អ្នកទោស​ខ្មែរ​ម្នាក់​ត្រូវ​​អាជ្ញាធរ​ថៃ​ដោះ​លែង​ប្រគល់​ឲ្យ​អាជ្ញាធរ​កម្ពុជា​វិញតាម​ច្រក​ជាំ​សាងាំ

ខេត្ត​ឧត្តរមានជ័យ ៖ អាជ្ញាធរ​ថៃ​បាន​ដោះ​លែង​អ្នកទោស​ខ្មែរ​ម្នាក់​នាំ​យក​មក​ប្រគល់​ឲ្យ​អាជ្ញាធរ​កម្ពុ​ជា​វិញ​តាម​មាត់ច្រក​ទ្វារ​អន្តរជាតិ​ជាំ​សា​ងាំ​ កាលពី​ព្រឹក​ថ្ងៃ​ទី​០៨ ​ធ្នូ ​២០១៥​ ​នៅ​ក្នុងភូមិ​ជើងភ្នំ ឃុំ​ត្រពាំង​ប្រី​យ៍ ស្រុក​អន្លង​វែង​​ ​។

ជនសង្ស័យ​ដែល​អាជ្ញាធរ​ថៃ​អះអាង​ជា​អ្នកទោស​ឈ្មោះ​អឿ​ន ម៉ូង​ ភេទ​ប្រុស ​អាយុ​៤៤​ឆ្នាំ បាន​រៀបរាប់​ថា រូប​គាត់​មាន​គ្នាចំនួន​៦​នាក់​​បាន​ធ្វើ​ចំណាកស្រុក​មក​ដល់ស្រុក​ត្រពាំង​ប្រាសាទ ក្នុង​ខេត្តឧត្តរមានជ័យ ​ដោយ​មាន​គោលបំណង​ឆ្លង​ដែន​កាប់​ឈើ​។

អ្នកទោស​ដដែល​បាន​បន្ត​ថា នៅ​ថ្ងៃ​ទី​២៦​ សីហា ២០១៤ ​មាន​ប្រជាពលរដ្ឋ​ខ្មែរ​ជា​ច្រើនក្រុម​បាន​នាំ​គ្នា​ឡើង​ភ្នំ​ដងរែក​ចូល​ទៅ​ក្នុង​ទឹកដី​ថៃ​រុករក​កាប់​ឈើ​គ្រ​ញួ​ង លុះ​នៅ​រសៀលថ្ងៃ​ទី​២៨​ សីហា ​ស្រាប់តែ​មាន​ក្រុម​ទាហាន​ឈុត​ខ្មៅ​ថៃ​បាញ់​រះ​ជា​ច្រើន​គ្រាប់ បណ្តាល​ឲ្យពលរដ្ឋ​ខ្មែរ​មាន​អ្នកខ្លះ​រង​របួស​ និង​អ្នកខ្លះ​ស្លាប់​បាត់បង់​ជីវិត​ចោល​ប្រពន្ធ​កូន​។

អ្នកទោស​ដដែល​បាន​បន្ត​ថា ដោយឡែក​ពួក​ខ្លួន​៣​នា​ក៉​ត្រូវ​ក្រុម​ទាហាន​ថៃ​ចាប់ខ្លួន នាំទៅ​ដាក់​ក្នុង​ពន្ធ​នា​គា​រស្រុក​ខាន់​តា​ឡាក់ ខេត្ត​ស៊ី​សាកេ​ត​ប្រទេស​ថៃ​៕