​សញ្ញា​នាំអោយ​សង្ស័យ​រលាក​ខ្នែងពោះវៀន​

​ចំណេះដឹង​៖​ការ​រលាក ខ្នែងពោះវៀន អាច​នឹង​គំរាមកំហែង​ដល់​ជីវិត​អ្នកជំងឺ​បាន​ប្រសិនបើ​វា​ធ្លាយ ប៉ុន្តែ គ្រូពេទ្យ​ច្រើន​ធ្វើការ​វះកាត់​វា​ចោល​មុនពេល​ការ​ធ្លាយ​នោះ​កើតមាន​។ ទោះបីជា​យ៉ាងណាក៏ដោយ ចំពោះ​ការធ្វើ​រោគវិនិច្ឆ័យ​អាចជា​រឿង​មួយ​ពិបាក វេជ្ជបណ្ឌិត ម៉ៃ​ខ​ល ផេ​នេ អ្នកឯកទេស​ខាង​ជំងឺ​ក្រពះ​ពោះវៀន និយាយថា “​វា​គឺជា​ជំងឺ​មួយ​ដែល​កើតមាន​ជា​ញឹកញាប់​បំផុត ហើយ​ភាគច្រើន​អ្នកជំងឺ​មិនមាន​ស្តែង​នូវ​រោគសញ្ញា​របស់​នោះទេ​។ ដូច្នេះ​យើង​គួរតែ​យកដៃ​ស្ទាប​ពោះ​របស់គេ​ដើម្បីអោយ​ប្រាកដថា​មាន​ជំងឺ​នេះ ឬក៏​អត់​”​។​

​ចូរ​ទៅ​ពិគ្រោះ​ជំងឺ​ជាមួយ​គ្រូពេទ្យ​ទៅ​ប្រសិនបើ​អ្នករក​ឃើញ​មាន​រោគសញ្ញា​ដូចខាងក្រោម​៖

​ឈឺ​នៅ​ម្តុំ​រន្ធ​ផ្ចិត​

 ការឈឺចាប់​របស់​ជំងឺ​រលាក​ខ្នែងពោះវៀន​ច្រើនតែ​កើតមាន​នៅ​តំបន់​ពោះ ខាងក្រោម និង​ខាងស្តាំ​។ ទោះបីជា​យ៉ាងណាក៏ដោយ រោគសញ្ញា​ដំបូង​របស់​វា​នេះ​តែងតែ​ធ្វើអោយ​អ្នកជំងឺ​មិន​សភាព​មិន​ស្រួល ក្នុង​ពោះ​នៅក្បែរ​រន្ធ​ផ្ចិត ក្រោយមក​ទើប​ឈឺ​រាល​ទៅ​ពោះ​ខាងក្រោម​។​

 មនុស្ស​មួយចំនួន​រួមទាំង​កូនក្មេង និង​ស្ត្រី​មាន​ផ្ទៃពោះ ការឈឺចាប់​ប្រហែល​ជាមាន​ឈឺចាប់​នៅ​កន្លែង​ខុសៗ​គ្នា​នៃ​ពោះ ឬក៏​អាច​ឈឺ​នៅ​ចំហៀង​ពោះ​ក៏មានដែរ​។ ការឈឺចាប់​នេះ​នឹង​កាន់តែខ្លាំង​ប្រសិនបើ​អ្នកធ្វើ​ចលនា​ជើង ពោះ ក្អក ក្រដាស ឬ​អង្គុយ​លើ​ផ្ទៃរាប​ពុំ​ស្មើ​។​

​ឈឺចាប់​ខ្លាំង​យ៉ាង​លឿន​

 នៅពេល​មួយ​ដែល​ការ​ឈ​ឈឺចាប់​ស្ថិតនៅ​ពោះ​ខាងក្រោម វា​អាច​ទៅជា​ការឈឺ​ដ៏​ខ្លាំង​បំផុត​បាន​។ វេជ្ជបណ្ឌិត ផេ​នេ​និយាយថា ភាគច្រើន​នៃ​អ្នកជំងឺ​របស់គាត់​និយាយថា “​វា​ទំនងជា​ការឈឺចាប់​មួយ​ដែល​មិន​ធ្លាប់មាន​ពីមុន​សោះ​”​។​

