អ្នក​សម្តែង​ភាពយន្ត​ជើងចាស់ អម្ពរ ទេវី គាំទ្រ​ការសម្រេច​របស់​ក្រសួង​ព័ត៌មាន ដែល​តម្រូវ​ឲ្យ​ទូរទស្សន៍​ក្នុងស្រុក ចាក់ផ្សាយ​ភាពយន្ត​ខ្មែរ ក្នុង​ម៉ោង​មាស​

ភ្នំពេញ: ​អ្នក​សម្តែង​ភាពយន្ត​ជើងចាស់ លោកស្រី អម្ពរ ទេវី ដែល​ពេលនេះ មានគ្រួសារ និង​កូន រស់នៅ​សហរដ្ឋអាមេរិក បានប្រកាស​គាំទ្រ​នូវ​ការសម្រេច​របស់​ក្រសួង​ព័ត៌មាន ដែល​បាន​តម្រូវ​ឲ្យ​ទូរទស្សន៍​ក្នុងស្រុក​គ្រប់​ប៉ុស្តិ៍ ចាក់ផ្សាយ​ភាពយន្ត​ខ្មែរ នៅក្នុង​ម៉ោង​មាស ពោលគឺ​ចាប់ពី​ម៉ោង ៧ យប់ ដល់​ម៉ោង ៩ យប់​។ ការកំណត់​នេះ នឹងត្រូវ​ចាប់ផ្តើម​អនុវត្ត ចាប់ពី​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០១៦​តទៅ​។​

​សេចក្តីប្រកាស​របស់លោក​ស្រី អម្ពរ ទេវី យ៉ាង​ដូច្នេះ បាន​ធ្វើឡើង​តាមរយៈ​វិ​ដេ​អូ​ខ្លី​ប មាន​រយៈពេល ២ នាទី និង ៥៤ វិនាទី បង្ហោះ​លើ​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​របស់លោក​ស្រី នា​រសៀល​ថ្ងៃទី​៨ ខែធ្នូ ឆ្នាំ​២០១៥៕​

https://www.facebook.com/Amportevihap/videos/197629550579183/