រមណីយដ្ឋាន​ហ្លួង​ព្រះ​ស្ដេច​កន​តំបន់​កម្សាន្ត​ផ្សារភ្ជាប់​ប្រវត្តិសាស្ត្រ


រមណីយដ្ឋាន​ហ្លួង​ព្រះ​ស្ដេច​កន​តំបន់​កម្សាន្ត​ផ្សារភ្ជាប់​ប្រវត្តិសាស្ត្រ

រមណីយដ្ឋាន​ហ្លួង​ព្រះ​ស្ដេច​កន​តំបន់​កម្សាន្ត​ផ្សារភ្ជាប់​ប្រវត្តិសាស្ត្រ

 

រមណីយដ្ឋាន​ហ្លួង​​ព្រះ​ស្ដេច​កន​ស្ថិត​នៅ ​ឃុំ​ដូនតី​ ស្រុក​ពញាក្រែក ​ខេត្ត​ត្បូងឃ្មុំ។​ រមណីយដ្ឋាន​នេះ​មាន​ចម្ងាយ​ប្រមាណ​ជា​ ១០​គីឡូម៉ែត្រ​ពី​ផ្សារ​កណ្ដោលជ្រំ​ (ផ្លូវ​ជាតិ​លេខ​៧)​​ បត់​តាម​ក្លោង​ទ្វារ​លាប​ពណ៌​ក្រហមក្រមៅ​ និង​មាន​អក្សរ​លើ​ក្លោង​ទ្វារ​ថា​ “វត្ត​ព្រៃ​អង្គរ​ក្នុង​ ស្ដេច​កន”​ ដែល​មាន​ផ្លូវ​ក្រាល​កៅស៊ូ​ស្រេច​រហូត​ដល់​ទី​រមណីយដ្ឋាន​តែ​ម្ដង។​ ដោយ​ចំណាយ​ពេល​ប្រហែល​ជា​ ១៥ ​នាទី​ អ្នក​នឹង​ទៅ​ដល់​វត្ត​ព្រៃ​អង្គរ​ក្នុង​ ដែល​ព័ទ្ធ​ដោយ​កំពែង​រចនា​ដោយ​ក្បាច់​ក្បូរ​ជុំវិញ។​ នៅ​កណ្ដាល​ធ្លា​នៃ​អារាម​ ព្រះ​វិហារ​ដ៏​ស្រស់​ស្អាត​ដែល​ជញ្ជាំង​រចនា​ពី​ថ្ម​បាយ​ក្រៀម​ និង​មាន​ក្បាច់​លម្អ​យ៉ាង​ប្រណិត​ ទាក់​ទាញ​ភ្នែក​អ្នក​ទេសចរ។​ នៅ​ចម្ងាយ​ប្រមាណ​ជា​៥ ម៉ែត្រ​ខាង​លិច​ព្រះវិហារ​ តួ​ប្រាសាទ​ចំនួន​ ២​ផុស​ត្រដែត​សង់​អំពី​ឥដ្ឋ។​ ប្រាសាទ​មួយ​ខាង​ជើង​ មាន​ទ្វារ​ចំហ​ ដែល​អាច​ឲ្យ​អ្នក​ទេសចរ​ចូល​ទៅ​ថ្វាយ​បង្គំ​ ពុទ្ធបដិមា​ដែល​តម្កល់​ក្នុង​ប្រាសាទ​នេះ។​

 

រមណីយដ្ឋាន​ហ្លួង​ព្រះ​ស្ដេច​កន​តំបន់​កម្សាន្ត​ផ្សារភ្ជាប់​ប្រវត្តិសាស្ត្រ

 

“ប្រាសាទ​នៅ​កន្លែង​ខ្ញុំ​មាន​ច្រើន​ណាស់​ តែ​ជំនាន់​យើង​សហករណ៍ (ជំនាន់​ប៉ុលពត) ​ខ្លះ​គេ​ជីក​យក​ទៅ​ធ្វើ​ស្ពាន​ ខ្លះ​យក​ទៅ​ធ្វើ​ចង្ក្រាន​បាយ​ ធ្វើ​ស្អីៗ​តាម​តែ​សហករណ៍​ត្រូវ​ការ។​ អស់​ប្រាសាទ​ច្រើន​ណាស់​ អស់​ត្រឹម​សម័យ​ ប៉ុលពត។​ ប្រាសាទ​ពីរ​ហ្នឹង​ដោយសារ​ធ្វើ​មិន​ចេញ​ ធ្វើ​វា​អត់​បាន​ គ្រាន់​តែ​វាយ ​ធ្លាក់​ងាប់ ​កុំ​អី​អស់​ទាំងអស់។​ … ក្រោម​ដើម​ត្នោត​ នៅ​សល់​គ្រឹះ​១ ​តា​ហ្នុង​ ៦-៧  នៅ​ឯ​ខាង​ជើង​ឯណោះ​មាន​ ៥-៦​ … ​បើ​តែ​នៅ ​ស្រឡះ​អញ្ចេះ ​មើល​ទៅ​ឃើញ​ច្រូង”។​ នេះ​ជា​ប្រសាសន៍​របស់​លោកតា​ យ៉ិន ​ជា​អាចារ្យ​ក្នុង​វត្ត​អង្គរ​ក្នុង។

