អ្នកនាំពាក្យ រដ្ឋសភា៖ កិច្ចប្រជុំ APA មិនរំលឹកពីឈ្មោះ សមាជិកសភា បក្សប្រឆាំង

ភ្នំពេញ៖ លោក ឈាង វុន អ្នកនាំពាក្យរដ្ឋសភា គណបក្សប្រជាជនកម្ពុជា បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន បន្ទាប់ពីសម្រាកកិច្ចប្រជុំ មហាសន្និបាត សភាតំបន់អាស៊ី APA នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៥នេះ ថា  សមាជិក ទំាងអស់ដែលមកពី បណ្តាលមួយចំនួនក្នុងពិភពលោក មិននឹករលឹក ឬហៅឈ្មោះ សមាជិកសភា បក្សប្រឆំាងទេ។

បច្ចុប្បន្នសភា តំបន់អាស៊ីមានសមាជិកពេញសិទ្ធិ ទាំងអស់ចំនួន៤២ប្រទេស និង សមាជិកអ្នកសង្កេតការណ៍ ចំនួន១៦ប្រទេស  ហើយរៀបចំឡើងរាល់១ឆ្នាំម្តង ដោយរៀបចំនៅ ខែវិច្ឆិកាឬធ្នូ ។

សភាតំបន់អាស៊ី APA មានឈ្មោះពេញហៅថា «Asian Parliamentary Assembly»  បច្ចុប្បន្នកម្ពុជាកំពុងធ្វើជា ម្ចាស់ផ្ទះ ដើម្បីរៀបចំមហាសន្និបាត សភាមួយ នេះ ។ ក្នុងការរៀបចំសភា តំបន់អាស៊ី APA កំពុងរៀបចំឡើងនៅ កម្ពុជា ចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៥ ដែលជាសន្និបាតលើកទី០៨ ដោយទទួលបាន ការឯកភាពពី សម្តេចអគ្គមហាបញាចក្រី ប្រធានរដ្ឋសភា និង សម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី ៕

អ្នកនាំពាក្យ រដ្ឋសភា៖ កិច្ចប្រជុំ APA មិនរំលឹកពីឈ្មោះ សមាជិកសភា បក្សប្រឆាំង