១១ ខែ​ឆ្នាំ​នេះ​ចំ​ណូ​ល​ពី​កា​រ​លក់​ប័ណ្ណ ចូ​ល​ទស្ស​នា​​អង្គ​រ​បាន​ជា​ង ៥​៣​លា​ន​ដុ​ល្លារ​

ភ្នំពេញ៖ អា​ជ្ញា​ធ​រ​ជា​តិ​អ​ប្ស​រា​បា​ន​ប្រ​កា​ស​ឲ្យ​ថា ចំ​ណូ​ល​ពី​កា​រ​ល​ក់​ប័ណ្ណ​ចូ​ល​ទ​ស្ស​នា​រ​ម​ណី​យ​ដ្ឋា​ន​អ​ង្គ​រ​ រយៈ​ពេ​ល​ ១១​ ខែ​ឆ្នាំ ២០១៥ នេះ​មា​ន​ចំ​នួ​ន​ជា​ង ៥​៣​លា​ន​ដុ​ល្លា​រ​អា​មេ​រិក ខណៈ​ខែ វិច្ឆិកា ទ​ទួ​ល​បា​ន​ជិ​ត​ ៦​លា​ន​ដុ​ល្លារ ។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់អាជ្ញាធរអប្សរា ដែល Fresh News ទទួលបាននៅព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ​២០១៥ នេះ​បា​ន​ឲ្យ​ដឹ​ង​ថា ក្នុ​ង​រយៈ​ពេ​ល ១១ ខែ​ឆ្នាំ ២០១៥ នេះ​មា​ន​ភ្ញៀ​វ​ទេ​ស​ចរ​ទិ​ញ​​ប័ណ្ណ​ចូ​ល​ទ​ស្ស​នា​តំ​ប​ន​រ​ម​ណី​យ​ដ្ឋា​ន​អង្គ​រ​ជិ​ត ២​លា​ន​នា​ក់ ហើយ​ស​ម្រា​ប់​​ខែ​ វិច្ឆិកា វិញ​​ជា​ង ២​០​ម៉ឺន​នាក់ ។ យោងតាមសេចក្តីប្រកាសព័ត៌មានដដែលនេះ បានឲ្យដឹងថា ទាំងចំណូល និងចំនួនភ្ញៀវទេសចរនៅឆ្នាំនេះ មា​ន​កា​រ​កើ​ន​ឡើ​ង​ប្រើ​ធៀ​ប​និង​ឆ្នាំ ២០១៤៕ ខាងក្រោមនេះជាសេចក្តីប្រកាសព័ត៌មានរបស់អាជ្ញាធរអប្សរា៖ ដោយ៖ ចាន់ធី