នៅ​ចាំ​បេក្ខជន​បាន​ទេ​ឥឡូវ អ៊ែល ច័ន្ទដារ៉ា ដាក់​ពាក្យ​ប្រឡង The Voice Cambodia

នៅ​ចាំ​បេក្ខជន​បាន​ទេ​ឥឡូវ អ៊ែល ច័ន្ទដារ៉ា ដាក់​ពាក្យ​ប្រឡង The Voice Cambodia

បេក្ខជន អ៊ែល ច័ន្ទដារ៉ា  ដែល​ធ្វើឲ្យ​លោក​អ្នក​ផ្ទុះ​សំណើច​កាល​រូប​គេ​ប្រឡង​ក្នុង​កម្មវិធី Cambodian Idol នោះ ឥឡូវ​កំលោះ​សំឡេង​កាច​​បាន​វិល​មក​វិញ​ក្នុង​កម្មវិធី​លំដាប់​អន្តរជាតិ​​បែប​នេះ​ទៀត​ហើយ The Voice Cambodia រដូវ​ការ​ទី ២ ម្ដង​។

 

នៅ​ចាំ​បេក្ខជន​បាន​ទេ​ឥឡូវ  អ៊ែល ច័ន្ទដារ៉ា ដាក់​ពាក្យ​ប្រឡង The Voice Cambodia

រូបភាព Page Troll Khmer

 

នៅ​ក្នុង Page មួយ​មាន​ឈ្មោះ​ថា Troll Khmer បាន​បង្ហោះ​រូប ច័ន្ទដារ៉ា និង​បាន​សរសេរ​អក្សរ​ថា  Who is back ដែល​មាន​ន័យ​ថា “តើ​នរណា​នេះ​ត្រលប់​មក​វិញ​”? ក្នុង​នោះ​ដែរ​ គេ​បាន​ឃើញ Facebook ដែល​ជា​គណនី​ផ្ទាល់​ខ្លួន​របស់​បេក្ខភាព Cambodian Idol ចូល​មក​បញ្ចេញ​មតិ និង​រៀបរាប់​ពី​គោល​បំណង​ដែល​រូប​គេ​ចង់​មក​ប្រឡង​ក្នុង​កម្មវិធី​ដ៏​ធំ​នេះ​ថា មក​ពី​លោក​ចង់​សុំ​ទោស​គណៈកម្មការ​ពី​កំហុស​ឆ្គង​កាល​ពី​លើក​មុន។

 

 

“ខ្ញុំបាទ អ៊ែល ច័ន្ទដារ៉ា មាន​កិត្តិយស​ណាស់​ដោយ​ខាង​កម្មវិធី The…បាន អនុញ្ញាត​ឲ្យ​ចូលរួម​ប្រកួត។…មុន​ពេល​ខ្ញុំ​បាន​សម្រេចចិត្ត​ដាក់​ពាក្យ​ខ្ញុំ​បាន​គិត​ថា “តិច​គេ​លែង​ទទួលពាក្យ​របស់​ខ្ញុំ​ទៅ បើ​លើក​មុន​ខ្ញុំ​ច្រៀង​អញ្ចឹង! “។ មូលហេតុ​ដែល​ខ្ញុំ​សម្រេចចិត្ត​ដាក់​ពាក្យ​ប្រកួត មាន​បី​”។

 

លោក បន្ត​ថា ហេតុផល​ទី១ លោក​ចង់​ជួប Coach ទាំង​៤​រូប​ដែល​មាន​អតីត​គណ:កម្មការ​កម្មវិធី​មុន​៣​រូប​ដើម្បី សូមអភ័យទោស​ពី​ពួកគេ​ជា​សាធារណ:​ជា​ថ្មី​ម្ដង​ទៀត។ ហើយ​ក៏​នឹង​ផ្ដាំផ្ញើ​ទៅ​សូមអភ័យទោស​ពី គណៈកម្មការ​១​រូប​ទៀត​ដែល​នឹង​មិន​មាន​វត្តមាន​ក្នុង​កម្មវិធី​ថ្មី​នេះ។ ព្រោះ​លោក​​បាន​និយាយ​ជាមួយ​ដោយ​ប្រើ​ពាក្យ​មិន​សមរម្យ។

 

