នូវែលហ្សេឡង់ ក្លាយជាសមាជិក ស្ថាបនិករបស់ AIIB បន្ទាប់ពីបង់ប្រាក់ ៨៣ លានដុល្លារ

វែលីងតោន៖ ប្រទេសនូវែលហ្សេឡង់ បានក្លាយជាសមាជិក ពេញសិទ្ធិរបស់ធនាគារ វិនិយោគ ហេដ្ឋារចនាសម្ព័ន្ធ អាស៊ាន ដែលគ្រប់គ្រង ដោយចិន AIIB ហើយ។ នេះបើតាមការអះអាងថា របស់លោករដ្ឋមន្ត្រីហិរញ្ញវត្ថុ នូវែលហ្សេឡង់ ប៊ៀល អ៊ីងគ្លីស ដែលសារព័ត៌មានចិនស៊ិនហួ ដកស្រង់នៅថ្ងៃអង្គារ ទី០៨ ខែធ្នូ ឆ្នាំ ២០១៥ នេះ។

ចំពោះការចូលជាសមាជិករបស់ នូវែលហ្សេឡង់ នៅ AIIB នេះ នឹងក្លាយជាចំណុចចាប់ផ្តើមមួយ ដែលមានវិភាគ ទាន ៥០ ភាគរយ ទៅលើតម្រូវរបស់ AIIB ដែលអាចដំណើរការបាន។ ការសម្រេចចូលរួមជាផ្លូវការនេះបាន កើតឡើង ក្រោយពីរដ្ឋាភិបាលនូវែលហ្សេឡង់ បានទទួល ការយល់ ព្រមពីសភា កាលពីខែវិច្ឆិកា កន្លងទៅនេះ។
គួរបញ្ជាក់ថា ប្រទេសនូវែលហ្សេឡង់ បានក្លាយជាបិតាស្ថាបនិក ទី ៩ របស់ AIIB ហើយ ចាប់ពីពេលនេះតទៅ ក្នុងនាមជាប្រទេសអភិវឌ្ឍន៍ លោកខាងលិចទីមួយ សម្រាប់ធនាគារ អាស៊ីមួយនេះ។ចំពោះប្រាក់ទុន ដែល នូវែលហ្សេឡង់ នឹងដាក់តម្កល់នៅធនាគារនេះ មាន ជាង ៨៣ លានដុល្លារអាមេរិក ដែលនឹងត្រូវបង់រំលោះ ក្នុងរយៈពេល ៥ឆ្នាំ។

រំលឹកថា ធនាគារ AIIB នឹងអាចមានប្រាក់ទុនបម្រុងរហូតដល់ទៅ ១០០ ពាន់លានដុល្លារ អាមេរិកឯណោះ ដើម្បី លើកស្ទួយការអភិវឌ្ឍប្រកបដោយនិរន្តរភាព ក្នុងតំបន់។ AIIB នឹង ធ្វើការអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូន, ប្រព័ន្ធធារា សាស្ត្រ និង ទឹកស្អាត, និង គាំទ្រការប្រើប្រាស់ ថាមពលស្អាត ដើម្បីជីវិតរស់នៅ ដ៏បរិសុទ្ធ៕

នូវែលហ្សេឡង់ ក្លាយជាសមាជិក ស្ថាបនិករបស់ AIIB បន្ទាប់ពីបង់ប្រាក់ ៨៣ លានដុល្លារ