​ជំងឺ រលាក​ខ្នែងពោះវៀន​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​គ្រប់គ្រាន់​នឹង​ដាស់​អ្នកជំងឺ​ពី ដេក​បាន ព្រោះ​ការឈឺចាប់​ខ្លាំង​របស់​វា​កើតឡើង​លឿន​ណាស់​ត្រឹមតែ​ប៉ុន្មាន​ម៉ោង ប៉ុណ្ណោះ​។​

​ក្តៅខ្លួន​ស្ទេញៗ​

​រោគសញ្ញា​នៃ​ការ​រលាក ខ្នែងពោះវៀន​ប្រហែលជា​ស្រដៀង​គ្នា​នឹង​ការឈឺ​ក្រពះ​ដែរ ដែលមាន​រោគសញ្ញា​ក្តៅខ្លួន​ស្ទេញៗ ញាក់ និង​ញ័រ​ខ្លួន​។​

​វេជ្ជបណ្ឌិត ផេ​នេ​និយាយថា ប្រសិនបើ​អ្នក​ឈឺក្រពះ​ព្រមទាំង​មាន​កម្តៅ ៣៧,៧ នោះ​ប្រហែលជា​គ្មានអ្វី​ត្រូវ​បារម្ភ​នោះទេ​។ ប៉ុន្តែ​ប្រសិនបើ​ឡើង​រហូតដល់ ៣៩,៤ ហើយ​ការ​ឈឺពោះ​នោះ​វា​ធ្ងន់ធ្ងរ​រហូតដល់​តម្រូវ​អោយ​អ្នក​មិនអាច​ឈរ​ត្រង់ បាន វា​ប្រហែលជា​សញ្ញា​របស់​ជំងឺ​រលាក​ខ្នែងពោះវៀន​ហើយ​។​

​ក្អួតចង្អោ ឬ​មិន​ឃ្លាន​អាហារ​

​វេជ្ជបណ្ឌិត ផេ​នេ និយាយថា “​ការ​ក្អួត​នេះ​មិនមែន​ក្អួត​បាញ់​ទឹក​ដូច​ពស់​ព្រួស​ពិស​ទេ​”​។​

 ទោះបីជា​យ៉ាងណាក៏ដោយ អ្នក​ប្រហែល​ជាមាន​រយៈពេល​ពីរ​ថ្ងៃ​ក្នុង​ការមិន​ឃ្លាន​អាហារ​ព្រមទាំង ក្អួតចង្អោរ​ជាមួយគ្នា​ផង ដែល​នេះ​មាន​លក្ខណៈ​ស្រដៀង​គ្នា​នឹង​ការឈឺ​ក្រពះ​។ ប្រសិនបើ​មួយថ្ងៃ​ក្រោយ​ធូរ​ទៅវិញ អ្នក​ប្រហែលជា​មិន​អី​ទេ​។ ប៉ុន្តែ​ប្រសិនបើ​វា​ចេះតែ​បន្ត​ឈឺ​កាន់តែខ្លាំង​ទៀត ជាពិសេស​ប្រសិនបើ​មាន​ក្តៅខ្លួន និង​ឈឺពោះ​នៅ​ខាងស្តាំ​និង​ឆ្វេង អ្នក​គួរ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ទៅ​។ ករណី​ក្អួត​លើសពី ១២​ម៉ោង ឬ​រាគ​លើសពី​ពីរ​ថ្ងៃ ក៏​គួរតែ​ទំនាក់ទំនង​ទៅ​គ្រូពេទ្យ​ដែរ​។​

