​ការ​មាន​ផ្ទៃពោះ នៅ​សប្តាហ៍​ទី ១៦

​ការ​មាន​ផ្ទៃពោះ នៅ​សប្តាហ៍​ទី ១៦

​ការលូតលាស់​របស់​ទា​រក​
​ទារក​ចាប់ផ្តើម​ចេះ​ទាត់​ធាក់​ហើយ​។ យ៉ាងណាមិញ ក្នុង​រយៈពេល​ប៉ុន្មាន​អាទិត្យ​ទៀត គេ​ឡើង​គី​ឡូ និង​ប្រវែង​ទ្វេដង​។ ឥឡូវនេះ កូន​របស់​អ្នក មាន​ប្រវែង​ប្រហែលជា ១២ សង់ទីម៉ែត្រ និង​ទម្ងន់​ជិត​មួយ​គីឡូក្រាម​ហើយ បើ​គិត​ទៅ​ប្រហែល​ប៉ុន​ផ្លែ​ប័រ​។ ជើង​របស់​គេ លូតលាស់​លឿន ក្បាល​ក៏​កម្រើក ហើយ​ភ្នែក​ចាប់ផ្តើម ខិត​ជិត​ក្បាល​។ ត្រចៀក លូតលាស់​ខិត​ជិត​ទីតាំង ត្រឹមត្រូវ​របស់​វា​ហើយ​។ ទម្រង់​លលាដ៍ក្បាល ចាប់ផ្តើម​លេចចេញ​ជា​រូបរាង​។ ក្រចក​ជើង ប្រហែល​ជា​ដុះ​ហើយ​មើលទៅ ហើយ​មាន​រឿង​ជាច្រើន ដែល​យើង​មិនដឹង ហើយ​កំពុង​កើតឡើង​ក្នុង​ខ្លួន​របស់​គេ​។ ឧ​ទារហណ៍ បេះដូង​របស់​គេ ចាប់ផ្តើម​ច្របាច់​ឈាម​ហើយ​។​

​ការផ្លាស់ប្តូរ​របស់​អ្នក​
​កំពូល​ស្បូន​របស់​អ្នក ប្រហែល​ជា​ស្ថិតនៅ​កណ្តាលផ្លូវ រវាង​ឆ្អឹងថ្ងាស និង​ផ្ចិត​របស់​អ្នក​។ អ្នក​ប្រហែលជា​មាន​អារម្មណ៍​ថា ខ្លួនឯង​ដូច​ពោះ​ទរ​ទេ​ចឹង គឺ​ប្រហែលជា​លែង​ចាញ់កូន​ហើយ​។ អា​ការៈក្អួត ឬ​ចង្អោរ​ស្ទើរតែ​បាត់បង់​ទាំងស្រុង​។ អ្នក​ក៏​ប្រហែលជា មាន​អារម្មណ៍​ថា ចាប់ផ្តើម​ឃ្លាន​អាហារ​វិញ​ហើយ ដូច្នេះ ចូរ​ប្រយ័ត្ន​ឡើង​គីឡូ​។​

​សុខភាព​ចាប់ផ្តើម​ល្អ​ឡើង​វិញ ហើយ​ស្បែក​ក៏​ស្រស់ថ្លា​ទៅ​តាម​ហ្នឹង​ដែរ​។​
​អ្វី​ដែល​កាន់តែ​ពិសេស សម្រាប់​អាទិត្យ​នេះ​គឺ អារម្មណ៍​ដែល​ក្លាយ​ជា​ម្តាយ​គេ ចាប់ផ្តើម​រំភើប​កាន់តែខ្លាំង ពេល​ដឹង​ថា​កូន​ចេះ​ធាក់ (​ធ្វើ​ចលនា​)​។ អាទិត្យ​នេះ ទារក​មួយចំនួន​ចាប់ផ្តើម​ធ្វើ​ចលនា​ហើយ ដូច្នេះ អ្នក​នឹង​អាច​សើច​ញញឹម​តែ​ម្នាក់​ឯង​ជា​មិនខានឡើយ ប៉ុន្តែ ស្ត្រី​មាន​ផ្ទៃពោះ​មួយចំនួនទៀត ក៏​ប្រហែលជា​ត្រូវ​រង់ចាំ ពីរ​បី​អាទិត្យ​ទៀត​ក៏​មិនដឹង​៕

​អត្ថបទ ៖ ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី08  ធ្នូ ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។