២ ចង់​ស្តា​កិត្តិយស​ឡើង​វិញ ដែល​លោក​​ធ្វើ​មិន​បាន​ល្អ ជា​ហេតុ​ធ្វើឲ្យ​​ធ្លាក់។ តែ​ទោះ​ជា​យ៉ាង​នេះ​ក្ដី ​លើក​នេះ​ ក៏​លោក​​មិន​ប្រាកដ​ថា​ស្តា​បាន​ដែរ។ ឧទាហរណ៍​ថា “បើ​ខ្ញុំ​អាច​មាន​លទ្ធភាព​ជាប់វគ្គ The Blind Audition “នោះ​ខ្ញុំ​សន្មត់ថា ស្តា​បាន​ហើយ ប៉ុន្តែ​បើ​ធ្លាក់ ស្តា​មិន​បាន​ឡើយ។ ខ្ញុំ​ត្រៀម​ខ្លួន​រួចជាស្រេច​ក្នុង​ការ​អាម៉ាស់​មុខ​សារ​ជា​ថ្មី។

 

៣ លោក​​ស្រឡាញ់​វិស័យ​ចម្រៀង​នេះ។ “លើក​នេះ បើ​ជ្រុល​ធ្លាក់​ទឹក​ហើយ ខ្ញុំ​ត្រូវ​តែ​ចាប់​ត្រី​ឲ្យ​បាន។” ច័ន្ទដារ៉ា ថ្លែង។
ជា​ចុង​ក្រោយ​ លោក​សូម​អរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​អ្នក​គាំទ្រ​ដែល​បាន​ផ្ដល់​ជា​សំឡេង​ហោរ និង​បាន​ថតរូប​ជាមួយ​កាលពី​ម្សិលមិញ និង​ម្សិលម្ង៉ៃ ពេល​ដែលលោក​បាន​ជួប​កំពុង​តែ​ដើរ​ចូល​កន្លែង​ប្រកួត!

 

នៅ​ចាំ​បេក្ខជន​បាន​ទេ​ឥឡូវ  អ៊ែល ច័ន្ទដារ៉ា ដាក់​ពាក្យ​ប្រឡង The Voice Cambodia

 

នេះ​ជា​ការ​រៀបរាប់​យ៉ាង​វែង​អន្លាយ​របស់​បុរស​សម្បុរ​ខ្មៅ​ស្រអែម​នេះ បន្ទាប់ពី​ចូលរួម​ប្រឡង​លើក​មុន មិន​ទទួល​បាន​លទ្ធផល​ល្អ។ ជាមួយ​គ្នា​នេះ​ផង​ដែរ ក៏​មាន​អ្នក​គាំទ្រ អ៊ែល ច័ន្ទដារ៉ា និង​បាន​ប្រាប់​ឲ្យ​លោក​ខិតខំ​ប្រឹងប្រែង​ឡើង​កុំ​អស់សង្ឃឹម។

 

នៅ​ចាំ​បេក្ខជន​បាន​ទេ​ឥឡូវ  អ៊ែល ច័ន្ទដារ៉ា ដាក់​ពាក្យ​ប្រឡង The Voice Cambodia

 

គួរ​រំលឹក​ផង​ដែរ​ថា អ៊ែល ច័ន្ទដារ៉ា គឺជា​អតីត​បេក្ខភាព Cambodian Idol  ដែល​ទើប​តែ​ចប់​នៅ​ពេល​ថ្មី​ៗ​ហើយ​រូប​លោក​បាន​ចូល​ត្រឹម​វគ្គ | Judge Audition ក្នុង​សប្ដាហ៍​ទី ២ និង​មិន​បាន​សំបុត្រ​មាស​ពី​គណៈកម្មការ​ទាំង​បួន ឆ្លង​ទៅ​វគ្គ​បន្ត​ទៀត​ឡើយ៕

 

រងចាំ​ទស្សនា​ទាំងអស់​គ្នា តើ​ថា អ៊ែល ច័ន្ទដារ៉ា អាច​ស្ដា​កិត្តិយស​ខ្លួន​វិញ​បាន ឬ​យ៉ាង​ណា។ ចុះ​ប្រិយចិត្ត​វិញ​គាំទ្រ​រូប​លោក​ ឬ

អត់?

 

អត្ថបទ៖ទ្រី រ៉ាវី