ន័រវេ ចេញថ្លៃសំបុត្រយន្តហោះ និងឲ្យលុយ រាប់ពាន់ដុល្លារ ទៅជនភៀសខ្លួន ដើម្បីឲ្យពួកគេ ចាកចេញ ពីប្រទេសរបស់ខ្លួន

ន័រវេ៖ យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ប្រទេសន័រវេ បានចេញថ្លៃសំបុត្រយន្តហោះ និងឲ្យលុយ រាប់ពាន់ដុល្លារ ទៅកាន់ជនភៀសខ្លួន ដែលមកសុំសិទ្ធិជ្រកកោន ដើម្បីឲ្យពួកគេ ចាកចេញ ពីប្រទេសរបស់ខ្លួន (ប្រទេសន័រវេរ) ដោយសារតែ មានវិបត្តិជនភៀសខ្លួនធ្ងន់ធ្ងរ ខណៈជនភៀសខ្លួន រាប់រយនាក់ បានយល់ព្រម ចំពោះការផ្តល់ឲ្យនេះ។

ន័រវេ ចេញថ្លៃសំបុត្រយន្តហោះ និងឲ្យលុយ រាប់ពាន់ដុល្លារ ទៅជនភៀសខ្លួន ដើម្បីឲ្យពួកគេ ចាកចេញ ពីប្រទេសរបស់ខ្លួន
ជនភៀសខ្លួន ប្រមូលផ្តុំគ្នា នៅជិតចំណុចត្រួតពិនិត្យ ត្រង់ព្រំដែនរុស្ស៊ី-ន័រវេ

នាយកដ្ឋានអន្តោប្រវេសន៍ ប្រទេសន័រវេ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុកឲ្យដឹងថា គ្រួសារមួយ ដែលមានកូន ចំនួន ២នាក់ មានសិទ្ធិទទួលបានប្រាក់ រហូតដល់ទៅ ៩,៣០០ដុល្លារ និងថ្លៃសំបុត្រយន្តហោះ ធ្វើដំណើរ ត្រលប់ទៅផ្ទះ របស់ពួកគេវិញ ទៀតផង។ មនុស្សច្រើនជាង ៩០០នាក់ បានទទួលយក ការផ្តល់ឲ្យ យ៉ាងពិសេសនេះ។ ជនភៀសខ្លួនទាំងនោះ បានគិតថា នៅពេលដែលពួកគេ ចូលមកប្រទេសន័រវេ ពួកគេនឹងទទួលបាន ការការពារយ៉ាងឆាប់រហ័ស។ ផ្ទុយទៅវិញ ពាក្យស្នើរសុំ សិទ្ធិជ្រកកោន សម្រាប់ធ្វើការ បង្រួបបង្រួម ក្រុមគ្រួសារ របស់ជនភៀសខ្លួន ទាំងនោះ ត្រូវចំណាយពេលធ្វើច្រើនឆ្នាំ ហើយចំនួននៃជនភៀសខ្លួន គេចចេញពីជម្លោះ នៅមជ្ឍមប្រទេស និងទ្វីបអាហ្វ្រិក ក៏បានកើនឡើង ហើយពួកគេ មិនចង់រង់ចាំឡើយ។

លោក Joost van der Aalst អ្នកនាំពាក្យរបស់ អង្គការជនភៀសខ្លួនអន្តរជាតិ International Organization for Migration បានប្រាប់សារព័ត៌មាន ក្នុងស្រុកមួយថា «នៅដើមឆ្នាំនេះ ចំនួនពាក្យស្នើរសុំ សិទ្ធិជ្រកកោន មានជាមធ្យម ចំនួន ១០០ ក្នុងមួយខែ។ ជាងនេះទៅទៀត នៅខែតុលា មានចំនួន ១៥០ និងក្នុងខែវិច្ឆិកា មានចំនួន ២៣០។»

ជាមួយគ្នានេះដែរ ក៏មានជំលោះទាស់ទែង ទាក់ទងនឹងលំនៅដ្ឋាន ផងដែរ នៅក្នុងប្រទេសន័រវេ ដោយជនភៀសខ្លួន ត្រូវរារាំង មិនឲ្យស្នាក់នៅឡើយ ដូច្នេះហើយ ជនភៀសខ្លួនជាច្រើន បានសម្រេចចិត្ត ស្វែងរកសហគមន៍ ដាច់ស្រយាល ដើម្បីស្នាក់នៅ ជំនួសវិញ។

យ៉ាងណាមិញ បច្ចុប្បន្ននេះ ជនភៀសខ្លួន ដែលមកសុំសិទ្ធិជ្រកកោន ត្រូវបានបដិសេធ ទាំងអស់ និងផ្តល់ឱកាស សម្រាប់ស្នើសុំជំនួយ ផ្នែកហិរញ្ញវត្ថុ ទុកសម្រាប់ធ្វើដំណើរ ត្រលប់ទៅផ្ទះ រៀងៗខ្លួនវិញ៕

ប្រភព ៖

ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត