ក្រុម​GoldenStateWarriors​ក្របខ័ណ្ឌ​បាល់បោះ​NBA បង្កើត​ឯតទគ្គ​កម្ម​ឈ្នះ​22​លើក​ជាប់​គ្នា​នៅ​ដើមរដូវ​កាល

ការ​ប្រកួត​បាល់បោះ NBA របស់​អា​មេ​រិ​ក កាលពី​ថ្ងៃ​ទី​៦ ធ្នូ កន្លង​មក បង្ហាញ​ឱ្យ​ឃើញ​ថា ក្រុម Golden StateWarriors នៅ​តែ​មាន​ថាមពល​ខ្ពស់ ក្រោយ​ពី​យកឈ្នះ​ក្រុម​Brooklyn Nets នៅ​ក្រៅ​ទឹកដី​ក្នុង​ពិន្ទុ​១១៤-៩៨ បង្កើត​បាន​ឯតទគ្គ​កម្ម​ប្រកួត​ឈ្នះ​ចំនួន​២២​លើក​ជាប់​គ្នា​នៅ​ដើមរដូវ​កាល ស្ថិត​នៅ​លំដាប់ថ្នាក់​ទី​១​នៃ​តារាង​ប្រកួត ។

ជ័យជម្នះ​លើក​នេះ ធ្វើ​ឱ្យ​ក្រុម Golden State Warriors បង្កើត​ស្ថិតិ​នៅ​ដើមរដូវ​កាល​ឈ្នះ​នៅ​ក្រៅ​ទឹកដី​ចំនួន​១២​លើក និង​នៅ​ក្នុង​ទឹកដី​១០​លើក​ជាប់​គ្នា​ស្មើនឹង​តួលេខ​ដ៏​ខ្ពស់​របស់​ក្រុម New York  Knicks កាលពី​រដូវ​កាល​ឆ្នាំ​១៩៦៩-១៩៧០ ។ លើស​ពី​នេះ​ពួក​គេ​ក៏​មានឱកាស​បំបែក​ឯតទគ្គ​កម្ម​របស់​ក្រុម New York  Knicks ក្នុង​ពេល​ប្រកួត​ជាមួយ​ក្រុម Indiana Pacers នៅ​ថ្ងៃ​ទី​៨ ធ្នូ ផង​ដែរ ៕