​ការ​ទល់លាមក ឬ​រាគ​

 សញ្ញា​នេះ​មិន​ខុសពី​សញ្ញា​របស់​ជំងឺ​ផ្សេងៗ​នោះទេ ហើយក៏​មិនមាន​អ្វី​ធ្ងន់ធ្ងរ​ដែរ ប៉ុន្តែ​ប្រសិនបើ​អ្នក​មានការ​រាគ​រុស​តិចតួច ជាពិសេស​មាន​សំបោរ​ច្រើន ព្រមទាំង​ឈឺពោះ​ខាងក្រោម​និង​ស្តាំ​ទៀត ចូរ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​។​

​ផោម និង​ហើមពោះ​

​អ្នក​ក៏ត្រូវ​ប្រុងប្រយ័ត្ន​ដែរ​ប្រសិនបើ​មានការ​ហើមពោះ​ច្រើនជាង​ពីរ​ថ្ងៃ ផោម​ច្រើនដង​ជាមួយនឹង​ការឈឺ​ពោះវៀន ឬ​ពិបាក​ផោម​។​

​ស​ង្គ​ត់​ពោះ​ហើយ​ដកចេញ​វិញ​ឈឺ​

 កា​រស​ង្គ​ត់​ពោះ​ហើយ​ដកចេញ​វិញ​ឈឺ​នេះ​គឺ​ធ្វើ​ទៅលើ​ព្រោះ​ផ្នែក​ខាងក្រោម និង​ស្តាំ​។ វេជ្ជបណ្ឌិត ផេ​នេ​និយាយថា “​ប្រសិនបើ​វា​ឈឺ​ហើយ ក៏​មិនបាច់​ធ្វើ​វា​ទៀត​ដែរ​”​។ នេះ​គឺជា​វិធី​មួយ​ល្អ​ក្នុងការ​ស្វែងរក​ការឈឺចាប់​ដែល​ទាក់ទង​នឹង​ការ​រលាក ខ្នែងពោះវៀន ហើយ​ចូរ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ប្រសិនបើ​អ្នក​ធ្លាប់មាន​ការឈឺចាប់ បែបនេះ ជាពិសេស​ក្តៅខ្លួន ក្អួត ឬ​សញ្ញា​ផ្សេងៗ​ទៀត​ជាមួយគ្នា​។​

​អ្វី​ផ្សេងទៀត​ដែល​អាច​កើតមាន​

 ស្បែក​គឺមាន​វិញ្ញាណ​សម្រាប់​បញ្ជា​អោយ​ឈឺ​ឆៀបៗ​ប្រសិនបើ​អ្នក​ត្រូវបាន ឃ្មុំ​ទិច​។ ប៉ុន្តែ​ចំពោះ​ក្នុង​ខ្លួន​មនុស្ស​វិញ​គឺ​វា​ជា​រឿង​ពីរ​ខុសគ្នា​។ ករណី​ដូចជា​កូនក្រៅស្បូន ជំងឺ​ពោះវៀន Crohn’s Disease ជំងឺ​រលាក​ក្នុង​អាង​ត្រគៀក និង​ការ​ទល់លាមក​សុ​ទ្ឋ​តែ​អាច​អោយមាន​អារម្មណ៍​ស្រដៀង​គ្នា​នឹង​ការ​រលាក ខ្នែងពោះវៀន​ដែរ​។​

​ទោះបីជា​រោគសញ្ញា​មិន​បញ្ជាក់​ច្បាស់​ក៏ដោយ ក៏​គ្រូពេទ្យ​អាច​ប្រើ​វិធី​ថត​អេកូ ឬ​រាប់​គ្រាប់​ឈាម (​ប្រសិនបើ​ឡើង​ខ្ពស់​ជា​សញ្ញា​បញ្ជាក់ថា​មានការ​បង្ក​រោគ​) ដើម្បី​ជួយ​ធ្វើ​រោគវិនិច្ឆ័យ​ជំងឺ​រលាក​ខ្នែងពោះវៀន​៕

​សញ្ញា​នាំអោយ​សង្ស័យ​រលាក​ខ្នែងពោះវៀន​