តើ​ចំណុច​​សំខាន់​​ៗ​អ្វី​ខ្លះ​​ ​អាច​ទាក់ទាញ​អ្នក​មាន​សមត្ថភាពឲ្យ​​ដាក់ពាក្យ​ធ្វើ​ការ?

តើ​ចំណុច​​សំខាន់​​ៗ​អ្វី​ខ្លះ​​ ​អាច​ទាក់ទាញ​អ្នក​មាន​សមត្ថភាពឲ្យ​​ដាក់ពាក្យ​ធ្វើ​ការ?

ការ​ជ្រើស​រើស​បុគ្គលិក​​​មាន​សមត្ថភាព​​​ជា​រឿង​មួយ​​ដែល​ស្ថាប័ន​​​ ក្រុមហ៊ុន​ជា​ច្រើន​​ចង់​បាន។ ប្រាក់​ខែ​ខ្ពស់ ​ លក្ខខណ្ឌ​ការងារ​ទាក់​ទាញ សុទ្ធ​តែ​ជា​អ្វី​ដែល​និយោជិក​​ប្រកប​ដោយ​សមត្ថភាព​ចង់បាន។ តាម​រយៈ​វិបសាយ​​គន្លឹះ​ការងារ The Under Cover Recruiter បាន​បង្ហាញ​ពី​ចំណុច​មួយ​ចំនួន​ដូច​ខាង​ក្រោម៖

 

តើ​ចំណុច​​សំខាន់​​ៗ​អ្វី​ខ្លះ​​ ​អាច​ទាក់ទាញ​អ្នក​មាន​សមត្ថភាពឲ្យ​​ដាក់ពាក្យ​ធ្វើ​ការ?

 

១. ប្រាក់​ខែ​សមរម្យ
 

ប្រាកដ​ណាស់​ លុយ​ប្រាក់​ខែ​ជា​ចំណុច​​​សំខាន់​ជាង​គេ​ និង​​ជា​ការ​ទាក់​ទាញ​សម្រាប់​បេក្ខជន​​ដាក់​ពាក្យ​ស្វែង​រក​ការងារ​ធ្វើ។ ដូច​នេះ​ប្រាក់​ខែ​សម​ស្រប​ទៅ​តាម​​​លក្ខខណ្ឌ​ការងារ​ជាក់ស្ដែង​​​​​ និង​​សម​​តម្លៃ​​​ទៅ​នឹង​ភារកិច្ច​ដែល​​និយោជិក​​នឹង​ត្រូវ​បំពេញ នោះ​ហើយ​ជា​ចំណុច​ទាក់​ទាញ​​ខ្លាំង​មួយ។

 
២. គោល​ដៅ​ការងារ​ច្បាស់​លាស់
 

គោល​​បំណង​នៃ​ការ​បំពេញ​ការងារ​ច្បាស់​លាស់​​​​ គឺ​ជា​​​ការ​ចង់​បាន​របស់​អ្នក​ដាក់​ពាក្យ​ការងារ​គ្រប់​រូប។ អ្វី​ដែល​ពួក​គេ​នឹង​ត្រូវ​ធ្វើ ត្រូវ​បំពេញ​​ភារកិច្ច​ ឬ​បេសកកម្ម​​ ត្រូវ​បាន​បង្ហាញ​ច្បាស់​លាស់​ ដូច​នេះ​​ពួក​គេ​នឹង​ត្រៀម​ខ្លួន​រួច​រាល់​​សម្រាប់​ការ​ប្រកួត​ប្រជែង​ដាក់​ពាក្យ​​​យក​មុខ​តំណែង​ការងារ​នោះ។ ផ្ទុយ​ទៅ​វិញ​ គោល​ដៅ​​​ការងារ​មិន​ច្បាស់​លាស់ តួ​នាទី​​នោះ ​​ពុំ​សូវ​មាន​ការ​ចាប់​អារម្មណ៍​ឡើយ។
 

៣. ឱកាស​​​អភិវឌ្ឍ​ខ្លួន​

 
និយោជិក​​ភាគ​ច្រើន​គឺ​ពិត​ជា​ចង់​​ស្វែង​រក​​ឱកាស​រៀន​ពី​អ្វី​ដែល​ថ្មី​ និង​អភិវឌ្ឍ​​ខ្លួន​បាន​ប្រសើរ​សម្រាប់​ការងារ​របស់​ពួក​គេ។ ទន្ទឹម​នឹង​ការ​​អភិវឌ្ឍ​ខ្លួន​​​ឲ្យ​បាន​រីក​ចម្រើន​ជា​មួយ​ការងារ​ ការ​​ឡើង​​​​តំណែង​​​ក៏​ជា​អ្វី​ដែល​ពួក​គេ​ចង់​បាន​​​ស្រប​នឹង​ផលិតភាព​ការងារ​របស់​ខ្លួន។
 

តើ​ចំណុច​​សំខាន់​​ៗ​អ្វី​ខ្លះ​​ ​អាច​ទាក់ទាញ​អ្នក​មាន​សមត្ថភាពឲ្យ​​ដាក់ពាក្យ​ធ្វើ​ការ?
 

