អភិបាលស្រុក មណ្ឌលសីមា និងអភិបាល ស្រុកខ្លងយ៉ៃ ពិភាក្សា អំពីការទប់ស្កាត់ គ្រឿងញៀនឆ្លងដែន

កោះកុង៖ នៅព្រឹកថ្ងៃទី៨ ខែ ធ្នូឆ្នាំ២០១៥ លោក ហាក់ ឡេង អភិបាលស្រុកមណ្ឌលសីមា បានដឹកនាំមន្រ្តីនៅក្រោមឱវាទ និងស្ថាប័នផ្សេងៗដែលមានស្នាក់ការ ប្រចាំការនៅច្រកទ្វារអន្តរជាតិ ចាំយាមខេត្តកោះកុង។ ចំណែកភាគីថៃដឹកនាំក្នុង កិច្ចប្រជុំនេះដោយលោក ឆៃវ៉ាត អ៊ូតឆាត់ណាត់ណុត ព្រមទាំងមន្រ្តីនៅក្រោមឱវាទ។

នៅកិច្ចប្រជុំពិភាក្សារវាងថ្នាក់ស្រុក និងថ្នាក់ស្រុករវាងប្រទេសទំាងពីរ កម្ពុជា-ថៃ នេះគឺស្តី ពិភាក្សាអំពីការទប់ស្កាត់ គ្រឿងញៀនឆ្លងដែនពីជនខិលខូច ដែលធ្វើចរាចរ ឆ្លងដែន។

លោក ហាក់ ឡេង អភិបាលស្រុកមណ្ឌលសីមា បានលើកឡើងទៅភាគីថៃថា សម្ថតិកិច្ចទាំង២ប្រទេសត្រូវចេះសហការណ៏គ្នា ដើម្បីទប់ស្កាត់បញ្ហាគ្រឿងញៀន រវាង ខេត្តកោះកុង និងខេត្តត្រាដែលជនខិលខូច ធ្វើចរាចរលួចឆ្លងដែនពីជនមួយចំនួន។ ដូចេ្នះសម្ថតិកិច្ចត្រូវចេះសហការណ៏ ផ្តល់ព័ត៌មានឲ្យគ្នាទៅវិញទៅមក ឲ្យបានរហ័ស ដើម្បីសម្ថតិកិច្ចទាំងងាយស្រួល ក្នុងការឃាត់ខ្លួលជននោះ។

លោកបានបញ្ជាក់ទៅភាគីថៃ សូមឲ្យជួយដោះស្រាយឬក៏បញ្ជូន ប្រជាពលរដ្ឋកម្ពុជាដែលឆ្លងដែន ខុសច្បាប់ចូលប្រទេសថៃដើម្បីរក ការងារធ្វើនៅក្នុងប្រទេសថៃ បើភាគីថៃឃាត់ខ្លួនសំណាក់ស្រុកបាន ត្រូវបញ្ជូនប្រជាពលរដ្ឋកម្ពុជា ទៅឲ្យលោកភ្លាមទៅតាមផ្លូវច្បាប់ មិនត្រូវធ្វើបាបក្នុងករណីណាមួយឡើយ។ ចំណែកភាគីកម្ពុជាបើឃាត់ខ្លួន ជនជាតិថៃដែលចូលមកកម្ពុជាខុសច្បាប់ ពេលឃាត់ខ្លួនបានលោកក៏បញ្ជូន ទៅឲ្យភាគីថៃទៅតាមច្បាប់ដែរ។

ជាមួយគ្នានោះ ក៏មានការស្នើសុំឲ្យសម្ថតិកិច្ចថៃ និងសម្ថតិកិច្ចកម្ពុជាសហការណ៏ល្អ ដើម្បីផ្លាស់ប្តូរបទពិសោធន៏គ្នាទៅវិញទៅមក ហើយត្រូវចេះសាមគ្គីគ្នា រវាងមន្រ្ តីរាជការនិងរាជការប្រជាពលរដ្ឋនិងប្រជាពលរដ្ឋព្រោះដើម្បីខេត្តទាំង២ដែលមានព្រំប្រទល់ជាប់គ្នា៕

អភិបាលស្រុក មណ្ឌលសីមា និងអភិបាល ស្រុកខ្លងយ៉ៃ ពិភាក្សា អំពីការទប់ស្កាត់ គ្រឿងញៀនឆ្លងដែន

អភិបាលស្រុក មណ្ឌលសីមា និងអភិបាល ស្រុកខ្លងយ៉ៃ ពិភាក្សា អំពីការទប់ស្កាត់ គ្រឿងញៀនឆ្លងដែន