សភាកម្ពុជា-ជប៉ុន សង្ឃឹមថា ការវិនិយោគរវាង ប្រទេសទាំងពីរ នឹងកើនឡើង

ភ្នំពេញ៖ ក្រុមមិត្តភាពសភា កម្ពុជា-ជប៉ុន បានបង្ហាញពីក្តីសង្ឃឹម និងការជឿជាក់រួមគ្នាថា ការវិនិយោគរបស់ ប្រទេសទាំងពីរ នឹងមានការកើនឡើង ព្រោះកម្ពុជាមាន សក្តានុពលល្អប្រសើរ។

ការលើកឡើងនេះ បានធ្វើឡើងនៅក្នុងកិច្ចពិភាក្សា រវាងលោក ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា និងជាប្រធានក្រុម មិត្តភាព សភាកម្ពុជា-ជប៉ុន ជាមួយគណៈប្រតិភូក្រុម មិត្តភាពសភាជប៉ុន-កម្ពុជា ដឹកនាំដោយ លោក Masahiro IMAMURA សមាជិកសភា ប្រទេសជប៉ុន និងជាប្រធានក្រុមមិត្តភាពសភាជប៉ុន-កម្ពុជានៅរសៀលថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៥។

យោងតាមគេហទំព័ររបស់ រដ្ឋសភា បានឲ្យដឹងថា ក្នុងកិច្ចប្រជុំនោះ ក៏មានការចូលរួមពីលោក ហ៊ុន ម៉ានី សមាជិក សភាវ័យក្មេងមណ្ឌលខេត្តកំពង់ស្ពឺ និងជាសមាជិកគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ។

លោក ហ៊ុន ម៉ានី បាននិយាយថា “តាមរយៈក្រុមមិត្តភាពសភាកម្ពុជា-ជប៉ុន ខ្ញុំសង្ឃឹមថាកិច្ចសហប្រតិបត្តិការល្អ រវាងកម្ពុជា-ជប៉ុន នឹងជួយជំរុញដល់អ្នកវិនិយោគជប៉ុនមកបណ្តាក់ទុករកស៊ីនៅកម្ពុជាកាន់តែច្រើន ដោយហេតុថា កម្ពុជាមានសក្កានុពលជាច្រើន” ។

ចំណែកប្រធានគណៈប្រតិភូជប៉ុន បានមានប្រសាសន៍ថា  “រដ្ឋាភិបាលជប៉ុនបានមើលឃើញថា កម្ពុជាបច្ចុប្បន្ន មានការរីកចម្រើន និងអភិវឌ្ឍន៍ជាបន្តបន្ទាប់ ដូច្នេះហើយបានជារហូតមកដល់ពេលនេះ ក្រុមហ៊ុនជប៉ុន ចំនួនប្រមាណ ១៦០ក្រុមហ៊ុនបានកំពុងវិនិយោគនៅកម្ពុជា”៕

សភាកម្ពុជា-ជប៉ុន សង្ឃឹមថា ការវិនិយោគរវាង ប្រទេសទាំងពីរ នឹងកើនឡើង

សភាកម្ពុជា-ជប៉ុន សង្ឃឹមថា ការវិនិយោគរវាង ប្រទេសទាំងពីរ នឹងកើនឡើង