ឃាត់ខ្លួនជន សង្ស័យម្នាក់ ពាក់ព័ន្ធលួចគាស់តូប លួចយកទូរស័ព្ទ ១០២គ្រឿង

ភ្នំពេញ ៖ កម្លាំងនគរបាល ខណ្ឌប៉ុស្តិ៍ផ្សារដើមគរ ខណ្ឌទួលគោក នៅម៉ោង១និង៣០នាទី រំលង អាធ្រាត្រ ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៥ នេះ បានសហការគ្នា ជាមួយជនរងគ្រោះ ស្រាវជ្រាវនិងឃាត់ខ្លួន ជនសង្ស័យម្នាក់ ពីបទលួចមានស្ថាន ទម្ងន់ទោស ដោយសារការគាស់ទម្លុះ ទម្លាយ (  គាស់តូប យកទូរស័ព្ទ ) ។

មន្រ្តីនគរបាលមូលដ្ឋាន បានឲ្យដឹងថា នៅថ្ងៃទី០៨ខែធ្នូ ឆ្នាំ២០១៥  វេលាម៉ោង ១និង៣០នាទី រំលងអាធ្រាត្រ ប៉ុស្តិ៍នគរបាលរដ្ឋបាល ផ្សារដើមគរ ខណ្ឌទួលគោក បានសហការជា មួយជនរងគ្រោះ បានឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចស្តុបនាងគង្ហីង ផ្លូវលេខ១៨២ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ពី បទលួចមានស្ថានទម្ងន់ទោស ដោយសារការ គាស់ទម្លុះទម្លាយ ( គាស់តូបយក ទូរស័ព្ទ ) ប្រព្រឹត្តនៅចំណុចតូបលេខE៣៩-៤០ ផ្សារឃ្លាំង រំសេវ ផ្លូវម៉ៅសេទុង ក្រុមទី៥០ ភូមិ៨ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ  កាលពីថ្ងៃទី០៤-១២-២០១៥ វេលាម៉ោងប្រហែល ២រំលងអាធ្រាត្រ។

មន្រ្តីនគរបាល បានឲ្យដឹងទៀតថា ជនសង្ស័យត្រូវឃាត់ខ្លួន ឈ្មោះ ម៉េង លី ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ រៀនជួសជុលទូរ ស័ព្ទ ស្នាក់នៅផ្ទះជួល ផ្លូវលេ់២៦៥ សង្កាត់ទឹក ល្អក់ទី៣ ខណ្ឌ ទួលគោក រាជធានីភ្នំពេញ។ ដោយឡែក ជនរងគ្រោះ ឈ្មោះ ឃុត សុខកេង ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងជួសជុស ទូរស័ព្ទ ស្នាក់នៅផ្ទះលេខ៧ ផ្លូវលេខ៧ បូរីស្រេង គង់ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានី  ភ្នំពេញ។

មន្រ្តីនគរបាលមូលដ្ឋាន បានបញ្ជាក់ទៀតថា នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៥ វេលាម៉ោង១០យប់ ជនរង គ្រោះបានបិទទ្វារតូប ហើយបានទៅសំរាកនៅផ្ទះ ម៉ោងប្រហែល៦ ព្រឹកថ្ងៃទី០៤ខែធ្នូ ឆ្នាំ២០១៥ ជនរងគ្រោះបានមក បើកតូប ស្រាប់តែឃើញមានការគាស់ទ្វារ និង បាត់សំភារៈនៅក្នុងតូប ហើយបាន ប្តឹងមកសមត្ថ កិច្ច ។ លុះនៅថ្ងៃទី០៨ខែធ្នូ ឆ្នាំ២០១៥ វេលាម៉ោង ប្រហែល ១និង៣០នាទីរំលង អាធ្រាត្រ ជនរងគ្រោះ បានប្រទះឃើញជនសង្ស័យឈ្មោះ ម៉េង លី យកយកទូរស័ព្ទមកលក់ ក៏បាន រាយការណ៍ប្រាប់សមត្ថកិច្ចយើង បានចុះទៅឃាត់ខ្លួនជន សង្ស័យរូបនេះតែម្តង។

បច្ចុប្បន្នជនសង្ស័យឈ្មោះ ម៉េង លី កំពុង ឃាត់ខ្លួននៅអធិការដ្ឋាន នគរបាលខណ្ឌទួលគោក កំពុង សាកសួរនៅអធិការដ្ឋាននគរបាល ខណ្ឌទួលគោក ដើម្បីកសាងសំណុំរឿងបញ្ជូន ទៅតុលាការ ចាត់ការតាមផ្លូវច្បាប់ ។

តាមឲ្យដឹងរបស់ជនរងគ្រោះ បានឲ្យដឹងថា សំភារៈដែលត្រូវចោរលួចនោះ រួមមាន ទូរស័ព្ឌចំនួន ១០២គ្រឿង មាន ម៉ាក I Phone 6 plus ១៥គ្រឿង, I phone 6 ១៥គ្រឿង, I phone 5 ១៥គ្រឿង, I phone 5s ១៥គ្រឿង, I phone 4s ១៥គ្រឿង, I phone 4 ១៥គ្រឿង, I  phone ១គ្រឿង , I phone 6 plus s ១គ្រឿង, I phone 6s ១គ្រឿង,  Samsung ១០គ្រឿង និង I pad mini ១គ្រឿង។  ក្នុងនោះ កុំព្យូទ័រ យួរដៃ ( ឡេបថប ) ០២គ្រឿងម៉ាក Apple mac book ១គ្រឿង និង aser ១គ្រឿង,  Ipad  Air 02 ១គ្រឿង និង Samsung Tap 10.1 ១គ្រឿងរួមនិងគ្រឿងបន្លាស់ទូរស័ព្ទ មួយចំនួន ។

ដោយឡែកវត្ថុតាងចាប់បាន ទូរស័ព្ទ ៤០គ្រឿង ម៉ាក I phone 6 plus ៧គ្រឿង, I phone 6 ៣គ្រឿង, I phone 5s ៧គ្រឿង , I phone 5s  ៩គ្រឿង , I phone 5c ២គ្រឿង , I phone 4s ៥គ្រឿង និង I phone  ១គ្រឿង។ កុំព្យូទ័រ យួរដៃ ( ឡេបថប ) ២គ្រឿង ម៉ាក aser ១គ្រឿង និងម៉ាក Apple macbook  ១គ្រឿង , I pad ២គ្រឿង ម៉ាក i padmini ១គ្រឿង និងម៉ាក air 2 ១គ្រឿង ,  Samsung Tap 10.1 ១គ្រឿង,  ម៉ូតូមួយគ្រឿងម៉ាក Little Cub ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 1BP-9829 និង លុយចំនួន ៣៨០ដុល្លារ៕

ឃាត់ខ្លួនជន សង្ស័យម្នាក់ ពាក់ព័ន្ធលួចគាស់តូប លួចយកទូរស័ព្ទ ១០២គ្រឿង

ឃាត់ខ្លួនជន សង្ស័យម្នាក់ ពាក់ព័ន្ធលួចគាស់តូប លួចយកទូរស័ព្ទ ១០២គ្រឿង