កម្ពុជា-នីហ្ស៊េរីយ៉ា ផ្តើមពិភាក្សាគ្នា ក្នុងការបង្កើតទំនាក់ ទំនងវិស័យយោធា

ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់ក្រសួងការពារជាតិកម្ពុជា និងទីប្រឹក្សាយោធានីហ្ស៊េរីយ៉ា នៅថ្ងៃទី៧ ខែធ្នូ ម្សិលមិញនេះ បានផ្តើមពិភាក្សាគ្នា ក្នុងការបង្កើតទំនាក់ទំនង សហ ប្រតិបត្តិការខាងវិស័យយោធា រវាងកម្ពុជា-នីហ្ស៊េរីយ៉ា។ នេះបើយោងតាមគេហទំព័រ ក្រសួងការពារជាតិដែលចេញផ្សាយនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៥នេះ។

គេហទំព័រនះបានបញ្ជាក់ថា ក្នុងជំនួបនេះ ភាគីនីហ្ស៊េរីយ៉ា ដឹកនាំដោយ លោក វរសេនីយ៍ឯក ស៊ូហ៊ូ អូស្មាច់បាការី ទីប្រឹក្សាយោធានីហ្ស៊េរីយ៉ា ប្រចាំនៅកម្ពុជា ដែលមាន និវេសនដ្ឋាននៅទីក្រុងគូឡាឡំាពួរ ប្រទេសម៉ាឡេស៊ី ឯភាគីកម្ពុជាដឹកនាំដោយ ឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការក្រសួងការពារជាតិ ជំនួបពិភាក្សានេះ បានធ្វើឡើង នៅទីស្កីការក្រសួងការពារជាតិកម្ពុជា។

លោក វរសេនីយ៍ឯក ស៊ូហ៊ូ អូស្មាច់បាការី  បានថ្លែងថា កងទ័ពប្រទេសនីហ៊្សេរីយ៉ាចង់បង្កើត ទំនាក់ទំនងកិច្ចសហប្រតិបត្តិការ ខាងវិស័យយោធាជាមួយកងយោធពល ខេមរភូមិន្ទកម្ពុជា ហើយចំពោះដំណើរទស្សនកិច្ចនៅកម្ពុជា ពេលនេះគឺក្នុងគោលបំណងរិតចំណងសាមគ្ គីទំនាក់ទនងរវាងកងទ័ពទាំងពីរ កម្ពុជា និង នីហ៊្សេរីយ៉ា ដើម្បីនាំមកនូវកិច្ចសហប្រតិបត្តិការ រឹងមាំនិងផលប្រយោជនដល់ប្រទេសទាំងពីរ។

ឧត្តមសេនីយ៍ នាង ផាត បានស្វាគមន៍ចំពោះលោកវរសេនីយ៍ឯក ស៊ូហ៊ូ អូស្មាច់បាការី  ដែលបានមកបំពេញ ទស្សនកិច្ចនៅកម្ពុជាក្នុងការបង្កើត ទំនាក់ទំនងកិច្ចសហ ប្រតិបត្តិការកងទ័ពទាំងពីរកម្ពុជា- នីហ៊្សេរីយ៉ា។ ហើយលោកឧត្តមសេនីយ៍ ក៏ជម្រុញឲ្យ លោក បាការី ធ្វើការសហការជាមួយនាយកដ្ឋានទាក់ទងអន្តរជាតិក្រសួងការពារ ជាតិកម្ពុជាដើម្បីពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងកងទ័ពទាំងពីរឲ្យបានល្អប្រសើរ ៕