តំបន់ទីបេ ជាជំរកដ៏ធំ ជាងគេបំផុត របស់សត្វក្រៀលកខ្មៅ នារដូវរងារនេះ

ឡាសា៖ តំបន់ទីបេ ស្ថិតនៅភាគនិរតី ប្រទេសចិន បានក្លាយជាជំរកដ៏ធំជាងគេបំផុត សម្រាប់ រដូវរងាររបស់សត្វលក្រៀលកខ្មៅ ដែលជិតនឹងផុតពូជ។ នេះបើយោងតាមទីភ្នាក់ងារ ព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃអង្គារ ទី ០៨ ខែធ្នូ ឆ្នាំ១០១៥។

ក្រុមអ្នកស្រាវជ្រាវនៃមជ្ឈមណ្ឌលសង្គមវិទ្យាសាស្រ្ត បាននិយាយថា បច្ចុប្បន្ន ទីបេ បានក្លាយ ជាជំរកដ៏កក់ក្តៅ បណ្តោះអាសន្នរបស់សត្វក្រៀលកខ្មៅ ចំនួន ៧.០០០ ទៅ  ៨.០០០ក្បាល ដែលចំនួន នេះ គឺប្រហែលជា៧០ ភាគរយនៃចំនួនសត្វក្រៀលសរុបទូទាំងពិភពលោក។

ជាមួយគ្នាដែរ បក្សីប្រភេទនេះ មានដើមកំណើតនៅប្រទេសចិន ឥណ្ឌា ប៊ូតាន់ និង ប្រទេស នេប៉ាល់។ ពួកវាចូលចិត្តរស់នៅតាមគុម្ពស្មៅ និងស៊ីស្រូវសាលី ឬគុម្ពស្មៅធ្វើជាអាហារ។ ម្យ៉ាងវិញទៀត សត្វក្រៀលរាប់ពាន់ក្បាលបានផ្លាស់ប្តូរទីលំនៅ ទៅរស់នៅតំបន់ ទន្លេ នៃជ្រលងភ្នំទីបេ ចាប់តាំងពីពាក់កណ្តាលខែតុលា មកម្ល៉េះ។

គួរបញ្ជាក់ដែរថា សត្វក្រៀលកខ្មី ស្ថិតនៅក្នុងបញ្ជីសត្វដែលជិតនឹងផុតពូជ បន្ទាប់ពីសត្វខ្លា ឃ្មុំផេនដាយក្ស និង ស្វាពណ៌មាស ហើយដែលសត្វទាំងអស់នេះ កំពុងតែទទួលបានការ គិតគូរ និង អភិរក្សយ៉ាងខ្លាំង ពីអាជ្ញាធរចិន៕

តំបន់ទីបេ ជាជំរកដ៏ធំ ជាងគេបំផុត របស់សត្វក្រៀលកខ្មៅ នារដូវរងារនេះ