុត​ដែរ​។ ក្រោយមកទៀត វិធីសាស្ត្រ​ធម្មជាតិ​នោះ នឹង​សាក​សម​បំផុត​សម្រាប់​អ្នក​។ បើសិន​ជា​អ្នក​ជ្រើសរើស​ផ្លូវ​នេះហើយ មានន័យ​ថា អ្នក​សុខចិត្ត​ទទួលយក រាល់​ការឈឺចាប់ និង​ភាព​មិន​ស្រួល​ក្នុង​ខ្លួន​ទាំងអស់ ក្នុងពេល​សម្រាល ប៉ុន្តែ ការរៀបចំ និង​គាំទ្រ​យ៉ាង​ត្រឹមត្រូវ អ្នកនឹង​យល់ថា វា​មាន​ប្រសិទ្ធភាព​យ៉ាង​ល្អ សម្រាប់​អ្នក​មិន​ខាន​។
•​    ​ខណៈពេល​ដែល​អ្នក សម្រេចចិត្ត​ប្រើ​ថ្នាំ​បំបាត់​ការឈឺចាប់ ក្នុងពេល​សម្រាល ឬ​ប្តេជ្ញា​សម្រាល​តាម​ធម្មជាតិ ចូរ​ចាំ​ថា អ្នក​មាន​សិទ្ធ​ក្នុង​ការផ្លាស់ប្តូរ​គំនិត បាន​ទាំងអស់​ពេល​ដល់​ថ្ងៃ​សម្រាល​៕

​អត្ថបទ ៖ ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី08  ធ្នូ ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។