 

លោក​តា​អាចារ្យ​វ័យ​ ៦០ ​វស្សា​ខាងលើ​បន្ត​ទៀត​ថា​ ស្ពាន​បុរាណ​​​​មួយ​ចំនួន​នៅ​សល់​ដល់​សព្វថ្ងៃ​ តាម​មូលដ្ឋាន​ផ្សេងៗ​ដូចជា​ ស្ពាន​វត្ត​រើល​ នៅ​ខាង​កណ្ដោលជ្រំ​ នៅ​ព្រែក​កោងកាង​ និង​កន្លែង​ផ្សេងៗ​ទៀត​ជាដើម។​

 

នៅ​ខាងត្បូង​ព្រះ​វិហារ​ឯណោះ​វិញ​ ពុទ្ធ​បដិមា​ចូល​និព្វាន​ដ៏​ធំ​អស្ចារ្យ​មួយ​ មាន​បណ្ដោយ​ប្រវែង​៤៥,២ ​ម៉ែត្រ​ និង​កម្ពស់​ ១៣,៥ ​ម៉ែត្រ​ ហើយ​សព្វថ្ងៃ​វត្ត​កំពុង​ប្រមូល​បច្ច័យ​ចាក់​ដី ​ពូន​ជា​កូន​ភ្នំ​តូច​មួយ​សម្រាប់​ តម្កល់​ព្រះ​ពុទ្ធ​បដិមា​ ៥ ​ព្រះ​អង្គ​ទៀត។​ នៅ​ទិស​ឦសាន​នៃ​ព្រះវិហារ​ មាន​រូប​ចម្លាក់​មួយ​ដែល​គេ​ ស្គាល់​ថា​ជា​ ស្ដេច​កន​កំពុង​យា​ធ្នូ​នៅ​លើ​ខ្នង​សេះ៕

 

រមណីយដ្ឋាន​ហ្លួង​ព្រះ​ស្ដេច​កន​តំបន់​កម្សាន្ត​ផ្សារភ្ជាប់​ប្រវត្តិសាស្ត្រ

 

រមណីយដ្ឋាន​ហ្លួង​ព្រះ​ស្ដេច​កន​តំបន់​កម្សាន្ត​ផ្សារភ្ជាប់​ប្រវត្តិសាស្ត្រ

 

រមណីយដ្ឋាន​ហ្លួង​ព្រះ​ស្ដេច​កន​តំបន់​កម្សាន្ត​ផ្សារភ្ជាប់​ប្រវត្តិសាស្ត្រ

 

រមណីយដ្ឋាន​ហ្លួង​ព្រះ​ស្ដេច​កន​តំបន់​កម្សាន្ត​ផ្សារភ្ជាប់​ប្រវត្តិសាស្ត្រ

 

រមណីយដ្ឋាន​ហ្លួង​ព្រះ​ស្ដេច​កន​តំបន់​កម្សាន្ត​ផ្សារភ្ជាប់​ប្រវត្តិសាស្ត្រ

 

រមណីយដ្ឋាន​ហ្លួង​ព្រះ​ស្ដេច​កន​តំបន់​កម្សាន្ត​ផ្សារភ្ជាប់​ប្រវត្តិសាស្ត្រ

 

រមណីយដ្ឋាន​ហ្លួង​ព្រះ​ស្ដេច​កន​តំបន់​កម្សាន្ត​ផ្សារភ្ជាប់​ប្រវត្តិសាស្ត្រ

 

រមណីយដ្ឋាន​ហ្លួង​ព្រះ​ស្ដេច​កន​តំបន់​កម្សាន្ត​ផ្សារភ្ជាប់​ប្រវត្តិសាស្ត្រ

 

រមណីយដ្ឋាន​ហ្លួង​ព្រះ​ស្ដេច​កន​តំបន់​កម្សាន្ត​ផ្សារភ្ជាប់​ប្រវត្តិសាស្ត្រ

 

អត្ថបទ៖​ ឡុច គីមសាយ