​រដ្ឋមន្ត្រីក្រសួង​សាធារណការ ផ្តល់​ផ្ទះ ៤ ខ្នង​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ នៅ​ឃុំ​កំពង់​ហៅ

កំពង់ឆ្នាំង:  ផ្ទះ​ចំនួន ៤ ខ្នង ជា​អំណោយ​របស់លោក​ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ត្រូវបាន​ប្រគល់ជូន​ដល់​គ្រួសារ​ប្រជាពលរដ្ឋ​ក្រី​ក្រី រស់នៅ​ឃុំ​កំពង់​ហៅ ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង ។   
​    ​
​លោក​កែវ ពៅ ទីប្រឹក្សា​សម្តេច​ក្រឡាហោម​ស ខេង និង​ជា​ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តកំពង់ឆ្នាំង បាន​ឲ្យ​ដឹងថា ផ្ទះ​ដែល​ត្រូវ​ផ្តល់ជូន​ប្រជាពលរដ្ឋ​ទាំង ៤ ខ្នង​នេះ ធ្វើ​ពី​ឈើ​ប្រក់​ស័​ង្គ​សី​ជញ្ជាំង​ស្លឹក ទំហំ​៤​គុណ​នឹង​៥​ម៉ែត្រ ជា​អំណោយ​របស់ លោក​រដ្ឋមន្ត្រី​ត្រាំ អ៊ីវតឹក​។
​    ​
​មានប្រសាសន៍​សំណេះសំណាល​ជាមួយនឹង​ប្រជាពលរដ្ឋ​នាពេលនោះ លោក ទន់ ច​ន ទីប្រឹក្សា​លោក​ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន បាន​គូសបញ្ជាក់ថា ក្រោម​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល នាពេល​បច្ចុប្បន្ននេះ ប្រទេស​កម្ពុជា មានការ​អភិវឌ្ឍន៍​លើ​គ្រប់​វិស័យ ចំពោះ​ហេ​ដ្ឋា​រចនារ​សម្ព័ន្ធ​ផ្លូវថ្នល់ មាន​ខ្វាត់ខ្វែង​គ្រប់​ទីកន្លែង ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មាន​ភាពងាយស្រួល ក្នុងការ​ធ្វើដំណើរ​ទៅមក ជាក់ស្តែង​នៅ​ស្រុក​កំពង់លែង ផ្លូវ​ជាច្រើន​ខ្សែ​ត្រូវបានធ្វើ​ការអភិវឌ្ឍន៍​ឡើងជា​បន្តបន្ទាប់​។
​    ​
​លោក​ទន់ ច​ន បាន​មានប្រសាសន៍​ទៀតថា ផ្ទះ​ដែល​ត្រូវ​ប្រគល់ជូន​នាពេលនេះ បានបង្ហាញ​ពី​ការយកចិត្តទុកដាក់រ​បស់​ថ្នាក់ដឹកនាំ ចំពោះ​ប្រជាពលរដ្ឋ ដែល​កំពុង​ជួប​ការលំបាក ខ្វះខាត ហើយ​ត្រូវការ​ជា​ចាំបាច់​នូវ​ទីជម្រក​មួយ​សម្រាប់​ក្រុមគ្រួសារ​ផងដែរ​។
​    ​
​នៅក្នុង​ឱកាស​នោះ​លោក​ទន់ ច​ន បាន​ឧបត្ថម្ភ​បន្ថែម​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​ចំនួន ៤ គ្រួសារ​នោះ ដោយ​ក្នុង​មួយ​គ្រួសារ​ទទួលបាន​អង្ករ ៥០ គីឡូក្រាម មី​១​កេស ទឹកបរិសុទ្ធ​១​កេស ត្រីខកំប៉ុង​១០​កំប៉ុង ទឹកត្រី​១​យួរ ទឹកស៊ីអ៊ីវ​១​យួរ សារុង ក្រមា និង ថវិកា​ចំនួន​២០​ម៉ឺន​រៀល​ផងដែរ​៕  

​រដ្ឋមន្ត្រីក្រសួង​សាធារណការ ផ្តល់​ផ្ទះ ៤ ខ្នង​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ នៅ​ឃុំ​កំពង់​ហៅ

​រដ្ឋមន្ត្រីក្រសួង​សាធារណការ ផ្តល់​ផ្ទះ ៤ ខ្នង​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ នៅ​ឃុំ​កំពង់​ហៅ