បសស បង្កើនសមត្ថ ភាពមន្រ្តីជំនាញ ដើម្បីបំរើសេវាជូន ពលរដ្ឋ ឲ្យប្រសើរជាងមុន

ភ្នំពេញ៖ នេះជាលើកដំបូងហើយដែល បេឡាជាតិសន្តិសុខសង្គម (បសស) សម្រាប់មន្រ្តីរាជការស៊ីវិល ចាប់ផ្តើម ពង្រឹងសមត្ថភាពមន្រ្តីរបស់ខ្លួន ឲ្យបំពេញការងារកាន់ តែមាន ប្រសិទ្ធភាពទៅលើការងាររដ្ឋបាល និងលិខិតបទដ្ឋានគតិយុត្ តិនៃបេឡាជាតិសន្តិសុខសង្គម។

លោក សំហេង បុរស ប្រធានក្រុមប្រឹក្សាភិបាល និងជានាយកបេឡាជាតិសន្តិសុខ សង្គមសម្រាប់មន្រ្តីរាជការស៊ីវិល មានប្រសាសន៍ក្នុងវគ្គបណ្តុះបណ្តាលស្តីពី ការងារ រដ្ឋបាល និងលិខិតបទដ្ឋានគតិយុត្តិនៃបេឡាជាតិ សន្តិសុខសង្គមនៅក្រសួងសង្គមកិច្ច នាព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៥នេះថា វគ្គបណ្ដុះបណ្ដាលនេះជាការផ្តល់ សមត្ថភាព ដល់មន្រ្តី ក្នុងការងាររដ្ឋបាល និងការងារការិយល័យ ដែលជាកត្តាចាំបាច់ក្នុងការងារ បម្រើរសេវាជួនប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរឡើង។

លោកបន្តថា នេះជាគន្លឹះដើម្បីឲ្យមន្ត្រី ដឹងកាន់តែច្បាស់ពីតួនាទី មុខងារ និងភារកិច្ចគ្រប់ការិយាល័យការងារ របៀបចរាចរលិខិតស្នាម និងការទុកដាក់ឯកសារ ចេះគ្រប់ គ្រងបុគ្គលិក និងមុខងារគ្រប់គ្រង យល់ដឹងអំពីប្រតិបត្តិការ ការងាររបស់អ្នកគ្រប់គ្រង និងការតាក់តែងលិខិតបទដ្ឋានគតិយុត្តិ ព្រមទាំងពង្រឹងសមត្ថភាព ថ្នាក់ដឹកនាំ ការិយាល័យផងដែរ។

គួរបញ្ជាក់ថា បេឡាជាតិ ជាស្ថាប័នជំនាញដែលទទួលខុសត្រូវលើ ប្រាក់សោធននិវត្តន៍របស់មន្រ្តីដែល ចូលនិវត្តន៍ក្នុងនោះមាន អតីតយុទ្ធជន មន្រ្តីរាជការស៊ីវិល និងជនពលី។ កន្លងទៅបេឡាជាតិ បានធ្វើបច្ចុប្បន្នភាព បើកប្រាក់ខែជូនមន្រ្តីរាជការ អតីតយុទ្ធជន តាមប្រព័ន្ធធនាគារ ដែលកាន់តែបង្កលក្ខណៈងាយស្រួល សុក្រឹត្យជាងមុន ទាន់ពេលវេលា ដែលជាផលវិជ្ជមានមួយប្រសើរបំផុត បើប្រៀបធៀបទៅនឹងដំណាក់កាលនាពេលកន្លងមក៕