 
៤. ក្រុមហ៊ុន​គិត​គូរ​ពី​សុខភាព​បុគ្គលិក​

 
ក្រៅ​ពី​​រឿង​លុយ​កាក់ ជា​មួយ​ឱកាស​អភិវឌ្ឍ​ ស្ថាន​ភាព​ក្រុមហ៊ុន​ឬ​ស្ថាប័ន​​​មាន​បរិយាកាស​​​ និង​​ទី​តាំងល្អ មាន​សេវា​គិត​គូ​ពី​សុខភាព​បុគ្គលិក​ ជា​ផ្នែក​សំខាន់​មួយ​ក្នុង​ការ​ទាក់​ទាញ​និយោជិក​ឲ្យ​ចង់​ចូល​ធ្វើ​ការ​ផង​ដែរ។
 

៥. ការ​វាយ​តម្លៃ​​លើ​សមត្ថភាព​អភិវឌ្ឍ​ខ្លួន​របស់​និយោជិក
 

ប្រសិន​​​ជា​គោល​ដៅ​នៃ​ដំណើរ​ការ​ការងារ​ច្បាស់​លាស់ រឿង​សំខាន់​មួយ​​ជា​មួយ​គ្នា​នោះ​​គឺ​ជា​​ការ​​បង្ហាញ​​ឲ្យ​ដឹង​ពី​សមត្ថភាព​ការងារ​របស់​​​បុគ្គលិក​ និង​មាន​ការ​ទទួល​ស្គាល់​​​​ រួម​ទាំង​រង្វាន់​លើក​ទឹក​ចិត្ត​សម​ស្រប​នឹង​ស្ថានភាព​ផលិត​ភាព​ការងារ​របស់​​និយោជិក។ ទាំង​អស់​នេះ​​​គឺ​ជា​អ្វី​ដែល​​និយោជិក​​​មាន​សមត្ថភាព​​ជា​ច្រើន​ចង់​បាន។
 

៦. គម្រោង​​ពេល​ចូល​និវត្ត​​​ន៍

 
នៅ​ពេល​​ដំណើរ​ការ​ការងារ​​ជា​មួយ​ស្ថាប័ន​បាន​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​ នា​ថ្ងៃ​អនាគត​ និយោជិក​ទាំង​អស់​គឺ​តែង​ចង់​បាន​​​ជីវិត​ប្រសើរ​​​មួយ​នៅ​ពេល​​ពួក​​​​ចូល​និវត្ត​ធ្វើ​ការ​លែង​កើត។ ផែន​ការ​ចូល​និវត្ត​​ល្អ​សម្រាប់​បុគ្គលិក​គឺ​ជា​ការ​ឲ្យ​តម្លៃ​ទៅ​ដល់​ពួក​គេ ហេតុ​នេះ​វា​ក៏​ជា​ចំណុច​ទាក់​ទាញ​​សំខាន់​មួយ។

 
៧. ម៉ោង​បំពេញ​​ការងារ​​ល្អ​

 
តាម​ការ​ស្រាវជ្រាវ​​ស្ទង់​មតិ​ទៅ​លើ​និយោជិក​ជា​ច្រើន​​​បាន​ឲ្យ​ដឹង​ថា ៨៣​ភាគរយ​នៃ​ពួក​គេ​ទាំង​នោះ គឺ​ចូល​ចិត្ត​​​ម៉ោង​បំពេញ​ការងារ​ដែល​អាច​​​ផ្លាស់​ប្ដូរ​ឬ​សម្រប​សម្រួល​បាន​តាម​ស្ថានភាព​ជាក់ស្ដែង​។​​ ចំណែក​​​៧០​ភាគ​រយ​នៃ​ របាយ​ការណ៍​បុគ្គលិក​របស់​អ្នក​គ្រប់​គ្រង​បុគ្គលិក​​គឺ​បង្ហាញ​ថា ម៉ោង​ធ្វើ​ការ​​អាច​ផ្លាស់​ប្ដូរ​បាន​គឺ​ជួយ​បង្កើន​ផលិតភាព​ការងារ​បាន​ប្រសើរ​​ផង​ដែរ៕
 

តើ​ចំណុច​​សំខាន់​​ៗ​អ្វី​ខ្លះ​​ ​អាច​ទាក់ទាញ​អ្នក​មាន​សមត្ថភាពឲ្យ​​ដាក់ពាក្យ​ធ្វើ​ការ?
 

 
ចុចអាន៖ គួរ​ស្លៀកពាក់​បែប​ណា​ពេល​ទៅ​​សម្ភាស​ការងារ​?

 
ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ theundercoverrecruiter