គណៈប្រតិភូ ACU នឹងចូលរួម មហាសន្និបាត លើកទី៤ នៃភាគីបណិ្ឌត្យសភា ប្រឆាំងអំពើពុករលួយ នៅអូទ្រីស

ភ្នំពេញ៖ គណៈប្រតិភូ នៃអង្គភាពប្រឆាំងអំពើពុករលួយ ( ACU)នឹង ចូលរួមមហាសន្និ បាត លើកទី៤ នៃភាគីបណិ្ឌត្យសភាប្រឆាំងអំពើ ពុករលួយ អន្តរជាតិ (lnlenrnational Anti-Corruption Academy-I ACU)  ចាប់ពីថ្ងៃទី៩-១១ ខែធ្នូ ឆ្នាំ២០១៥ នៅទីក្រុងរីយ៉ែន ប្រទេសអូទ្រីស។

សេចក្ដីប្រកាសព័ត៌មាន នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៥បានឲ្យដឹងថា គណៈប្រតិភូតនៃអង្គភាព ប្រឆាំងអំពើពុករលួយមានចំនួន ៣ រូប ដឹកនាំដោយលោក ឃាង សេង អនុប្រធាងអង្គភាព ប្រឆាំងអំពើពុករលួយ រួមជាមួយ លោក បញ្ហា អ៊ន និងលោកស្រី មាស ប៊ុន្នី ជាសមាជិក។ មហាសន្និបាតនេះ ត្រូវបានរៀបចំឡើង ដើម្បីជាវេទិកាសម្រាប់ភាគីនិងដែគូពិភាក្សា ពិគ្រោះយោបល់ទៅលើ គោលនយោបាយទាំងមូល របស់បណ្ឌិត្យសភា និងទៅលើបញ្ហាដែលចាប់អារម្មណ៍ដទៃទៀត។

នេះជាឆ្នាំលើកទី៤ហើយ នៃមហាសន្និបាតនេះ កន្លងមហាសន្និបាតនៃភាគី បានប្រព្រឹត្តទៅចំនួន៣ លើក គឺ លើក១ នៅឆ្នាំ២០១២ នៅទីក្រុងវីយ៉ែន ប្រទេសអូទ្រីស លើកទី២នៅឆ្នាំ២០១៣ នៅក្រុងបាងកក ប្រទេសថៃ និងលើកទី៣នៅទីក្រុង បាគុ ប្រទេសអាហ៉្សេបៃហ្ស៉ង់។ ប្រភពបន្តថា  “កម្ពុជាត្រូវបានប្រកាសជាភាគី ហត្ថលេខី នៃកិច្ចព្រមព្រៀងនេះ នៅមហាសន្និបាតនៃភាគីបណិ្ឌត្យសភា ប្រឆាំងអំពើពុករលួយអន្ដរជាតិ លើកទី២ក្នុងឆ្នាំ ២០១៣”។

មហាសន្និបាតលើកទី៤ នៃភាគីបណិ្ឌត្យសភាប្រឆាំងអំពើ ពុករលួយត្រូវបានសម្ពោធនៅ ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១០ នៅទីក្រុងវីយ៉ែន ប្រទេសអូទ្រីស។ នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១១បណិ្ឌត្យសភាប្រឆាំងអំពើ ពុករលួយ អន្តរជាតិ បានក្លាយជាអង្គការអន្ដរជាតិ តាមរយៈការចូល ជាធរមាននៃកិច្ចព្រមព្រៀង ស្ដីពីការបង្កើតបណិ្ឌត្យសភានេះជាអង្គការអន្ដរជាតិ៕