រថយន្ត ខម ដឹកឈើ និងមនុស្សម្នាក់ ត្រូវបានកម្លាំង កងរាជអាវុធហត្ថ ខេត្តរតនៈគិរី ឃាត់ខ្លួន

ភ្នំពេញ៖ កងកម្លាំង រាជអាវុធហត្ថ ខេត្តរតនៈគិរី បានឃាត់ខ្លួន ជនសង្ស័យម្នាក់ ដឹកជញ្ចូនឈើ ដោយខុសច្បាប់  កាលពីវេលាម៉ោង១០និង១២ ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៥  ។

នេះបើយោងតាមគេហទំព័រ កងរាជអាវុធហត្ថ លើផ្ទៃប្រទេស ចុះផ្សាយនៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៥។

តាមសមត្ថកិច្ច ជំនាញបានរាយការណ៍ ឲ្យដឹងថា «ជនសង្ស័យដែលឃាត់ខ្លួន បានមានឈ្មោះ សៅ ភេទ ប្រុស អាយុ 29 ឆ្នាំ មានទីលំនៅភូមិ កាចូនក្រោមឃុំកាចូន ស្រុកវើនសៃ ខេត្តរតនគិរី ដឹកជញ្ជូនឈើតាមរថយន្ត Land Cruiser ពាក់ស្លាកលេខ ខម 2-6333 បានធ្វើដំណើរ ពីស្រុកកូនមុំ ឆ្ពោះមកខេត្ត ដោយផ្ទុកឈើនាងនួនចំនួន 24 ដុំ» ។

បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តបញ្ជូនទៅខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តរតនៈគិរី ចាត់ការទៅតាមផ្លូវច្បាប់៕

រថយន្ត ខម ដឹកឈើ និងមនុស្សម្នាក់ ត្រូវបានកម្លាំង កងរាជអាវុធហត្ថ ខេត្តរតនៈគិរី ឃាត់ខ្លួន

រថយន្ត ខម ដឹកឈើ និងមនុស្សម្នាក់ ត្រូវបានកម្លាំង កងរាជអាវុធហត្ថ ខេត្តរតនៈគិរី ឃាត់ខ្លួន