“​រមាស់ ហើយ​ចេះតែ​អេះ​គូថ​” និង​វិធី​ដោះស្រាយ​

“​រមាស់ ហើយ​ចេះតែ​អេះ​គូថ​” និង​វិធី​ដោះស្រាយ​

“​រមាស់ តែ​មិន​អាច​អេះ​” ពិតណាស់ ពិបាក​ទ្រាំ​មែនទែន ហើយ​ចុះ​នរណា​ហ៊ាន​អេះ បើ​កំពុង​ប្រជុំ ឬ​ញ៉ាំ​បាយ​ជាមួយ​សង្សារ​នោះ​។ ការ​រមាស់​គូថ អាច​កើតឡើង​លើ​មនុស្ស​ប្រុស មនុស្ស​ស្រី កូនក្មេង និង​មនុស្ស​ចាស់​ផងដែរ​។

ការ​រមាស់​គូថ អាច​បណ្តាល​មកពី​បញ្ហា​ជាច្រើន ដូចជា ជំងឺ​ស្បែក ការឆ្លង​មេរោគ បាក់តេរី ឬ​ផ្សិត អា​លែ​ក​ស៊ី ការ​ប៉ះ​ត្រូវ​គ្រឿងសម្អាង (​ឡេ ឬ​ទឹកអប់​) ឬ​ការ​សើម​ជាប់​ជាដើម​។ រោគសញ្ញា​អាច​មាន​ដូចជា រមាស់ ហើម ឡើង​កន្ទួល និង​ឡើង​ក្រហម​។​

​ដំណោះស្រាយ​
​ទឹក​ផ្លែ​ប៉ោ​ម​
​អ្នក​អាច​ទទួល​ទាន​ផ្លែ​ប៉ោម ឬ​កិន​ជា​ទឹក​ផឹក​។ ម្យ៉ាងវិញទៀត អ្នក​យក​វា​ទៅ​លាប​លើ​ស្បែក ឬ​លាយ​ជាមួយ​ទឹក ហើយ​ចុះ​ត្រាំ ក្នុង​រយៈពេល ២០ ទៅ ៣០ នាទី​។​

​ខ្ទឹម​
​ខ្ទឹម​មាន​សមត្ថភាព ប្រឆាំង​នឹង​ការឆ្លង​មេរោគ បាក់តេរី និង​ផ្សិត​។ ខ្ទឹម ទៅ​បំផ្លាញ​ព្រូន​ក្នុង​ពោះវៀន​។ អ្នក​អាច​ទទួល​ទាន​ខ្ញី​មួយ ឬ​ពីរ​ម៉ាត់ ពេល​ពោះ​ទរ​ទេ ឬ​ដាំទឹក​ផឹក​ក៏​បាន​។​

​ប្រេង​ដូង​
​ប្រេង​ដូង ជួយ​ទប់ស្កាត់​បាក់តេរី និង​ផ្សិត​។ វា​ជួយ​ថែរក្សា​ស្បែក និង​សម្លាប់​ព្រូន​ក្នុង​ពោះវៀន​។ ផឹក​ទឹកដោះគោ (​មាន​ជាតិ​ប្រេង​ដូង​) ពីរ​បី​កែវ​ក្នុង​មួយថ្ងៃ ឬ​អាច​យក​ទៅ​ចម្អិន​អាហារ​ក៏បាន​។ អ្នក​ក៏​អាច​យក​វា​ទៅ​លាប នៅ​កន្លែង​រលាក ឬរ​មាស់​ក៏បាន​។​

​ប្រទាល​កន្ទុយក្រពើ​
​ដូច​ប្រេងដូង​អញ្ចឹង អ្នក​អាច​យក​ទៅ​លាប នៅ​កន្លែង​មាន​បញ្ហា​បាន​៕

​អត្ថបទ ៖ ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី08  ធ្នូ ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។